» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11571 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701742 នាក់

អាម៉េរិក​ចោទប្រកាន់​រុស្ស៊ី​ជា​អ្នក​ធើ្វ​ឱ្យ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​

 


​សហរដ្ឋ​អាម៉េរិក​៖ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ អ្នកនាំពាក្យ​សេត​វិមាន​អាម៉េរិក លោក John Kirby បាន​និយាយថា សហរដ្ឋ​អាម៉េរិក​បានឃើញ "​ការចង្អុលបង្ហាញ​បឋម​មួយចំនួន​" ដែល​ដាក់បន្ទុក​លើ​ប្រទេស​រុស្ស៊ី ថា​ជា​អ្នកបង្ក​ឱ្យមាន​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines កាលពី​ថ្ងៃទី ២៥ ខែធ្នូ​ដែលជា​ថ្នៃ​បុណ្យ​គ្រិស្ត​ម៉ាស់ សម្លាប់​មនុស្ស​អស់ ៣៨​នាក់ ។ យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines ផ្ទុក​មនុស្ស​៦៧​នាក់ បាន​ធ្លា​ក់នៅ​ឆ្នេរសមុទ្រ កា​ព្យែ​ន នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន សម្លាប់​មនុស្ស​៣៨​នាក់​ដែល​ដំបូង​ឡើយ​មាន​សេចក្តីរាយការណ៍​ថា យន្តហោះ​នេះ បុក​ជាមួយ​ហ្វូងបក្សី​បណ្តាល​ឲ្យ​ឆេះ​ម៉ាស៊ីន ។​a crash plan1 

​មន្ត្រី​សេត​វិមាន​រូបនេះ​មិនបាន​បញ្ជាក់​លម្អិត​បន្ថែ​ម​អំពី​ភស្តុតាង​ទាំង​នោះឡើយ ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សហរដ្ឋអាមេរិក​បាន​បង្ហាញ​បំណង​ចង់​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស​សម្រាប់​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​ធ្លាក់​យន្តហោះ​នេះ​ទៅឱ្យ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ តែ​នៅ​មិនទាន់​ទទួលបាន​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។

​បើតាម​ប្រភព​មន្ត្រី​អាម៉េរិក​ដដែល​បាន​អះអាងថា យន្តហោះ​អាកាសចរណ៍ Azerbaijan Airlines ខាងលើ បាន​ស្ថិតក្រោម​ការបាញ់ប្រហារ​ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី នៅពេល​ប៉ុនប៉ង​ធើ្វ​ការ​ចុះចត​នៅលើ​ទឹកដី​របស់​សាធារណរដ្ឋ​ឆេ​ច​យ៉ា (Chechnya) របស់​រុស្សី មុននឹង​បាន​បង្ខំចិត្ត​ប្តូរ​ទិសដៅ​ហោះហើរ​ទៅកាន់​តំបន់​សមុទ្រ Caspian ចូលទៅក្នុង​ដែនអាកាស​របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដែលជា​កន្លែង​យន្តហោះ​មួយ​នេះ​បាន​បាត់បង់​លំ​ហ្នឹង ហើយ​និង​បាន​ធ្លាក់ចុះ​ទៅលើ​ទឹកដី​។

​ជុំវិញ​ការចោទប្រកាន់​របស់​អា​ម៉េ​រិ​ក​នេះ ភាគី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​របស់​រុស្ស៊ី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​បើ​យោងតាម​ប្រធាន​ទីភ្នាក់ងារ​អាកាសចរ​ណ៍​ស៊ីវិល​របស់​រុស្ស៊ី​បាន​និយាយថា ស្ថានភាព​សន្តិសុខ​ដែនអាកាស​នៅ​សាធារណរដ្ឋ​ឆេ​ច​យ៉ា​គឺ "​មាន​ភាពស្មុគស្មាញ​ខ្លាំង​" ដោយសារតែ​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​គ្មាន​មនុស្ស​បើក​របស់​អ៊ុយ​ក្រែ​ន​ជា​រើ​យៗ ដែល​ញាំ​ង​ឱ្យ​មានមតិ​មួយចំនួន​យល់ឃើញថា យោធា​រុស្ស៊ី​ទំនងជា​បាន​ភ័នច្រឡំ​ថា យន្តហោះ​ដឹក​អ្នក​ជំ​ណើ​រ​ខាងលើ គឺជា​យន្តហោះ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​។

