» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 356 នាក់

ម្សិលមិញ 6677 នាក់

សរុប 14147932 នាក់

បារាំង​ងាក​ទៅរក​ទាក់ទាញ​រុស្ស៊ី​ពេល​អាមេរិក​វ៉ៃ​ឬ​ក​ដាក់​និង​ចង់​ឯកោ​ពី​ចិន​ផងដែរ​

 

​បារាំង​៖​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា​នុយ​អែល​ម៉ា​ក្រុន​( Emmanuel Macron) បាន​សម្តែង​នូវ​សុ​ទិដ្ឋិ​ន​ហ​យម​ថា​អនាគត​របស់​ប្រទេស​រុស្ស៊ី​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ អឺរ៉ុប ។ នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន TASS នៅ​ថ្ងៃទី​២០ ខែសីហា​នេះ​។​a franc russy1 

​បន្ទាប់ពី​ជួបប្រជុំ​ជាមួយ​សម​ភាគី​រុស្ស៊ី​គឺ​លោក​វ្លា​ឌី​មៀ​ពូ​ទីន​( Vladimir Putin) នៅឯ​បន្ទាយ​ប្រ៊ី​ហ្កា​នក​ន​( Bregancon )​អស់​រយៈពេល ២​ម៉ោង​កន្លះ លោក ម៉ា​ក្រុន​(Macron) បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Tweeter របស់លោក​ថា​“ ខ្ញុំ​ជឿជាក់ថា​អនាគត​របស់​ប្រទេស​រុស្ស៊ី មាន​ទំនាក់ទំនង​ល្អ​យ៉ាង​ពេញលេញ​ជាមួយ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​“​។​

​លោក Macron ឲ្យ​ដឹង​ថា កិច្ចពិភាក្សា​ជាមួយ​លោកពូ​ទីន​ក៏បាន​ផ្តោតលើ​ស្ថានភាព​ជុំវិញ ភ្លើង​ឆេះ​នៅ​ស៊ី​បេ​រី និង​ការ​សាយភាយ ក្នុង​តំបន់​។ លោក​ក៏បាន​សង្កត់ធ្ងន់ថា “​ប្រទេស​រុស្ស៊ី​កំពុង​ដោះស្រាយ​ជាមួយនឹង​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​នៃ​ការប្រែប្រួល​អាកាសធាតុ​។ ខ្ញុំ​រីករាយ​ដែល​បាន​សំរេចចិត្ត​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ដែលជា​ចលនា​និមិត្តរូប​ដ៏​សំខាន់​មួយ​ហើយ​យើង​គួរតែ​ដើរ​តាម​គន្លង​នោះ​” ។​

​មេដឹកនាំ​ទាំងពីរ​ក៏បាន​សម្តែង​ការប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​ស្ថេរភាព​រយៈពេល​វែង​នៅ​លី​ប៊ី និង​រៀបចំ​សណ្តាប់ធ្នាប់ ឡើងវិញ​មួយ​នេះ​។ ចំពោះ​បញ្ហា​នៅ​ស៊ី​រី​វិញ​លោក Macron បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​នៃ​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ​ខេត្ត Idlib ស្របតាម​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​នៅឯ​កិច្ចប្រជុំ Sochi នា​ថ្ងៃទី ១៧ ខែកញ្ញា​ឆ្នាំ ២០១៨ កន្លងទៅ​។​សូម​បញ្ជាក់ដែរថា​ចំណងមិត្តភាព​ស្អិតល្មួត​រវាង​បារាំង​និង​អា​មឹ​រិ​កមាន​ភាព​កក​ល្អក​ចាប់តាំងពី​អាមេរិក​លោក​ដូ​ណា់​ត្រាំ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ស្តី​បំរែបំរួល​ធាតុអាកាស​ដែ​ប​រាំងជា​អ្នក​ផ្តួចផ្តើម​។​

​គួរ​ជម្រាបជូន​ដែរ​ថា កិច្ចពិភាក្សា​រវាង​ប្រធានាធិបតី​រុស្ស៊ី​និង​បារាំង​មាន​រយៈពេល​ជាង ២ ម៉ោង​កន្លះ​គី​នេះ​ភាគី​ទាង​ពីរ​មិន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ណាមួយ​ដល់​អ្នកសារព័ត៌មាន​នោះឡើយ​។​

