» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8022 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698193 នាក់

តើ​លោក​ភី​ថា​នឹងមាន​វាសនា​ដូច​លោក​មេបក្ស​អាណា​គ​ត​ឆ្ពោះទៅមុខ​លោក​ថា​ណា​ថន​ដែរឬទេ​?

​ប្រទេស​ថៃ​៖​សភា​ទាំងពីរ​ថ្នាក់​របស់​ថៃ​(​រដ្ឋសភា​និង​ព្រឹទ្ធសភា​) នៅ​ថ្ងៃ​ពុធ​ទី​១៩​កក្កដា​នេះ​បាន​បោះឆ្នោត​បដិសេធ​ក្នុង​សម្លេង​៣៩៤​សម្លេង​ទល់​និង​សម្លេងគាំទ្រ​៣១២​ក្នុង​ការឱ្យ​មេដឹកនាំ​គណបក្ស Move Forward គឺ​លោក Pita Limjaroenrat ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី នៅក្នុង ការបោះឆ្នោត​ជុំ​ទី​២​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ប្រធានរដ្ឋសភា​ថៃ លោក Wan Muhamad Noor Matha បាន​ប្រាប់ថា «​លោក Pita មិនអាច​ត្រូវបានតែងតាំង (​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​) ជា​លើក​ទី​២ នៅក្នុង​សម័យប្រជុំ​រួម​នេះនោះ​ឡើយ​»​។​ការបោះឆ្នោត​សម្រេច​នេះ​បាន​កើតឡើង​បន្ទាប់ពី តុលាការ​ធម្មនុញ្ញ​ថៃ បានសម្រេច​ចិត្ត​ព្យួរ​តំណែង​សមាជិកសភា​មេដឹកនាំ​គណបក្ស Move Forward គឺ​លោក Pita Limjaroenrat ជា​បណ្តោះអាសន្ន​មុនពេល​សភា​ប្រជុំ​តែ​បន្តិច​តប​តាម​អនុសាសន៍​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​ថៃ​។​a pita out 

​តុលាការ​ធម្មនុញ្ញ​ថៃដែលគេជឿងថារងឥទ្ធីពលពីពួកអាម៉ាតនិងយោធា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា​នេះ បានសម្រេច​ចិត្ត​ព្យួរ​តំណែង​សមាជិកសភា​មេដឹកនាំ​គណបក្ស Move Forward គឺ​លោក Pita Limjaroenrat ជា​បណ្តោះអាសន្ន​ហើយ តប​តាម​អនុសាសន៍​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​ថៃ​។ សូម​បញ្ចាក់​ថា​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​១៣​កក្កដា​បង្ហាញថា លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ បានទទួល​សំឡេងឆ្នោត​គាំទ្រ ចំនួន ៣២៤​សំឡេង ក្នុងនោះ មាន​៣១១​មកពី​សភាជាតិ ឬ​សភា​ជាន់​ទាប និង​១៣​សំឡេង មកពី​ព្រឹទ្ធសភា​។ ចំណែក​សំឡេងឆ្នោត​មិន​គាំទ្រ​វិញ គឺមាន ១៨២​សំឡេង ៣៤​មកពី​ព្រឹទ្ធសភា ១៤៨​មកពី​សភា​។ ដោយឡែក សំឡេងឆ្នោត​អនុប្បវាទ មាន​ច្រើន​ខ្លាំងណាស់ គឺ​១៩៩​សំឡេង ដែល​ក្នុងនោះ ១៥៩​មកពី​ព្រឹទ្ធសភា ៤០​សំឡេង​មកពី​សភា​។​

