» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12028 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702199 នាក់

ក្រុមបាតុករ​កូរ៉េខាងត្បូង សម្រុកចូល​តុលាការ ក្រោយ​ការសម្រេចចិត្ត​ពន្យារ​រយៈពេល​ឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol


​កូរ៉េ​៖ នៅ​ថ្ងៃអាទិត្យ​ទី​១៩​មករា​នេះ តុលាការ​នៅ​ប្រទេស​កូរ៉េខាងត្បូង បានសម្រេច​ពន្យារ​បន្ថែ​ម​ទៀត នូវ​រយៈពេល​ឃុំខ្លួន​ប្រធានាធិបតី លោក​យូ​ន​សឹក​យ៉ឹ​ល​( Yoon Suk Yeol )​រហូតដល់​២០​ថ្ងៃ ។​ការពន្យា​ពេល​ឃុំខ្លួន​នេះ​បង្កឱ្យមាន​ការតវ៉ា​ដោយ​ហិង្សា ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់លោក​ចំនួន​រាប់រយ​នាក់ ដែល​បាននាំគ្នា​សម្រុកចូល​អគារ​តុលាការ និង​បង្ក​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងនោះ មុន​ប៉ូលិស​អាច​ស្តារ​សណ្តាប់ធ្នាប់ បាន​ឡើងវិញ​។a korea yoon2

ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃអាទិត្យ ទី​១៩ ខែមករា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹងថា​៖​កាលពី​សប្តាហ៍​មុន លោក Yoon បាន​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដំបូង​គេ ដែល​ត្រូវបាន​ចាប់ខ្លួន ខណៈ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​បះបោរ ពាក់ព័ន្ធ​ការប្រកាស​ច្បាប់អាជ្ញាសឹក​ដ៏​ចម្រូងចម្រាស​របស់លោក កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២៤ ដែល​បាន​រុញច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​។​
​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ក្រុម​អ្នក​ស៉ើ​ប​អង្កេត​បាន​ស្នើសុំ​តុលាការ ពន្យារ​រយៈពេល​នៃ​ការឃុំខ្លួន លោក Yoon បន្ទាប់​រូបលោក មិន​ព្រម​និយាយ​ជាមួយ​អ្នក​សួ​ចម្លើយ​។ តុលាការ​បាន​យល់ព្រម​តាម​សំណើ​របស់​ក្រុម​អ្នក​ស៉ើ​ប​អង្កេត ក្រោម​ហេតុផល​ថា លោក Yoon អាច​នឹង​បំផ្លាញ​ភស្តុតាង​ផ្សេងៗ​។​

​ក្រោយ​សេចក្តីសម្រេច​របស់​តុលាការ ត្រូវបាន​ប្រកាស​នៅ​ម៉ោង​ប្រមាណ​ជា ៣​ទាបភ្លឺ​ថ្ងៃអាទិត្យ​នេះ ក្រុម​អ្នកគាំទ្រ​លោក Yoon រាប់រយ​នាក់ ក៏បាន​នាំគ្នា សម្រុកចូល​អគារ​តុលាការ​។ ពួកគេ​បាន​ទម្លុះ​ខ្សែការពារ​របស់​ប៉ូលិស ហើយ​ចូលទៅ​បំផ្លាញ​សម្ភារ​ការិយាល័យ និង​គ្រឿងសង្ហារិម​ផ្សេងៗ នៅក្នុង​នោះ​។ ប៉ុន្មាន​ម៉ោង​ក្រោយមក ប៉ូលិស​ក៏​ស្តារ​សណ្តាប់ធ្នាប់​បាន​ឡើងវិញ ហើយ​បានឱ្យដឹងថា មកទល់ពេលនេះ បាតុករ​៤៦​នាក់ ត្រូវបាន​ចាប់ខ្លួន​។​​ច្បាប់​កូរ៉េខាងត្បូង តម្រូវឱ្យ​ជនសង្ស័យ ដែល​ជាប់ឃុំ​ក្រោម​ដីកា​តុលាការ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​រូបរាងកាយ ថតរូប mugshot ដែល​គេ​និយម​ហៅថា ការថតរូប​វាស់កម្ពស់ ហើយ​ស្លៀក​ឯកសណ្ឋាន​អ្នក​ជាប់ពន្ធនាគារ​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង RFI ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា​ក្រុមបាតុករ​មិន​ចង់​ប្រើ​អំពើហិង្សា​ឡើយ ហើយ​ការ​សម្រុកចូល​តុលាការ​ទៀតសោត ដើម្បី​បង្ហាញ​ពី​សិទ្ធិ​របស់​ប្រជាជន​កូរ៉េខាងត្បូង ប្រឆាំង​អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​។ នគរបាល​កូរ៉េខាងត្បូង​បញ្ជាក់ថា ក្រុមបាតុករ​ប្រមាណ​ជាង ៤​ម៉ឺន​នាក់ នាំគ្នា​ប្រមូលផ្តុំ​តវ៉ា​នៅ​ពីមុខ​តុលាការ​ទីក្រុង​សេ​អ៊ូ​ល ដោយ​លើក​បដា «​គាំទ្រ​» និង «​ដោះលែង​» លោក យូ​ន ស៊ុ​ក​យោល ។​

