» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5601 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695772 នាក់

មិនអាច​រក​ការព្រមព្រៀង​ដើរ​ចេញពី​សហគមន៍​អ៉ឺ​រ៉ុ​ប​បាន​លោកស្រី​តេ​រ៉េ​សា​ម៉េ​យ៍​ប្រកាស​លាលែង​ពី​នាយករដ្ឋមន្ត្រី​


​អង់គ្លេស​៖​ដោយ​មិនអាច​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋសភា​លើ​កិច្ចព្រមព្រៀង​នាំ​ប្រទេស​អង់គ្លេស​ដើរ​ចេញពី​សហគមន៍​អឺរ៉ុប​បាន​លោកស្រី​តេ​រ៉េ​សា​ម៉េ​យ៍​( Theresa May) នៅ​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា​នេះ បានប្រកាស​លាលែង​ពី​ដំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស ដើម្បី​ទុក​ឱកាស​ឲ្យ​មេដឹកនាំ​ក្រោយ​ធ្វើការ​ដោះស្រាយ​បន្ត ។a teresa may 

ខ្ញុំ​សូម​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​បក្ស​អភិរក្ស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែមិថុនា​។ នេះ​ជាការ​ប្រកាស​របស់លោក​ស្រី ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​២៤ ខែឧសភា​នៅឯ​និវេសនដ្ឋាន 10 Downing Street ក្នុង​ទីក្រុង​ឡុង​ដ៍​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ព័ត៌មាន​លាលែង​នេះ លោកស្រី ម៉េ​យ៍ បង្ហាញ​ការសោកស្ដាយ​ដែល​មិនអាច​នាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​តាម​បំណង​ប្រជាជន​បាន​។ ជាមួយនឹង​ការ​សម្រក់​ទឹកភ្នែក​ផង​នោះ លោកស្រី​និយាយថា វា​ជា​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ដែល​ត្រូវការ​នាយករដ្ឋមន្ត្រី​ដឹកនាំ​ការចាកចេញ​នេះ​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ឲ្យ​ដឹងថា​៖ លោកស្រី​តេ​រ៉េ​សា​ម៉េ​យ៍​( Theresa May) នឹង​លាលែង​ដំណែង​ជា​ប្រធាន​បក្ស​អភិរក្សនិយម នៅ​ថ្ងៃទី​៧ ខែមិថុនា ដើម្បី​ឲ្យ​ក្រុម​មេដឹកនាំ​មកពី​គណបក្ស​អ្នកស្រី​អាច​ប្រកួតប្រជែង​គ្នា​ក្នុង​បក្ស ដើម្បី​ទទួលបាន​ដំណែង​ជា​នាយករដ្ឋមន្ត្រី​។ ទោះយ៉ាងណា​ក៏ដោយ លោកស្រី Theresa May នឹង​នៅ​កាន់ដំណែង​ជា​នាយ​រដ្ឋមន្ត្រី​ចាំផ្ទះ​រហូត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​បាន​។​

សូមបញ្ជាក់ថា ​លោកស្រី​តេ​រ៉េ​សា​ម៉េ​យ៍​( Theresa May) បាន​ឡើងកាន់ដំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ដា​វិ​ឌ​កា​ម៉ឺ​រូ​ន​( David Cameroon )​បាន​លាលែង​ព្រោះ​មិនអាច​ទប់​ស្គា​ត់​ការបោះឆ្នោត​ប្រជាមតិ​ដើ​រេ​ចេញពី​សហគមន៍​អឺរ៉ុប​បាន​។ ការចុះ​ចេញពី​ដំណែង​របស់លោក David Cameroon នាពេលនោះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​របស់លោក​បានធ្វើ​ការស្ទង់មតិ​មួយ​ថា តើ​អង់គ្លេស​គួរតែ​នៅក្នុង​សហភាព​អឺរ៉ុប​ទៀត​ឬទេ​។ ជា​លទ្ធផល ពលរដ្ឋ​ប្រទេស​នេះ​ដល់​ទៅ ៥២​ភាគរយ សម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​សម្រាប់​លោកស្រី​ម៉េ​យ៍​ក្នុង​រយៈកាល​៣​ឆ្នាំនេះ​រដ្ឋាភិបាល​លោកស្រី​មិនបាន​ធ្វើ​អ្វី​ជា​ដុំកំភួន​ទេ​ដោយសារ​រវល់​តែ​រឿង​ដើរ​ចេញពី​សហគមន៍​អឺរ៉ុប​នេះឯង​(Brexit)។ 

​សូម​បញ្ជាក់ដែរថា​៖​បញ្ហា​Brexit បានធ្វើឱ្យ​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស លាលែង​ពី​តំណែង​
២៣ ឧសភា ២០១៩​។ មេដឹកនាំ​សភា លោកស្រី Andrea Leadsom បាន​លាឈប់​ពី​ដំណែង ពី​ព្រោះតែ​លោកស្រី​លែង​ជឿជាក់​លើ កិច្ចព្រមព្រៀង​Brexit​របស់លោក​ស្រី May ដែលមាន​គោលដៅ​នាំ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ទៀតហើយ​។​a teresa may1 

​