» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11315 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701486 នាក់

រូ​ម៉ា​នី​និង​ប៊ុល​ហ្ការី ក្លាយជា​សមាជិក​ពេញលេញ នៃ​តំបន់​ធ្វើដំណើរ​ដោយ​សេរី Schengen របស់​សហភាព​អឺរ៉ុប


​អឺរ៉ុប​៖ កាលពី​ថ្ងៃ​ពុធ ទី​១ ខែមករា ឆ្នាំ​២០២៥ ប្រទេស​រូ​ម៉ា​នី​និង​ប៊ុល​ហ្ការី បាន​ក្លាយជា​សមាជិក​ពេញលេញ នៃ​តំបន់ Schengen របស់​សហភាព​អឺរ៉ុប (EU) ដែលជា​តំបន់​ធ្វើដំណើរ​ឆ្លង​ព្រំប្រទល់​ដោយ​សេរី មិនចាំបាច់​មានការ​ត្រួត​ពិនិត្យ​លិខិតឆ្លងដែន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a romany 

​ការត្រួតពិនិត្យ​លិខិតឆ្លងដែន​លើ ការធ្វើដំណើរ​តាមផ្លូវ​អាកាស និង​ផ្លូវទឹក​ចេញពី​ប៊ុល​ហ្ការី និង​រូ​ម៉ា​នី ត្រូវបាន​លុបចោល​តាំងតែ​ពី​ខែមីនា ឆ្នាំ​២០២៤ ប៉ុន្តែ​ការត្រួតពិនិត្យ​លើ ការធ្វើដំណើរ​តាមផ្លូវ​គោក បាន​បន្ត​រហូត​ទាល់តែ​ប្រទេស​អូទ្រីស កាលពី​ខែ​មុននេះ ទើបតែ​បានសម្រេច​ចិត្ត លុបចោល​ការបោះឆ្នោត​វេតូ​របស់ខ្លួន​វិញ​។ អូទ្រីស​បាន​បោះឆ្នោត​ជំទាស់ ក្រោម​ហេតុផល​ថា នៅចាំ​បាច់​ត្រូវមាន​ចំណាត់ការ​បន្ថែមទៀត ដើម្បី​បញ្ឈប់​សកម្មភាព​អន្តោប្រវេសន៍​ខុស​ប្រក្រតី​។​

​គួរ​បញ្ជាក់ថា ដំបូង​ឡើយ ការត្រួតពិនិត្យ​លិខិតឆ្លងដែន​តាម​ព្រំប្រទល់ រវាង​ប្រទេស​អ៉ឺ​រ៉ុ​ប រួមមាន​ដូចជា បារាំង អាល្លឺម៉ង់ បែ​ល​ហ្ស៉ិ​ក ហូ​ឡង់ និង​លុច​សំបួ ត្រូវបាន​លុបចោល​លែងមាន កាលពី​ឆ្នាំ​១៩៨៥​។ មកទល់​ឥឡូវ តំបន់​ធ្វើដំណើរ​ដោយ​សេរី Schengen គ្របដណ្តប់​លើ​ប្រទេស​ចំនួន​២៥ ក្នុងចំណោម​រដ្ឋ​សមាជិក​ទាំង​២៧ របស់​សហភាព​អឺរ៉ុប ព្រមទាំង​អ៉ី​ស្លង់ លិច​តិ​ន​ស្តា​ញ ន័​រ​វែ​ស និង​ស្វី​ស​។ សមាជិក EU ២​ទៀត ដែល​មិនមែនជា​សមាជិក​នៃ​តំបន់ Schengen គឺ​អៀរ​ឡង់ និង​ស៉ី​ប​។​a romany bul 
​