» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9009 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699180 នាក់

នគរបាល​ម​ន្ឌ​ល​គិរី​ចាប់​ម្ចាស់​ដី​ដែល​ទៅ​សួ​នាំ​រឿង​គេ​កាប់​ទន្ទ្រាន​យក​ដី​!?

 

​ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ចំនួន​៤​គ្រួសារ បាន​ចុះទៅ​ហាមឃាត់​មិន​ឲ្យ​គេ​កាប់​ទន្ទ្រាន​រំលោភ​មកលើ​ដី​របស់ខ្លួន បែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​នាំទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៣ ត្រង់ចំណុច​ដី​ទំនាស់​មួយកន្លែង រវាង​គ្រួសារ​ជនជាតិដើម​ភាគតិច និង​ក្រុម​ឈ្មួញ​ស្ថិតនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ​ក្រើ​ក ទ្រី ជា​ម្ចាស់​ដី​ទី​២-​ឈ្មោះ ព្រើ​ន ស្រី​នាង ត្រូវជា​ក្មួយ​ម្ចាស់​ដី ។​a ethnic 

​ប្រភពពី​បងប្អូន​ជនជាតិដើម​ភាគតិច​ទាំងអស់ ប្រាប់​ដូចៗ​គ្នា​ថា បច្ចុប្បន្ន កំពុងមាន​គេ​រៀបចំ​យក​ដី​របស់គាត់​លក់​ឲ្យ​ទៅ​បុគ្គល​ផ្សេង ហើយ​ទាំង​ខ្លួន​មិនបាន​ដឹង​សោះតែ​ម្តង ពីព្រោះ​ទីនោះ​ធ្លាប់តែ​ចេញចូល​ដាំ​ដំណាំ​អាស្រ័យ​ផល​រាល់ថ្ងៃ​រាល់​ឆ្នាំ​រហូតមក ។ ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃទី​៤ មិថុនា នេះ ពួកគាត់​បានឃើញ​មាន​មនុស្ស​ប្លែក​ចំនួន​៥​នាក់ មក​កាប់​ស្ការ​ព្រៃ​លើដី​របស់ខ្លួន​ទៅវិញ ហើយក៏​ពួកខ្លួន​នាំ​បងប្អូន​ទាំង​បួន​គ្រួសារ​ចុះទៅ​សួរនាំ និង​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​ពួកគេ​កាប់ឆ្ការ​លើ​ទីតាំង​ដី​របស់ខ្លួន​នោះ ។

​ពួកគាត់​បន្តថា ពួកគាត់​កំពុងតែ​ហាមប្រាម​ឃាត់​មិន​ឲ្យ​កាប់​នោះ​មិនបាន​ប៉ុន្មាន​ផង រយៈ​ប្រហែល​១៥​នាទី ក៏​ស្រាប់តែ​ឃើញ​មាន​កម្លាំង​នគ​បាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ចុះមក​បំបែក​កម្លាំង​ពួកគាត់ ហើយ​ថែមទាំង​នាំខ្លួន​មនុស្ស​ជា​សមាជិក​ក្រុមគ្រួសារ​ពួកគាត់​ចំនួន​ពីរ​នាក់​ទៅ​ស្នងការដ្ឋាន​ខេត្ត​បាត់​ភ្លាមៗ​ដែរ ។​

​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ពូ​នង (​ព្នង​)​ចំនួន​៤​គ្រួសារ នោះ​រស់នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ហើយ​មាន​ដីចម្ការ​នៅ​ចំណុច​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី ។ ពួកគាត់​បន្តថា បច្ចុប្បន្ន ពួកគាត់​កំពុងតែ​មានការ​ភ័យខ្លាច និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​គ្រប់​បញ្ហា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ដីព្រៃ​កប់​ផ្នូរខ្មោច​បូរាណ និង​ជា​ដីព្រៃ​តំណម​ដី​ភូមិ​ចាស់ៗ​របស់​ពួកគាត់​នោះ​ប្រឈម​និង​បុគ្គល​អ្នកមានអំណាច​ចំនួន​ពីរ​នាក់​ជា​ឈ្មួញ​ដើរ​រៀប​ដី​លក់​បន្ត​ឲ្យ​ឈ្មួញ​ធំៗ និង​អង្កន់​ធ្វើជា​ដីឡូត៍​លក់​ផង​រៀប​ឯកសារ​រំលោភ​យក​។​

