» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8187 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698358 នាក់

ឌុយ​ទឺ​តេ​បង្វែងដាន​រឿង​បង្ក្រាប​គ្រឿងញៀន​ក្នុងស្រុក​ដែល​តុលាការ​ឧក្រឹដ្ឋ​កម្ម​អន្តរជាតិ​ទាមទារ​ស៊ើបអង្កេត​

 

​ហ្វីលីពីន​៖ លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​ប្រធានាធិបតី​ហ្វីលីពីន បាន​និយាយថា អ្នកណាម្នាក់​ដែល​ត្រូវបាន រកឃើញថា​បានធ្វើ​សកម្មភាព​ហួស​ព្រំដែន ក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់លោក នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ខណៈដែល​លោក​កំពុង​បដិសេធ​ចំពោះ​ការស៊ើបអង្កេត របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC​។a du te un

សារព័ត៌មាន​CNA​ផ្សាយ​នៅ​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​លោក​ឌូ​តឺ​តេ បាន​ប្រាប់​សម័យប្រជុំ​លើក​ទី ៧៦ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ថា លោក​បាន​ណែនាំ​ដល់​ក្រសួងយុត្តិធម៌ និង​ប៉ូលីស​ហ្វីលីពីន ឱ្យ​ពិនិត្យឡើងវិញ​នូវ​ការ​ប្រ​ព្រឹ​ត្ដ​ក្នុង​យុទ្ធនាការ​នេះ ដែល​ក្នុងនោះ​ជនសង្ស័យ ជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាង​៦១០០(​អង្គការ​ប្រទេស​ថា​មាន​ប្រមាណ​៣​ម៉ឺន​នាក់​) នាក់​ត្រូវបាន​សម្លាប់ ចាប់តាំងពី​លោក​ឡើងកាន់ តំណែង​នៅ​ខែមិថុនា ឆ្នាំ​២០១៦ ។​

ក្នុងសុន្ទរកថា​តាម​វីដេអូ​មួយ ទៅកាន់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​អង្គការសហប្រជាជាតិ​លោក​ឌុយ​ទឺ​តេ​ថា​៖ អ្នក​ដែល​ត្រូវបាន​គេ រកឃើញថា​បានធ្វើ​សកម្មភាព​ហួស​ព្រំដែន​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​របស់​ប្រទេស​។​​លោក​ឌូ​តឺ​តេ​ដែល​បានប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២២​ក្នុង​គោលបំណង​គេច​ផុតពី​ការស៊ើបអង្កេត ជា​ផ្លូវការ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ មិនបាន​និយាយ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុង​កិច្ចប្រជុំ​ទេ​តែ​រដ្ឋាភិបាល​របស់លោក បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា នឹងមិន​សហការ​ជាមួយ​តុលាការ ICC ឬ​អនុញ្ញាតឱ្យ​មានការ​ស៊ើបអង្កេត​ណាមួយ​ចូលក្នុង​ប្រទេស​ហ្វីលីពីន​ឡើយ​។ លោក​ឌូ​តឺ​តេ និង​មេប៉ូលីស របស់លោក បាន​និយាយថា ការសម្លាប់​នេះ គឺ​ដើម្បី​ការពារ​ខ្លួន ហើយ​រដ្ឋាភិបាល​របស់​លោក បាន​ទទូច ថា ICC គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​ប្រទេស​នេះ​ទេ​។​

​ក្រៅ​ពិ​និយាយ​បង្វែង​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​មន្ត្រីក្រោមឱវាទ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​តឺ​តេ (Rodrigo Duterte) ក៏បាន​តម្លើង​សម្លេង​បាន​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ផែនការ​ដ៏ «​អាត្មានិយម​» របស់​បណ្តា​ប្រទេស​អ្នកមាន ក្នុងការ​ស្តុក​ទុក​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ខណៈ​ប្រទេស​ក្រីក្រ​កំពុង​ជួបប្រទះ​ការខ្វះខាត​វ៉ាក់សាំង​។ នេះ​បើតាម ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៉ី​ន​ហួរ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​។​

​លោក Rodrigo Duterte ថា «​ការខ្វះខាត​វ៉ាក់សាំង កំពុង​កើតឡើង​នៅតាម​បណ្តា​ប្រទេស​ក្រីក្រ​។ បណ្តា​ប្រទេស​អ្នក​មានបាន​ស្តុក​ទុក​វ៉ាក់សាំង សម្រាប់​ការពារ​ជីវិត​ប្រជាជន​ពួកគេ ខណៈដែល​ប្រទេស​ក្រីក្រ កំពុង​រង់ចាំ​ទទួល​ការចាក់​វ៉ាក់សាំង​។ ទង្វើ​បែបនេះ ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ហួស​ពី​ការ​ស្មាន ហើយ​គួរ​ត្រូវតែ​ទទួល​ការ​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ដ៏​អាត្មានិយម​បែបនេះ ដែល​មិនអាច​ត្រូវបាន​រាប់​ជា​ទង្វើ​សុចរិត ដែល​ប្រកបដោយ​សមធម៌ និង​សីលធម៌​ឡើយ​»​។​

​លោក Rodrigo Duterte បាន​ជំរុញ​ឱ្យ​ប្រទេស​អ្នកមាន គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់ កម្មវិធី​ចែកចាយ​វ៉ាក់សាំង​អន្តរជាតិ COVAX និង​ពង្រឹង​យន្តការ​លើ​កិច្ចសហប្រតិបត្តិការ ចែកចាយ​វ៉ាក់សាំង​ផ្សេងៗ​ទៀត​។ លោក Rodrigo Duterte បាន​និយាយ​បន្ថែមថា «​យើង​ត្រូវការ​ធ្វើបែបនេះ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​បន្ថែម​ទៀត ក៏ដូចជា​ការ​បំបែក​ដំណើរ នៃ​ការ​បំប្លែង​ខ្លួន​ថ្មីៗ​ទៀត​នៃ​វីរុស (COVID-19) និង​ជួយ​ធានា​ដល់​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ចពិភពលោក​»​។

រហូតមកទល់​ពេលនេះ ប្រទេស​ហ្វីលីពីន​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ជាង ២.៤​លាន​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៣៧,០៧៤​នាក់ និង​អ្នកជា​សះស្បើយ​ជាង ២.១៩​លាន​នាក់ ខណៈ​វ៉ាក់សាំង​សរុប ៤១.៧៩​លាន​ដូ​ស​រួចមកហើយ ត្រូវបាន​ចាក់​ជូន​ដល់​ប្រជាជន​ទូទាំងប្រទេស ក្នុងនោះ​ប្រជាជន​ប្រមាណ ១៨.៨​លាន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ​៕a drug dutate a drug dutate1 


​