» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10692 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700863 នាក់

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់​និង​មេព្រៃ​ស្រុក​ក្រវាញ​មាន​សើម​មាត់​ពីបទ​ល្មើស​ព្រៃឈើ​បង្កឡើង​ដោយ​ម្សៀ​ហ៊​ន​ផានី​អត់​?

 

​ពោធិសាត់​៖​លោក​ហ៊​ន​ផានី​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​វាលវែង​ប្រាប់ថា​ជា​ឈ្មួញ​កាប់​ដឹកជញ្ជូន​ផលិតផល​ព្រៃឈើ​ខុសច្បាប់​ខ្លាំ​ដៃ​ម្នាក់​ទោះបី​កន្លងមក​មេ​ឈ្មួញ ហ៊​ន ផានី​ធ្លាប់ មាន​សំណុំរឿង​នៅក្នុង​សាលាដំបូង​ខេត្តពោធិ៍សាត់​ពី​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ យ៉ាងណាក៏ដោយ ។a horn phany posat

នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ លោក សួស សុ​ផានិត ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ ចូល​ក្រុង​ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ។ តែ​គេ​ជឿថា​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញរ​ញូ​ប​នេះ​មិនអាច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត បើ​គ្មាន​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ នោះឡើយ​។

​ដោយសារតែ​ស្ងាត់ស្ងៀម​មិន​កំរើក​ជាមួយ​ឈ្មួញ​ឈ្មោះ​ហ៊​ន​ផានី​ចឹ​ង​ចង់​ឬ​មិន​ចង់​គេ​ជឿថា​ឈ្មួញ​ឈើ ហ៊​ន ផានី​គឺ ជា​ប្រភព​ចំណូល​របស់ លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ តែម្តង​។​

​សូមបញ្ជាក់​ថ​ថា​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧ សាលាដំបូង​ខេត្តពោធិ៍សាត់ ធ្លាប់​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មេ​ឈ្មួញ ហ៊​ន ផានី ដែល​ល្បីល្បាញ​ខាង​បន្ត​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ។ ប៉ុន្តែ​មួយរយៈ​ចុង​ក្រោយនេះ​ស្រាប់តែ​មេ​ឈ្មួញ ហ៊​ន ផានី បន្តធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល ។​

មិនដឹងថា​តើលោកវេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​មាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម បាន​ប្រយោជន៍​ពី​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​និង​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​រឿង​បិទ​ភ្នែក​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែរ​ឬ​អត់​នោះទេ​?​។

សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​២៥​ឧសភា​សម្តេច​ក្រឡាហោម​សខេង​បាន​បញ្ជារ​ឲ្យ​ចៅហ្វាយខេត្ត​ពោ​ថិ​សាត់​លោក​ម៉ៅ​ធនិន​សហការ​ជាមួយ​លោក​រដ្ឋមន្ត្រី​បរិស្ថាន​សាយ​សំ​អាល់​ចុះ​មើល​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន​លឹម​សម្បត្តិ​មិនដឹងថា​លោក​ទាំងពីរ​អាច​មើលឃើញ​បទល្មើស​បង្កឡើង​ដោយ​លោក​ហ៊​ន​ផានី​ដែរ​ឬ​អត់​នោះទេ​?​។​a horn phany a horn phany1 a mao somkos1 


​