» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32272 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599691 នាក់

សកម្មបង្ក្រាបបទល្មើសនេសាទនៅកំពង់ធំសកម្មតែចាប់មិនដែលបានអ្នកប្រព្រឹត្ត!

 

កំពង់ធំ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំងចម្រុះក្នុងខេត្តកំពង់ធំ បានចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅតាមតំបន់គោលដៅមួយចំនួនជាលទ្ធផលបង្ក្រាបបានចំនួន ៣ករណី រុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់ជាច្រើន និងបានចាក់លែងត្រីចម្រុះជាង ២១០គីឡូក្រាមចូលទៅក្នុងប្រភពទឹកធម្មជាតិវិញ។a fish thom 

​ប្រតិបត្តិការជាបន្តបន្ទាប់នៅតាមបណ្តាស្រុក រួមមាន៖​ស្រុកស្ទោង៖ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានដឹកនាំមន្ត្រីកិច្ចសន្យា សហការជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចចាប់ពីត្រពាំងប្រាសាទ ដល់រហាលព្រួល ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ជាប់ព្រំប្រទល់ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ កម្លាំងសម្រេចបាន ១ករណី ដោយបានរុះរើ និងកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់រួមមាន៖ របាំងស្បៃមុង ២៥របាំង (ប្រវែង ១,១៥០ម៉ែត្រ), ឡុក ២៥គ្រឿង, លូ/លប ៣៦មាត់, បង្គោលឈើ ៥០ដើម និងបានចាក់លែងត្រីចម្រុះប្រមាណ ១៥០គីឡូក្រាមចូលក្នុងប្រភពទឹកវិញ។

​ស្រុកសន្ទុក៖ លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលស្រុកសន្ទុក និងគណៈកម្មការសហគមន៍នេសាទបឹងក្របីខ្ចក់ និងតាមុនមានលាភ ចុះបង្ក្រាបនៅចំណុចខាងកើតវត្តទួលពង្រ និងបឹងរលំ ព្រំប្រទល់ក្រុងស្ទឹងសែន ស្ថិតក្នុងឃុំកកោះ ស្រុកសន្ទុក។ ប្រតិបត្តិការនេះ បង្ក្រាបបាន ១ករណី រុះរើបំផ្លាញចោលរបាំងស្បៃមុង ១២របាំង (ប្រវែង ៥៥០ម៉ែត្រ), ឡុក ១២គ្រឿង, លូ ១២មាត់, បង្គោល ៤៥០ដើម និងរំដោះត្រីចម្រុះបានប្រមាណ ៥០គីឡូក្រាម។

​ស្រុកតាំងគោក៖ លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍ ប្រចាំស្រុកតាំងគោក បានសហការជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះទប់ស្កាត់បទល្មើសជលផលនៅចំណុចព្រែកទាល់ ក្តាមពង និងស្វាខ្មៅ ស្ថិតក្នុងឃុំស្រឡៅ ស្រុកតាំងគោក។ ជាលទ្ធផល បង្ក្រាបបាន ១ករណី ដោយបានរុះរើបំផ្លាញចោលរបាំងស្បៃមុង ៨របាំង (ប្រវែង ២៨០ម៉ែត្រ), ឡុក ៨គ្រឿង, លប លូ ៨មាត់, បង្គោល ៩៥ដើម និងចាក់លែងត្រីចម្រុះប្រមាណ ១០គីឡូក្រាម។

​ទោះបីជាយ៉ាងណាជុំវិញប្រតិបត្តិការបង្ក្រាបខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានសម្តែងការមិនពេញចិត្ត និងបានរិះគន់ធ្ងន់ៗទៅលើសមត្ថកិច្ចពាក់ព័ន្ធ។ប្រជាពលរដ្ឋបានលើកឡើងថា ការចុះបង្ក្រាបកន្លងមក ឃើញតែសមត្ថកិច្ចកាប់បំផ្លាញ និងរុះរើឧបករណ៍នេសាទចោលប៉ុណ្ណោះ ប៉ុន្តែមិនដែលឃាត់ខ្លួន ឬចាប់បានជនល្មើសមកផ្តន្ទាទោសតាមច្បាប់បានសូម្បីតែម្នាក់។

​ប្រជាពលរដ្ឋបានចោទសួរដោយមន្ទិលសង្ស័យថា «តើមានអ្វីនៅពីក្រោយខ្នងនៃបទល្មើសទាំងនេះ?» ព្រោះឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយធំទាំងនោះ មិនមែនតាំងឡើងតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ ហើយបើសមត្ថកិច្ចចាប់បានតែឧបករណ៍ ប៉ុន្តែឱ្យជនល្មើសរួចខ្លួនរហូតបែបនេះ វាឆ្លុះបញ្ចាំងពី «អសមត្ថភាព ឬគ្មានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់»។a fish thom1