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១២ ខែកក្កដា បានផ្តល់​អនុសាសន៍​ទៅកាន់​តុលាការ​ធម្មនុញ្ញ​ថៃ ឱ្យ​ព្យួរ​សមាជិកភាព​សភារ​បស់​មេដឹកនាំ គណបក្ស Move Forward គឺ​លោក Pita Limjaroenrat ជា​បណ្តោះអាសន្ន​សិន ជុំវិញ​ការចោទប្រកាន់ថា រូបលោក​បាន​រំលោភ​លើ​ច្បាប់បោះឆ្នោត ពាក់ព័ន្ធ​នឹង​ការកាន់កាប់ ភាគហ៊ុន នៅក្នុង ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដែល​លែង​ដំណើរការ​ជា​យូរ​មកហើយ​។ បន្ថែម​ពីលើ​នេះ តុលាការ​ធម្មនុញ្ញ​ថៃ​ក៏​យល់ព្រម​បើកសវនាការ​លើ​សំណុំ​រឿងនេះ ផងដែរ ដែលមានការ រំពឹងថា​ជាច្រើន​ថា​លោក Pita អាច​នឹងត្រូវ​បាន​គេ​ដកហូត​សមាជិកភាព​សភា​របស់​លោក​។​ទោះជា​បែបនេះ​ក្ដី តែ​លោក Pita នៅតែ​អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បាន​ដដែល​គ្រាន់តែ​លទ្ធផល​នៃ​ការបោះឆ្នោត​គាំទ្រ​ឲ្យ​លោក​បន្តឈរ​ជា​បេក្ខភាព​មីន​គ្រប់​សម្លេងគាំទ្រ។​

កា​រំពឹង​នេះ​បាន​កើតឡើង​បន្ទាប់ពី​កាលពី​ឆ្នាំ​២០២០​ពេលយោធាខ្លាំងលោកប្រាយុតចាន់អូចាជានាយករដ្ឋមន្ត្រីត្រូវតុល​ការ​ធម្មនុញ្ញ​ថៃ​ចេញ​សេចក្តីសម្រេច​រំលា​យគណ​បក្ស​អណាគត​ឆ្ពោះទៅមុខ​(FFP=Future Forward Party)​ដែល​គាំទ្រ​ដោយ​ក្រុមយុវជន​ឈ្នះ​បាន​៨០​កៅអី​ក្នុង​រដ្ឋសភា​និង​ហាម​មេគណបក្ស​លោក​ថា​ណា​ថន​ជួង​រោង​រ៉ុង​គីត​( Thanathorn Juangroongruangkit)​និង​មន្ត្រី​សមខាន់ៗ​របស់​បក្ស​មិន​ឲ្យ​ធ្វើ​នយោបាយ​១០​ឆ្នាំ​ដោយ​ចោទថា​គណបក្ស​នេះ​ចំណាយលុយ​ច្រើនពេក​ខុស​ពិ​ច្បាប់បោះឆ្នោត​។​​​ខុសពីស្រុកខ្មែរច្បាប់ស្រុកថៃបានអនុញ្ញាតឲ្យសមាជិកសភាគណបក្សអណាគតឆ្ពោះទៅមុខបានរត់ចូលជ្រកជាមួយគណបក្សផ្សេងៗបាន។

លោក Pita​បន្ទាប់​ពី​មិន​ទទួលបាន​ការគាំទ្រ​លោក​បាន​ទទួលយក​ការសម្រេចចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​ថៃពេលលិខិតមកដល់ ហើយ​បាន​ដើរ​ចេញពី​សភា​ថៃ​។​សម្រាប់​អ្នកគាំទ្រ​លោក​ភី​តា បាន​និយាយថា​លោក​មិន​ចុះចាញ់​ទេ​!ប្រទេស​ថៃ​បាន​ផ្លាស់ប្តូ​បាន​ពាក់​កណ្តាលផ្លូវ​ហើយ​(​គិតពី​ថ្ងៃ​បោះឆ្នោត​១៤​ឧសភា​២០២៣)​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​សម្រាប់​បេក្ខភាព​នាយក​រដ្ឋ​ម​ន្ត្រិ​លោក Pita ផ្ទាល់​បាន​និយាយថា​នឹង​ផ្ដល់​សិទ្ធិ​ឱ្យ​គណបក្ស​ភឿ​ថៃ បង្កើត​ក្រុមចម្រុះ​ថ្មី និង​ជ្រើសរើស បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ​។​លោកRuangkraiLeekitwattana សកម្មជន​នយោបាយ ដែលជា​អ្នក​ដាក់​បណ្តឹង​ផ្លូវច្បាប់ ដែល​បាន​នាំទៅដល់​ការព្យួរ សមាជិកភាព​សភា ពី​ប្រធាន​គណបក្ស Move Forward លោក Pita Limjaroenrat នៅ​ថ្ងៃ​ពុធ​បាន​ព្រមាន ទៅ​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា មិន​ឲ្យ​បោះឆ្នោត ឱ្យ​លោក Pita ក្នុងការ​បោះឆ្នោត​ជុំ​ទី​ពីរ សម្រាប់​នាយករដ្ឋមន្ត្រី​នេះឡើយ​សារព័ត៌មាន The Nation ចេញផ្សាយ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ បានឱ្យដឹងថា លោក Ruangkrai Leekitwattana បាន​ទៅដល់ សភា​ភ្លាមៗ បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ បានសម្រេច​ចិត្ត​ព្យួរ​លោក Pita ក្នុងនាម​ជា សមាជិកសភា ដោយ​រង់ចាំ​ការពិចារណា​ថា តើ​លោក​គួរ​ត្រូវបាន​ដក ហូត​សិទ្ធិ​ដូច ដែល​បានដាក់​ញត្តិ​ដោយ​គណៈកម្មាធិការ រៀបចំ​ការបោះឆ្នោត (EC) ដែរឬទេ​។​

