» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7144 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697315 នាក់

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ និង ក្រសួងការពារជាតិ ស្ងាត់ស្ងៀម ស្តីអំពី​សកម្មភាព​ទាហាន និង ប៉ូលីស​ថៃ​លើកគ្នា​សំរុក​ឆ្លង​ព្រំដែន អូរ​ស្មាច់​ចូលក្នុង​បរិវេណ​កាស៊ីណូ​រ៉​យ៉ា​ល់​ហៀ​ល​?

 ខេត្ត​ឧ​ត្ត​រ​មានជ័យ : គិត​មកដល់​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នេះ មាន​រយ​:​ពេល​៣​យប់ ៣​ថ្ងៃ ហើយ បើ​គិតពី​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤ ករណី​ក្រុម​ទាហាន និង​ប៉ូលីស​អន្តោប្រវេសន៍​ថៃ មាន​គ្នា​ប្រមាណ ៣០​នាក់ បាន​នា​គ្នា​សម្រុក​ឆ្លង​ព្រំដែន​ច្រក អូរ​ស្មាច់ ស្ថិតនៅក្នុង​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មាន ជ័យ ចូលក្នុង​បរិវេណ​អគារ​កាស៊ីណូ រ៉ូយ៉ាល់ ហៀ​ល របស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ហេង​។​a thai udor5 

គោលបំណង​នៃ​ការ​សម្រុកចូល​ដោយ​គ្មាន​ការអនុញ្ញាតិ​នេះ​គេ​ថា​ក្នុង​គោលបំណង មក​រំ​ដោះយក​ស្ត្រីជន​រងគ្រោះ​ថៃ ឈ្មោះ នាង វ​:​រ៉ា​ញ់​ញ៉ា ឆៅ​វ​រ៉ា​ក់ អាយុ ៤៣ ឆ្នាំ ដែល​សមត្ថកិច្ច​ថៃ​អះអាង​ប្រាប់​សមត្ថកិច្ច​ភាគី​ខ្មែរ​ថា : សង្ស័យ​ចិន​ចាប់​យុំ​ខ្លួន​ជំរឹត​ទារលុយ នៅក្នុង​អគារ​ជាន់​ទី​៥ បន្ទប់​លេខ​៥៤៧ នៃ កាស៊ីណូ រ៉ូយ៉ាល់​ហៀ​ល ។ តែ​ពុំ អាច​រំដោះ​បានសម្រេច​ទេ ព្រោះ​ខាង​ភាគី​កាស៊ីណូ​នេះ មិន​សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច​ខ្មែរ និង​កម្លាំង​សមត្ថកិច្ច​ថៃ នៅ​ច្រកព្រំដែន​ដើម្បី​ត្រួតពិនិត្យ​រុករក ជនរងគ្រោះ ។ ប្រភព​ព​ព័ត៌មាន បានអោយដឹងថា : ប៉ុន្តែ​នៅ​យប់នោះ ( ថ្ងៃទី​១៦ ឈានចូល​ថ្ងៃទី ១៧ មីនា ២០២៤ ) មាន​ជនរងគ្រោះ​ថៃ ទាំងប្រុស ទាំងស្រី​ចំនួន​១១​នាក់ (​ស្រី​៥​នាក់​) បាននាំគ្នា​រត់ចេញ​ក្រៅ​បរិវេណ​អគារ​កាស៊ីណូ រ៉ូយ៉ាល់​ហៀ​ល រក​ជំនួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ខ្មែរ​អោយជួយ​ពួកគេ ។

សូមបញ្ជាក់ថា​: ជន​រង គ្រោះ​ថៃ ទាំង​១១​នាក់​នោះ ត្រួវបាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ជួយ​អន្តរាគមន៍ នឹង​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​អស់ ហើយ កាលពី​ថ្ងៃទី ១៨ ខែ មីនា​២០២៤ ។ ព្រឹត្តិការណ៍ ដ៏​រសើប​១​នេះ​ឡូ​វ​នេះ អ្នកយកព័ត៌មាន មាតុភូមិ បាន​រាយការណ៍ មក​ថា​: នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចម ឥលូវ​នេះ មានការ​រឹតបន្តឹង និង​ត្រួតពិនិត្យ​មធ្យោបាយ​ធ្វើដំណើរ របស់​ភ្ញៀវ​ចេញ​-​ចូល ទឹកដី​ខ្មែរ​-​ថៃ តឹងរ៉ឹង​ជាង​មុន ប៉ូលីស​ប្រចាំការ​មាត់​ច្រកទ្វារព្រំដែន ដាក់​បា​រ៉ា​ស់​ឃាត់​រថយន្ត​ដែល​ឆ្លង កាត់​ត្រួតពិនិត្យ​ឆែកឆេរ​យ៉ាង​ម៉ត់ចត់ មិន​ដូច​កាលពីមុន​ភាព​ធូររលុង មិនមាន​ការឆែកឆេរ​អ្វី​នោះទេ ហើយ​មាត់​ច្រកទ្វារ​ព្រំ ដែន​គឺ​បើក​ដំណើរ​ការធម្មតា ពុំមាន​ការបិទ​ទេ ។