សូម​បញ្ជាក់ដែរថា​កាលពី​ឆ្នាំ​២០១៧ លោក​ប្រធានាធិបតី​បារាំង បានទទួល​ជួប​លោកពូ​ទីន​នៅ​វាំង​វែក​សៃ​ត៍ ទី​ពីរ​នៅ​ក្រុង​សាំង​ប៉េ​ស្ត្រា​ស្បួ​រ​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំ​២០១៨​។ នេះ​ដោយ​មិន​រាប់​អំពី​ការជួប​បែប​ទ្វេភាគី នៅពេល​មាន​ជំនួប​ផ្សេងៗ​ដូចជា ជំនួប​ហ្សេ​២០​នៅ​អូ​សា​កា កាលពី​ខែមិថុនា ឬ​នៅ​ប្រេ​ស៊ី​ល​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​ផង​។​​ជំនួប​ថ្ងៃនេះ មាន​អត្ថន័យ​ខ្លាំង ព្រោះ​វា​ប្រព្រឹត្តទៅ​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ មុន​ការបើក​ជំនួប​កំពូល​ហ្សេ​៧ នៅ​ប្រទេស​បារាំង និង​ដែល​បា​រាំងជា​ប្រធាន​ផ្លាស់​វេន​ទៀត​។ ក្រុម​ហ្សេ​៧​ដែល​ជា​ប្រទេស​មហា​ឧស្សាហកម្ម​ដំបូង​គេ​នៅលើ​ពិភពលោក រួមមាន​សហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់​និង​អ៊ីតាលី​។ រុស្ស៊ី​ត្រូវបាន​គេ​ដក​ចេញពី​ក្រុម​មហាអំណាច​តាំងពី​ឆ្នាំ​២០១៤ និង​មិនអាច​ចូលរួម​ក្នុងជំនួប​កំពូល​នៅ​ចុង​សប្តាហ៍​នេះ​បានទេ​។

​កម្មវត្ថុ​នៃ​ជំនួប​ម៉ា​ក្រុង​-​ពូ​ទីន​មាន​ច្រើន តែ​មិនមែនជា​ចង់​គៀងគ នាំ​រុស្ស៊ី​ឱ្យមក​ត្រឡប់​ចូលក្នុង​មហាអំណាច​វិញ​ទេ​។ តាម​ការពិត លោក​ម៉ា​ក្រុង ចង់បង្ហាញ​ពិភពលោក​ថា​បារាំង​ជា​មេ​កើយ លោក​ចង់​ផ្តល់​តម្លៃ​និង​ភាព​សំខាន់​ទៅលើ​ការពិគ្រោះ​យោបល់​ជាមួយ​រុស្ស៊ី លើ​សំណុំរឿង​អន្តរជាតិ​សំខាន់ៗ និង​ចង់​ស្ទង់​ជំហរ​រុស្ស៊ី មុននឹង​ទៅ​បើក​ជំនួប​ហ្សេ​៧ ក្នុង​អត្ថន័យ​ការពារ​នយោបាយ​ពហុ​ជាតិនិយម​។


​ថ្វីបើ​បារាំង​និង​រុស្ស៊ី​មាន​ទស្សនៈវិស័យ​ខុសគ្នា​ស្រលះ រុស្ស៊ី​មាន​ទំនាក់ទំនង​យ៉ាង​ស្មុគស្មាញ​បំផុត​ជាមួយ​អឺរ៉ុប​ក៏ដោយ ក៏​បារាំង​នៅតែ​ចាត់ទុក និង​បានចាត់ទុក​រុស្ស៊ី​ជា​ដៃគូ​មួយ​ដែល​មិនគួរ​មើលរំលង​ឡើយ ហេតុដូច្នេះ​បានជា​ប្រមុខ​ដឹកនាំ​បារាំង​ទទួល​ជួប​លោកពូ​ទីន ដើម្បីឱ្យ​រុស្ស៊ី​ក៏មាន​ឱកាស​បង្ហាញ​គំនិត បង្ហាញ​ជំហរ​ជុំវិញ​បញ្ហា​ទាំងឡាយ​ដែល​ហ្សេ​៧​នឹង​ពិគ្រោះ​ពិភាក្សាគ្នា និង​បញ្ជាក់ថា គឺ​បារាំង (​អឺរ៉ុប​) មិនមែន​ទេ​ចិន​ទេ​ជា​ដៃគូ​ដ៏​សក្តិសម​របស់​រុស្ស៊ី ។​a franc russy