​កន្លងមក ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ដីធ្លី​មិនត្រូវ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ ឬ​ជនណាម្នាក់​ជាប់គុក ដោយសារ​រឿង​ដីធ្លី​ឡើយ​។ តែ​ចម្លែក​អី នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី តែងតែ​កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ កោះហៅ​ជនស្លូតត្រង់​យកទៅ​សាកសួរ​បំភិតបំភ័យ ឬ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​បើ​និយាយ​រឿង​ផ្លូវច្បាប់​វិញ​…​បើ​ដី​ដែល​កំពុងតែ​មានទំនាស់​ភាគី​ទាំងសង់ខាង ឬ​ភាគី​ណាមួយ មិនអាច​ចូល​កាន់កាប់​ទន្ទ្រាន​បានទេ​..​រង់ចាំ​ការដោះស្រាយ​បញ្ចប់​សិន​..​។ បើតាម​សេចក្តីរាយការណ៍​មក​ថា នៅក្នុង​ខេត្តមណ្ឌលគិរី​ភាគច្រើន​ជនជាតិ​ព្នង​មាន​ដី ក៏ប៉ុន្តែ​មិនដែល​បានធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា​នោះបានទេ​..​ភាគច្រើន​ពួកគាត់​មិនសូវ​ចេះអក្សរ ។

​នៅវេលា​ម៉ោង​៤ និង​៥១​នាទី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៣ លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ដល់​ក្រុម​អ្នកយកព័ត៌មាន​ថា កម្លាំង​របស់គាត់​ធ្វើ​យោងតាម​ពាក្យបណ្ដឹង​របស់គេ ហើយ​ក៏បាន​ជូនដំណឹង​ទៅខាង​តុលាការ​អស់ហើយ​ដែរ​។​តុលាការ​អនុញ្ញាត​ឲ្យ​ហៅ​មក​សួរនាំ​សិន តើ​មាន​ឯកសារ​អី​ខ្លះ​ដែល​ពាក់ព័ន្ធ ដើម្បី​យកមក​ថ្លឹងថ្លែង​ទាំងសងខាង ទាំង​ដើមបណ្ដឹង​ទាំង​ចុង​បណ្ដឹង​។ ហើយ​លោកស្នងការ​បន្តទៀតថា ..​អត់​មាន​អ្នកណា​ឃាត់ខ្លួន​ទេ ដី​នឹង​ជាប់​នៅក្នុង​បណ្ដឹង ហើយ​គេ​ប្រាប់​គាត់​ថា កុំ​ឲ្យ​ធ្វើ​គាត់​នៅតែ​ធ្វើ​លើដី​ហ្នឹង​បន្តទៀត ។ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ មាន​ឯកសារ​អ្វី​ពាក់ព័ន្ធ យកមក​បង្ហាញ​មក​តែ​គាត់ អត់​មានបាន​យក​ឯកសារ​អី​មក​បង្ហាញ​ទេ បែរជា​គាត់​មក​ធ្វើ​លើដី​នឹង​អញ្ចឹង​ខាង​ខ្ញុំ ត្រូវ​ហៅ​គាត់​មក​សួរនាំ ។ ហើយ​លោកស្នងការ​បន្តទៀតថា ការឃាត់​..​ការ​អី​..​លើ​ព្រះរាជអាជ្ញា​គេ​ទេ​) ។​តែ​ខាង​ប្រជាពលរដ្ឋ​ប្រាប់ថា​គាត់​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​ដែរ​តើ​?៕a ethnic10 a ethnic6 a ethnic7 a ethnik a ethnik1 a ethnik2 a ethnik3 a ethnik5 a ethnik6 
​