ជុំវិញ ករណី មិនមាន​ប្រតិកម្ម ឬ​សេចក្តីប្រកាស​ព័ត៌មាន​ជា​ផ្លូវការ ពី​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ និង ស្ថាប័ន​ក្រសួងការពារជាតិ​នេះ ការិយាល័យ គេហទំព័រ មាតុភូមិ បាន​ទំនាក់ទំនង​តាម​តេ​ឡេ​ក្រាម ទៅ​ឯកឧត្តម អ៊ុន សុភ័ក្ត្រ អភិបាលរង​ខេត្ត​ឧ​ត្ត​រ មានជ័យ ដើម្បី​សុំ​ការបំភ្លឺ បញ្ជាក់ អំពី​ការ វិវឌ្ឍន៍ នៃ​ព្រឹត្តិការណ៍​កង​យោធា និង​ប៉ូលីស​អន្តោប្រវេសន៍​ថៃ​នាំគ្នា​សំរុកចូល​ក្នុង​បរិវេណ​អគារ​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល​នេះ តើ​យ៉ាង ដូចម្តេច​ហើយ ? លោក​អភិបាលរង​ខេត្ត បាន​សរសេរ​តប​ថា : បាទ​សូម​អរគុណ សូម​អធ្យាស្រ័យ ខ្ញុំ​ប្រមូល​ព័ត៌មាន​ពី​សមត្ថ កិច្ច​ជំនាញ​សិន ខ្ញុំ​និង​ជូន​ព័ត៌មាន​វិញ​នៅពេល​ក្រោយ ។ ប្រភពពី​មន្ត្រី​សមត្ថកិច្ច​នៅ​ព្រំដែន បាន​បង្ហើប​ប្រាប់ថា : មិន មាន​អ្វី​កើតឡើង​ទេ ក្រោយពេល​ភាគី​ថៃ និង​ភាគី​ខ្មែរ បានបញ្ចប់​ការពិភាក្សាគ្នា​នៅក្នុង​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល ហើយ​ថៃ​បាន​នាំ​កងកម្លាំង​របស់គេ​ត្រឡប់​ទៅ​ស្រុក​វិញ​អស់ហើយ​កាលពី​យប់​ថ្ងៃទី ១៦ មីនា ។ នៅ​ខាង​ស្ថាប័ន​ក្រសួងការពារជាតិ ដែលមាន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេ​ន៏​យ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏ មិនទាន់​ឃើញ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ចេញ​សេចក្តី ប្រកាស​ព័ត៌មាន​បំភ្លឺ អំពី ករណី កើតឡើង​នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់​នេះដែរ​។​

សូមបញ្ជាក់ថា​៖​ក្រសួងការពារជាតិ​ក​ម្ពុ​ជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៦ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (The 16th General Border Committee Meeting "GBC") នៅ​សណ្ឋាគារ Garden City Phnom Penh នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨-២២ ខែមីនា ឆ្នាំ​២០២៤ ក្រោម​វត្តមាន នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា សហប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅ​កម្ពុជា និង លោក ស៊ុ​ធិ​ន ខ្លាំង​ស៊ែ​ង (SUTIN KLUNGSANG) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ និង​ជា​សហប្រធាន​គណៈកម្មាធិកា​រ ព្រំដែន​ទូទៅ​ថៃ​។

​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៦ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (General Border Committee "GBC") ត្រូវបាន​បង្កើតឡើង​ដោយមាន​ការជួបប្រជុំ​ប្តូរ​វេន​យ៉ាង​ទៀងទាត់​រៀងរាល់ឆ្នាំ រវាង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ថៃ​) ហើយ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​កិច្ចប្រជុំ​លើក​ទី​១៦ ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ នៃ​គណៈកម្មាធិការ ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា និង​គណៈប្រតិភូ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថៃ​-​កម្ពុជា ដឹកនាំ​ដោយ ស៊ុ​ធិ​ន ខ្លាំង​ស៊ែ​ង​។

​កិច្ចប្រជុំ​លើក​ទី​១៦ នេះ ភាគី​ទាំងពីរ កម្ពុជា​-​ថៃ នឹង​បន្ត​កិច្ចពិភាក្សា ដោយ​ផ្តោត​យ៉ាងសំខាន់​លើ​ការពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ បង្កើត​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ក្នុង​កិច្ចការពារ និង​រក្សា​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តាម​បណ្តា​ព្រំដែន នៃ​ប្រទេស​ទាំងពីរ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​អាច​កើតមានឡើង​នៅតាម​បណ្តោយ​ព្រំដែន​មួយ​នៃ​ប្រទេសជិតខាង​ទាំងពីរ ដើម្បី​រួមគ្នា​រក្សា និង​ធានា​ឱ្យបាន​នូវ​សេចក្តីសុខ ក្សេមក្សាន្ត និង​ជីវភាព​រស់នៅ​រីកចម្រើន​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ​៕a thai udor1 a thai udor2 a thai udor4 
​