​លោក Ruangkrai បាន​ប្តឹងចោទថា លោក Pita មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ប្រកួតប្រជែង ការបោះឆ្នោត​ថ្ងៃទី ១៤ ខែឧសភា ដោយសារតែ​លោក​កាន់កាប់ ភាគហ៊ុន​នៅក្នុង iTV Plc ដែល​សកម្មជន​រូបនេះ អះអាងថា ជា​ក្រុមហ៊ុន ប្រព័ន្ធ​ផ្សព្វផ្សាយ​សកម្ម​។​លោក​ថា ប្រសិនបើ​សមាជិកសភា និង​ព្រឹទ្ធសភា សមាជិក​បោះឆ្នោត​ឲ្យ​លោក Pita ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នោះ​លោក​នឹងដាក់​ពាក្យ បណ្តឹង​ប្រឆាំងនឹង សមាជិកសភា និង​ព្រឹទ្ធ​សភាសមាជិក​ទាំងនោះ ទៅ​គណៈកម្មាធិការ​ជាតិ ប្រឆាំង​អំពើពុករលួយ​។​

គណបក្ស Pheu Thai នឹង​តែងតាំង​លោក Srettha Thavisin ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​ជុំ​ទី​៣ នៃ​សម័យប្រជុំ​រួម​រដ្ឋសភា និង​ព្រឹទ្ធសភា នៅក្នុង​ករណី​ដែល​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស Move Forward លោក Pita Limjaroenrat បរាជ័យ​សាជាថ្មី​នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​២ នៅ​ថ្ងៃ​ពុធ​នេះ​។ នេះ​ជា ការបញ្ជាក់​របស់​អ្នកនាង ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ (Paetongtarn Shinawatra) ដកស្រង​ចេញ​ដោយសារ​ព័ត៌មាន The Nation​។​

​អ្នកនាង ផែ​ថង​ថា​ន ធ្វើការ​កត់សម្គាល់​ខាងលើ​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ និង​បន្ទាប់ពី​ក្រុមចម្រុះ​ជា​ដៃគូ​ជាមួយ​គណបក្ស Move Forward បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ​ថា​ពួកគេ​នឹង​បោះឆ្នោត​គាំទ្រ​លោក Pita នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​២ ខណៈ​រូបលោក​ត្រូវការ​សំឡេងគាំទ្រ​យ៉ាងហោច ៦៣​សំឡេង​ពី​សមាជិក​ព្រឹទ្ធសភា ឬ​សមាជិកសភា នៅក្រៅ​ក្រុមចម្រុះ​ទាំង​៨​គណបក្ស​របស់លោក​។ បើតាម​អ្នកនាង ផែ​ថង​ថា​ន គណបក្ស Pheu Thai នឹង​ព្យាយាម​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​គាំទ្រ​លោក Pita ប៉ុន្តែ​ប្រសិនបើ​លោក​បរាជ័យ​ជាថ្មី​ម្ដងទៀត នោះ​អ្នកនាង​នឹង​ស្នើ​កោះប្រជុំ​ក្រុមប្រឹក្សាភិបាល​គណបក្ស Pheu Thai បោះឆ្នោត​តែងតាំង​លោក Srettha Thavisin ជា​បេក្ខជន​នាយករដ្ឋមន្ត្រី នៅក្រោយ Pheu Thai ក្លាយជា​មេដឹកនាំ​ក្រុមចម្រុះ​។​a pita out1 a pita out2 ​

​