» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8871 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699042 នាក់

រដ្ឋមន្ត្រី​សន្តិសុខ​វៀតណាម​រង​ការរិះគន់​ក្រោយពី​លេច​ធ្លាយ​វិ​ដេ​អូ​ហូប​ស្តេ​ក​សាច់គោ​មានតម្លៃ​ជាង​១​ពាន់​ដុល្លារ​១​ចាន​!

​វៀតណាម ៖ រដ្ឋមន្ត្រី​វៀតណាម​ម្នាក់​រង​ការរិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់ពី​លេច​ធ្លាយ​វីដេអូ​មួយ​បានបង្ហាញ​សកម្មភាព​ទទួលទាន​ស្តេ​ក​សាច់គោ (Steak) ស្រោប​សន្លឹក​មាស​ដ៏​មានតម្លៃ​ថ្លៃ​បំផុត​ចំអិន​ដោយ​មេ​ចុងភៅ​ល្បីឈ្មោះ Nusret Gokce ដែល​គ្រប់​គា្ន​ស្គាល់​ថា «Salt Bae»​។​a beef 

ឃ្លិប​វិ​ដេ​អូ​បង្ហាញថា​៖​លោក​ឧ​ត្ត​ម​សេនីយ៍​តូ​ឡាំ​( To Lam) រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​កំពុង​បរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន Nusr-e ដ៏​ថ្លៃ​បំផុត​របស់​ចុងភៅ Nusret Gokce ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅគគុក​លើ​បណ្តាញ​សង្គម​។ វីដេអូ​នោះ បាន​បង្ហោះ​នៅលើ​គណនី TikTok របស់​មេ​ចុងភៅ Nusret Gokce ប៉ុន្តែ​ត្រូវបាន​លុបចេញ​វិញ ក្រោយ​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ប្រភព​ពីសា​រពត៍​មាន BBC បានឱ្យដឹងថា ស្តេ​ក​ស្រោបមាស​ដែល​រដ្ឋមន្ត្រី​រូបនោះ​បរិភោគ​មានតម្លៃ​ចន្លោះ​ពី​១,១៤០​ដុល្លារ​ដល់ ២,០១៥​ដុល្លារ ដែល​ពុំទាន់​រាប់បញ្ចូល​តម្លៃ​ភេសជ្ជៈ និង​សេវាកម្ម​ផ្សេងទៀត​។​រដ្ឋមន្ត្រី​រូបនោះ​រង​ការរិះគន់​ពី​សំណាក់​មហាជន​ជុំវិញ​សកម្មភាព​គាត់ ខណៈ​ប្រាក់ខែ​របស់​រដ្ឋមន្ត្រី​មាន​ចន្លោះ​ពី​៦០០​ដុល្លារ ទៅ​៨០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ មុន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ណាមួយ​ពី​រដ្ឋាភិបាល​។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Mung Tin Ngo បានសរសេរថា «​វៀតណាម​នៅតែ​ក្រ ប៉ុន្តែ​រដ្ឋមន្ត្រី​គឺមាន​ជីវិត​ប្រណីត​ខ្លាំងណាស់​»​។ ចំណែកឯ​បុរស​ម្នាក់ទៀត ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងប្រាប់​វិទ្យុ​មួយ​ថា លុយ​ពន្ធ​របស់ខ្ញុំ​បែរជា​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការរស់នៅ​ដ៏​ប្រណីត​បែបនេះ​ទៅវិញ​»​។ (​ប្រភពពី BBC)a beef1 a beef2 

​