» មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​ » តារាចម្រៀង ពេជ្រ រដ្ឋា​ផលិតកម្ម​ថោ​ន ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ពេញចិត្ត គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ នៅ​ស្រុក​ភ្នំក្រវាញ » អុំទូក​៣​ថ្ងៃ​នៅភ្នំពេញមាន​មនុស្ស​៥​លាន​នាក់​ចូលរួម​២២នាក់ស្លាប់ឆេះតូបអស់ជាង៤រយសម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ស​សើរ​ » អាមេរិក កូរ៉េខាងត្បូង​មិន​គាំទ្រ​ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​! » ភ្លើង​ឆេះ​តូប​អាជីវករ​ផ្សារ​បុរី​សន្តិភាព​២​ក្នុង​ថ្ងៃបុណ្យ​អុំទូក​ហ្ម៉​ត់​សម​ត្ត​កិច្ច​ជួយ​មិនបាន​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1852 នាក់

ម្សិលមិញ 2791 នាក់

សរុប 13404377 នាក់

ប្រធានាធិបតី​បារាំង​សម្រេចចិត្តដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​!

 

​បារាំង​៖ ប្រធានាធិបតី​បារាំង​លោក អែ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃ​ម្សិលមិញ​ទី​១០​ធ្នូ​នេះ បានសម្រេច​ចិត្ត​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព អាសន្ន​ដើម្បី​ទប់​ទល់នឹង​បាតុកម្ម​ដ៏​ហិង្សា​របស់​ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​ដែល​កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ច​បារាំង​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង​៤​សប្ដាហ៍​នេះ​។ នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី TASS​។​a paris1 

​លោក​ប្រធានាធិបតី​បារាំង​ក្រៅពីប្រកាសបន្ធូបន្ថយការតម្លើងពន្ធប្រេងនិងបានតម្លើងប្រាក់បៀរវត្សក៏បាន​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​អំពើហិង្សា​ប្រឆាំង នឹង​អាជ្ញាធរ​ប្រព្រឹត្តឡើង​ដោយ​ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​មួយចំនួន​។

​សូមបញ្ជាក់ថា​ក្រុមបាតុករ​អាវកាក់​លឿង បានចាប់ផ្ដើម​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​បារាំង ដែល​ដំឡើង​ពន្ធ​លើ​ទំនិញ​ជាពិសេស​គឺ​ប្រេងឥន្ធនៈ​តាំងពី​ថ្ងៃ​សៅរ៍​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ចាប់តាំងពី​ពេលនេះ​មក ក្រុមបាតុករ​បាន​ប្រ​មួល​ផ្ដុំគ្នា​ជា​រៀងរាល់ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើការ​ជួបជុំគ្នា​នៅ​តំបន់​ផ្សេងៗ តែ​បាតុកម្ម​ដែល​ធំជាងគេ​នោះ​គឺ​នៅ​រដ្ឋធានី​ប៉ារីស​។

ក្រុមបាតុករ​កាលពី​ថ្ងៃ​សៅរ៍​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ក៏បាន​បញ្ចូល​បញ្ហា​មួយចំនួនទៀត​ដូចជា ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល កាត់បន្ថយ​ពន្ធ ផ្ដល់ប្រាក់​សោធន​និវត្ត​ឲ្យ​បាន​ប្រសើរ​ជាង​ពេលបច្ចុប្បន្ន និង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ចូលរៀន​នៅ​មហាវិទ្យាល័យ​។​

​បាតុកម្ម​របស់​ក្រុមបាតុករ​អាវកាក់​លឿង បាន​ប្រែជា​ហិង្សា ដោយ​ក្រុមបាតុករ​ទាំងនោះ​បាន​វាយបំផ្លាញ​បង្អួច ចូល​លួច​ទំនិញ​ក្នុង​ហាង និង​ដុតបំផ្លាញ​រថយន្ត​ជាដើម​។ បើតាម​ទិន្នន័យ​ចុង​ក្រោយពី​ក្រសួងមហាផ្ទៃ​បារាំង មនុស្ស​ច្រើនជាង​៤៥០០​នាក់​ត្រូវបាន​ចាប់ខ្លួន​។​ក្នុងនោះ​មាន​៤០៩៩​នាក់ កំពុង​ជាប់ឃុំ​នៅឡើយ ខណៈ​មនុស្ស​០៤​នាក់​ហើយ​បាន​ស្លាប់ ៕a paris a paris2