» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7686 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697857 នាក់

តុលាការ ឃុំខ្លួន​អតីត​អភិបាលស្រុក​ល្វាឯម លោក កន សុខកាយ រឿង​សូកលុយ​៣០​ម៉ឺន​ដុល្លារ រត់​ការ​ធ្វើជា​អភិបាលក្រុង​អរិយ​ក្សត្រ​


​ភ្នំពេញ​៖ អតីត​អភិបាលស្រុក​ល្វាឯម ខេត្តកណ្តាល លោក កន សុខកាយ ត្រូវបាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ ពាក់ព័ន្ធ​រឿង​យកលុយ​៣០​ម៉ឺន​ដុល្លារ​សូក​គេ​ឲ្យ រត់ការ​ធ្វើជា​អភិបាលក្រុង​អរិយ​ក្សត្រ តាមរយៈ​លោក លី សា​ម៉េ​ត លោក ដួង ដា​រ៉ា និង​លោក ឡា​ច សំរោង​។​a kon sokay2 

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​បញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧៣១៥ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទាក់ទិន​នឹង​ករណី​ប៉ុនប៉ង​ក្នុង​បទ​សូកប៉ាន់ ដែលមាន​ជន​ត្រូវ​ចោទ​មានខ្លួន​ឈ្មោះ សុខកាយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ប៉ុនប៉ង​ក្នុង​បទ​សូកប៉ាន់​» ព្រមទាំង​ជន​ត្រូវ​ចោទ​ចំនួន​៣​នាក់​ទៀត គឺ ឈ្មោះ លី សា​ម៉េ​ត ភេទ​ប្រុស អាយុ​៧១​ឆ្នាំ (​កំពុង​ឃុំខ្លួន​នៅ ពន្ធនាគារ​), ឈ្មោះ ដួង តារា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​) និង​ឈ្មោះ ឡា​ច សំរោង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ កំពុង​គេចខ្លួន ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ក្នុង​បទ​សូកប៉ាន់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២២ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​មាត ២៧ និង​មាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣២ នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង អំពើពុករលួយ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដំណើររឿង​ដែលនាំឱ្យ​មានការ ចោទប្រកាន់​នេះ គឺ​ឈ្មោះ កន សុខកាយ បាន​យកប្រាក់​ចំនួន ៣០០ ០០០​ដុល្លារ​ទៅឱ្យ​ឈ្មោះ លី សា​ម៉េ​ត​, ឈោះ្ម ដួង តារា និង​ឈ្មោះ ឡា​ច សំរោង ដោយមាន​ចេតនា​ដើម្បី​សូកប៉ាន់​ក្នុង​គោលបំណង​ទទួលបាន​តំណែង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ​។​​បន្ទាប់ពី​បាន​សួរចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​ភស្តុតាង ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កន សុខកាយ ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់ថា លោក កន សុខកាយ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានសម្រេច​ឃាត់ខ្លួន និង​បាន​បញ្ជូនទៅ​តុលាការ នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​
​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២៤ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក កន សុខកាយ ពី​អភិបាលស្រុក​ល្វាឯម ខេត្តកណ្តាល​។បន្ទាប់ពីបែកធ្លាយរឿងចាញ់បោកលោកលីសាម៉េតរឿងរត់ការអស់៣០ម៉ឺនដុល្លារ។​​ក្នុង​អនុក្រឹត្យដក​បាន​បញ្ជាក់ថា «​ត្រូវបាន​បញ្ចប់​មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ល្វាឯម នៃ​ខេត្តកណ្តាល ដោយសារ​សាមីខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»៕a kon sokay detain 

​