​ក្រុម​ភ្នាក់ងារ​អង្កេត​ប្រឆាំងនឹង​អំពើពុករលួយ ត្រូវ​ផ្ទេរ​ការស៊ើបអង្កេត​នេះ​ទៅ​អយ្យការ ក្នុងអំឡុងពេល​ដប់​ថ្ងៃ​ខាងមុខ ដើម្បី​ចោទប្រកាន់​លោក យូ​ន ស៊ុ​ក​យោល ឬ ក៏​យ៉ាងណា ឲ្យ​បាន​មុន​កំណត់ ២០​ថ្ងៃ​។ លោក យូ​ន ស៊ុ​ក​យោល អាច​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់ ពីបទ​បះបោរ​ក្បត់ជាតិ ដែលជា​អំពើ​ឧក្រិដ្ឋកម្ម ហើយ​បទល្មើស​នេះ​អាច​ប្រឈម​ទោស​ប្រហារជីវិត​។​

​មេធាវី​ម្នាក់​របស់លោក យូ​ន ស៊ុ​ក​យោល បាន​ប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន​បារាំង AFP ថា ការសម្រេចចិត្ត​បន្ត​ឃុំខ្លួន​កូនក្តី​របស់លោក បង្ក​ឲ្យ​មាន​ភាពចលាចល និង អំពើហិង្សា ដែល​កូនក្តី​របស់លោក មិន​ចង់​ឲ្យ​កើតមាន​ឡើយ​។ មេធាវី​រូបនេះ​បាន​បន្តទៀតថា លោក យូ​ន ស៊ុ​ក​យោល ព្រម​ចូលខ្លួន​ឆ្លើយបំភ្លឺ នៅ​តុលាការ ដើម្បី​ស្តារ​កិត្តិយស​របស់លោក ហើយ​លោក​បាន​ឆ្លើយ​រាល់​សំណួរ និង បង្ហាញ​ភ័ស្តុតាង នៅក្នុង​សវនាការ​ជំនុំជម្រះ រយៈពេល​ជិត ៥​ម៉ោង​។ លោក​ប្រធានាធិបតី​ព្យួរ​តំណែង​រូបនេះ បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​រូបលោក តាមរយៈ​មេធាវី​ការពារ​ក្តី​របស់លោក​។​

​សូមបញ្ជាក់ថា ក្រុម​ភ្នាក់ងារ​អង្កេត​ប្រឆាំងនឹង​អំពើពុករលួយ​កូរ៉េខាងត្បូង បាន​ចាប់ខ្លួន​លោក យូ​ន ស៊ុ​ក​យោល កាលពី​ថ្ងៃ​ពុធ ទី​១៥ មករា ហើយ​ឃុំខ្លួន​លោក​ជា​បណ្តោះអាសន្ន​រយៈពេល​៤៨​ម៉ោង មុន​បញ្ជូនទៅ​មន្ទីរឃុំឃាំង​។ ការឈាន​ដល់​ការចាប់ខ្លួន​រូបលោក ដោយហេតុតែ​លោក​បានប្រកាស​ចេញ​ច្បាប់អាជ្ញាសឹក កាលពី​ថ្ងៃទី​៣​ធ្នូ​២០២៤ ហើយ​ត្រូវ​សភា​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត និង​សម្រេច​ព្យួរ​ពី​តំណែង​នៅ​ថ្ងៃទី​១៤​ធ្នូ ២០២៤៕a korea yoon1 a korea yoon3 
​