» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11762 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701933 នាក់

ព្រោះតែ​មហេសី​មហាក្សត្រ​ម៉ា​ឡេ​សុខចិត្ត​ដាក់រាជ្យ​ឈប់​សោយរាជ្យ​

 

​ម៉ាឡេស៊ី​៖ ព្រះមហាក្សត្រ​ម៉ាឡេស៊ី​គឺ​ព្រះ​ចៅ​ស៊ុ​ល​តង់​មូ​ហា​ម៉ា​ដ​( Sultan Muhammad) ទី​៥ ដែល​សោយរាជ្យ​ទើបបាន​៥​ឆ្នាំ​បានដាក់​រាជ្យ​ដោយ​មិនបាន​រំពឹងទុក​ជាមុន​បង្ក​ឲ្យ​មាន​ករ​ភ្ញាក់ផ្អើល​ព្រោះ នេះ​ជាការ​ដាក់រាជ្យ លើកដំបូង​ហើយ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ម៉ា​ឡ​ស៊ី​។​a king ma2 

​សារព័ត៌មាន BBC នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា មិន​ធ្លាប់មាន​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​អង្គណា ចាក​ឆ្ងាយ​ពី​រាជ្យ​បល្ល័ង្ក​នោះទេ​ចាប់តាំងពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ជាង ៦០ ឆ្នាំមុន​។​

​វិមាន​ជាតិ​មិនបាន​ផ្តល់​ហេតុផល​ណាមួយ​សម្រាប់​ការលាលែង​ពី​តំណែង​នេះ​ទេ ប៉ុន្តែ​បាន​និយាយថា​វា​នឹងមាន​ប្រសិទ្ធិភាព​ភ្លាមៗ​។​​ការដាក់រាជ្យ​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​នេះ បាន​កើតមានឡើង​ចំពេល​មានការ​រំពឹងទុក​ខ្លាំង​អំពី​ជីវិត​ឯកជន​របស់​ព្រះអង្គ Muhammad ទី​៥ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​តារា​បង្ហាញ​ម៉ូត​រុស្ស៊ី​និង​ជា​អតីត​បវ​កញ្ញា​វ័យ ២៥​ឆ្នាំឈ្មោះ​អូ​សា​ណា​វ៉ូ​អ៊ី​វ៉ូ​ឌី​ណា​( Oksana Voevodina ) កាលពី​ថ្ងៃទី ២២ ខែ​វិ​ច្ឆ​កា នា​រដ្ឋធានី​មូ​ស្គូ ។​

​សេចក្តីរាយការណ៍​ថា ស្រី​ស្អាត​រុស្ស៊ី​រូបនេះ បាន​ជួប​មហាក្សត្រ​ម៉ាឡេស៊ី​ប្រមាណ​ជា ១៨​ខែ​មុន ពេល​កំពុង​ធ្វើជា​អ្នក​បង្ហាញ​ម៉ូត​ឲ្យ​យីហោ​នាឡិកា​ជាន់ខ្ពស់ ។ នាង​បាន​សុខចិត្ត​ប្តូរ​ទៅកាន់​សាសនា​អ៊ីស្លាម ដោយ​យក​ឈ្មោះថា Rihara Okana Gorbatenko ។​អូ​សា​ណា​វ៉ូ​អ៊ី​វ៉ូ​ឌី​ណា​( Oksana Voevodina ) បានបញ្ចប់​ការសិក្សា​បរិញ្ញាប័ត្រ​សេដ្ឋកិច្ច​នៅ​សកលវិទ្យា​ល័យ Plekhanov ដី​ល្បីល្បាញ​របស់​រុស្ស៊ី ។​ស្ថានីយ៍ទូរទស្សន៍​រុស្ស៊ី​មួយ​បាន​ផ្សាយ​ព័ត៌មាន​ថា មហាក្សត្រ Muhammad V និង​នាង Voevodina បាន​ទៅ​មន្ទីរពេទ្យ​សម្ភព​មួយ​នៅ​អាល្លឺម៉ង់ ប៉ុន្មាន​ថ្ងៃមុន​រៀបការ​ដើម្បី​ត្រៀម​បម្រុង​ដល់​ការ​សម្រាលកូន ។ ប៉ុន្តែ​តំណាង​ខាង​ស្រី​បាន​បដិសេធ​រឿងនេះ ។​


​មុនពេល​រៀបការ​នៅ​រុស្ស៊ី កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា អ្នក​ទាំង​២​បាន​រៀបការ​នៅ​ម៉ាឡេស៊ី​មុន​សិន ។​a king ma a king ma1 

 


​