​សូមបញ្ជាក់ថា​បន្ទាប់ពី យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​បាន​ធ្លាក់ នៅក្នុង​សេចក្តីប្រកាស​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី ២៧​ធ្នូ ក្រុមហ៊ុន​ហោះហើរ អា​ស៊ែ​បៃ​ហ្ស​ង់​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផ្អាក​ការហោះហើរ​ទៅកាន់​ទីក្រុង​ចំនួន​៧​របស់​រុស្ស៊ី ក្នុងនោះ​មាន​កូ​កាស Caucase ។ ក្រុមហ៊ុន​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​ពន្យល់​ការសម្រេចចិត្ត​របស់ខ្លួន​ថា ធ្វើឡើង​ដោយយោង​ទៅលើ​លទ្ធផល​បឋម នៃ​ការស៊ើបអង្កេត​ដែល​បង្ហាញថា យន្តហោះ​Embraer 190 របស់​ក្រុមហ៊ុន​អា​ស៊ៃ​បៃ​ហ្ស​ង់​បាន​រង​ប៉ះ និង​មានការ​រំខាន​ពី​ខាងក្រៅ យន្តហោះ​។ “​ដោយសារតែ​ហានិភ័យ និង​ដើម្បី​សន្តិសុខ​ក្នុងពេល​ហោះហើរ ក្រុមហ៊ុន​សម្រេច​ផ្អាក​ការហោះហើរ​ទៅកាន់​អាកាសយានដ្ឋាន​ចំនួន​១០​របស់​រុស្ស៊ី​”​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​អា​ស៊ែ​បៃ​ហ្ស​ង់​។​

​នៅ​ថ្ងៃ​ពុធ​ទី ២៥​ធ្នូ យន្តហោះ​របស់​ក្រុមហ៊ុន​អា​ស៊ែ​បៃ​ហ្ស​ង់ ដឹក​អ្នកដំណើរ ចំនួន​៦២​នាក់ និង​បុគ្គលិក​ធ្វើការ​នៅលើ​យន្តហោះ ៥​នាក់ បាន​ហោះ​ចេញពី​ទីក្រុង​បា​គូ​រប​ស់អា​ស៊ែ​បៃ​ហ្ស​ង់ សំដៅ​ទីក្រុង​Grozy របស់​សាធារណរដ្ឋ ឆេ​ឆេ​នី របស់​រុស្ស៊ី​។ ប៉ុន្តែ នៅពេល​ជិត​ទៅដល់​គោលដៅ យន្តហោះ​ស្រាប់តែ​បែរ​ក្បាល ហោះ​បក​មកវិញ មុននឹង​ទៅ​ធ្លាក់​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ជិតខាង​រុស្ស៊ី​។​
​ក្រុមហ៊ុន​ហោះហើរ​អា​ស៊ែ​បៃ​ហ្ស​ង់​លើកឡើង​ពី​ការរំខាន និង​ប៉ះទង្គិច​ពី​ប្រភព​ខាងក្រៅ​យន្តហោះ នៅ​បន្ទាប់ពី កាសែត​ស្និទ្ធ​នឹង​រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់ ព្រមទាំង​អ្នកជំនាញ​ខាង​អាកាសចរណ៍ និង​អ្នកជំនាញ​យោធា ជា​បន្តបន្ទាប់​គ្នា​បាន​វាយតម្លៃថា យន្តហោះ​ដឹក​អ្នកដំណើរ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ធា្ល​ក់ដោយ​សារ​មី​ស៊ី​ល​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​។

គេ​ហ៊ាន​អះអាង​ដូច្នេះ ដោយ​មើល​ទៅលើ​ស្លាកស្នាម​ធ្លុះ ប្រហោង នៅលើ​បំណែក​កន្ទុយ​យន្តហោះ ដែល​ហាក់ដូចជា​ត្រូវ​ប៉ះ​នឹង​វត្ថុ​រឹង ពោលគឺ​មិនមែន​ដោយសារ​ហ្វូង​សត្វ​ស្លាប​ហើរ​បុក ដូច​ការលើកឡើង​ដំបូង​របស់​ទីភ្នាក់ងារ​អាកាសចរណ៍​រុស្ស៊ី​ទេ​។​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រភព​ចំនួន​៤​ពី​ខាង​អា​ស៊ៃ​បៃ​ហ្ស​ង់​បាន​និយាយប្រាប់​កាសែត​ក្នុងស្រុក​ថា យន្តហោះ​ធ្លាក់ ដោយសារ​ត្រូវ​គ្រាប់​មី​ស៊ី​ល​រុស្ស៊ី​ដោយ​ចៃដន្យ​។ បើតាម​ប្រភព​ខាងលើ យន្តហោះ​ទំនង​រង​មី​ស៊ី​ល​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី ឈ្មោះ Pantsir-S ចំណែក​បណ្តាញ​ទាក់ទង​របស់​យន្តហោះ​ត្រូវ​ប្រព័ន្ធ​អេឡិចត្រូនិក​រុស្ស៊ី​រំខាន មិន​ឲ្យ​ដំណើរការ ដែលជា​ហេតុ​ធ្វើ​ឲ្យ​យន្តហោះ​បាត់​ពី​រ៉ា​ដា នៅពេល​ហោះ​ជិត​ដល់​អាកាសយានដ្ឋាន​នៅ Grozy ទឹកដី​រុស្ស៊ី​តាមដាន​ការហោះហើរ​លើ​អាកាស​។​BBC Newsa plan crash 

​