» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 888 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348023 នាក់

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ពេទ្យ​សៀមរាប​លែងមាន​អ្នកជំងឺ Covid-19​ដេក​ហើយ​!


ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​រុស្ស៊ី​បានអនុញ្ញាត​អោយ​អ្នកជំងឺ Covid-19​ទាំងអស់ ចំនួន ៥ នាក់ ក្រោយ​ព្យាបាល​ជាសះស្បើយ​ចេញពី​មន្ទីរពេទ្យ​។ អ្នក​ជម្ងឺ​រួម​ជនជាតិខ្មែរ ១ នាក់ ជនជាតិ​ម៉ាឡេស៊ី ១ នាក់ ជនជាតិ​វៀតណាម ១ នាក់ ជនជាតិ​ចិន ២ នាក់ ដោយបាន​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន ២ ដង​។ ដូចនេះ​មិនមាន​អ្នកជំងឺ Covid-19 សម្រាក​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ទៀត​ទេ​។​a co russy 

​លោក​សាស្ត្រា​ចា្យ ងី ម៉េង​ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់ និង​សហការី​ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត​ក្នុងការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ Covid-19 បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ឯ​អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្តសៀមរាប​វិញ​កន្លងមក មាន​ចំនួន​៧ នាក់ បានជា​សះស្បើយ ៦ នាក់​កន្លងមក​។​អា​ឡូ​វ​បន្ថែ​មការ​ជាសះស្បើយ ១​នាក់​ចុង​ក្រោយនេះ ដូចនេះ មិនមាន​អ្នកជំងឺ​សំរាល​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទៀត​នោះទេ​។​

​បើ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​នេះ អ្នកជំងឺ COVID-19 នៅ​កម្ពុជា សរុប​បានជា​សះស្បើយ​ចំនួន​១១៧​នាក់ ហើយ​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​១២២​នាក់ ។​អ្នក​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅសល់តែ​៥​នាក់ តែប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​ជាថ្មី​ថា យើង​មិនត្រូវ​បន្ធូរដៃ ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​នោះទេ​។ នោះ​គឺ​យើង​កុំភ្លេចថា យើង​អាច​ភ្លេច​វីរុស COVID-19 តែ​វីរុស COVID-19​មិនអាច​ភ្លេច​យើង​ទេ​។​a co russy1 a co russy2