» អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិនមែន​ដើម្បី​ចុះចាញ់​ឡើយ » រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅពេល​រាត្រី​ » ស្ថាប​ន័​IMF ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា មក​នៅត្រឹម ៤% ក្នុង​ឆ្នាំ ២០២៥​បន្ទាប់ពី​គណបក្ស​ប្រជាជន​ថា​ឡើង​ខ្ពស់​ » កៅអី​កូរ៉េខាងត្បូង​ជា​កៅអី​ក្តៅ​!​អតីត​ប្រធានាធិបតី លោក​មូ​ន​ចេ​អ៊ី​ន​ជាប់ចោទ​ពីបទ​ពុករលួយ » មាន​អ្វីខ្លះ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ​នៅ​កម្ពុជា​? » ដី​ចំណីផ្លូវ​សាធារណ​:​នៅតាម​ដងផ្លូវ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​រំលោភបំពាន​យក​ធ្វើ​សំណង់​អគារ​តូប​លក់ដូរ​ឯកជន ស្រេច​ចិត្ត ? » ACU និង​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន ជួបពិភាក្សា​គ្នា និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​ » កម្ពុជា និងអង់គ្លេស ចុះអនុស្សរណៈដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា » ការនាំចេញ​បន្ទះ​សូ​ឡា​របស់​កម្ពុជា ឆ្នាំ​២០២៤​ធ្លាក់ចុះ​ជិត​៦០​ភាគរយ​ឆ្នាំ​២០២៥​អាមេរិក​ដាក់​បំរាម​! ? » ពីរ​នាក់​ប្តី​-​ប្រពន្ធ កាប់​ដើម​សំរង​យក​ផ្លែ រលំ​កិន ស្លាប់ក្នុងព្រៃ, » ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍សាចញាតិថាបេះដូងគាំង » កម្ពុ​ជាមាន​រោងចក្រ​តម្លើងរថយន្ត​៩​រាជរដ្ឋាភិបាល​កំពុង​គិតគូ​ពី​បញ្ហា​ពន្ធ​ដើម្បី​ឲ្យ​ប្រជា​ពើ​រដ្ឋ​មានលទ្ធភាព​ទិញ​ជិះ​ » ចិន​ធើ្វ​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ជំនាន់​ថ្មី ក្នុងឱកាស​ពិព័រណ៍​យោធា​នៅ​ប្រទេស​អ៊ីរ៉ាក់​ » ករណីយ៍ស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ បោកលុយ ប្រជាពលរដ្ឋជាង ២០០០នាក់ត្រុវបានចាប់ខ្លួនបញ្ជូនទៅតុលាការ! » អតីត​កីឡា​ករបាត់​ទាត់​ជម្រើសជាតិ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់ចូល​ទឹក​ប្រឡាយ​ស្លាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2403 នាក់

ម្សិលមិញ 3250 នាក់

សរុប 16500827 នាក់

កិច្ចប្រជុំ​កំពូល​អាស៊ាន​ចេញ​សេចក្តីថ្លែងការណ៍ ពិសេស ស្ដីពី​ជំងឺ​កូ​វីដ​-១៩

 

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ ប្រទេស​សមាជិក​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​កំពូល​ពិសេស​ស្តីពី​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ខ​ល​វីដេអូ (Video Conference)​។a co asean1

កិច្ចពិភាក្សា​កាលពី​ព្រឹក​មិញ​នេះ​គឺ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការចែករំលែក​នៃ​ការផ្លាស់ប្ដូរ​ព័ត៌មាន និង​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក និង​យុទ្ធសាស្ត្រ​ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​អំពី​ការ​ទប់ទល់​ស្ថានភាព​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វី​១៩​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​សមាជិក​អាស៊ាន​បានអនុម័ត​ទៅលើ​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្ដីពី​ជំងឺ​កូ​វីដ​១៩​លើ​ចំនុច​សំខាន់ៗ​ចំនួន​០៨៖

១- ការបន្ត​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​លើ​សុខភាព​សាធារណៈ ជាពិសេស​ចំណាត់ការ​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ការពារ​ប្រជាពលរដ្ឋ​អាស៊ាន​តាមរយៈ​ការផ្លាស់ប្ដូរ​ព័ត៌មាន ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ ការកសាង និង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​នីមួយៗ​។​
២- ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ជាពិសេស​ក្នុងការ​ផ្គត់ផ្គង់​ថ្នាំពេទ្យ និង​សម្ភារៈ​វេជ្ជសាស្ត្រ​ផ្សេងទៀត​ក្នុង​គោលដៅ​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩ ពិសេស​អ្នក​ដែល​ធ្វើការ​ជួរមុខ​ក្នុងការ​ព្យាបាល​ជម្ងឺ​នេះ​។​

៣- ជំរុញ​ទំនាក់​ទំនងជា​សាធារណៈ​ប្រកបដោយ​តម្លារ​ភាព និង​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​យន្តការ​ផ្សេងៗ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​
៤- អាស៊ាន​មានការ​ប្ដេជ្ញាចិត្ត​ឡើងវិញ ចំពោះ​ចំណាត់ការ​រួមគ្នា និង​ការសម្របសម្រួល​គោលនយោបាយ​នៅក្នុង​អាស៊ាន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​សេដ្ឋកិច្ច សង្គមកិច្ច ដោយសារ​ជំងឺ​រាតត្បាត​នេះ ជាពិសេស​ដើម្បី​ថែរក្សា​ប្រជាពលរដ្ឋ​អាស៊ាន និង​រក្សា​ម៉ាក្រូសេដ្ឋកិច្ច​របស់​អាស៊ាន​។​

៥- បន្ត​ការប្ដេជ្ញាចិត្ត​ធ្វើយ៉ាងណា​រក្សា​ទីផ្សារ​អាស៊ាន​ឱ្យនៅ​បើកចំហ​សម្រាប់​ពាណិជ្ជកម្ម វិនិយោគ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែមទៀត​នៅក្នុង​ប្រទេស​អាស៊ាន​ជាមួយ​ប្រទេស​ខាងក្រៅ​អាស៊ាន​ផងដែរ ក្នុង​គោលដៅ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង ស្ថេរភាព​ការផ្គត់ផ្គង់​ស្បៀង ថ្នាំពេទ្យ​និង​សម្ភារៈ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​។​

៦- បន្ត​អនុវត្ត​នូវ​យន្តការ​សមស្រប​ដើម្បី​រក្សា​ជំនឿ និង​ស្ថេរភាព​នៃ​សេដ្ឋកិច្ច​តំបន់​តាមរយៈ​គោលនយោបាយ​របស់​ប្រទេស​សមាជិក​នីមួយៗ​ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ពាណិជ្ជករ ជាពិសេស​អ្នក​ដែលមាន​ផលប៉ះពាល់​ដោយ​ជំងឺឆ្លង​កូ​វីដ​១៩​នេះ ជាពិសេស​គឺ​សហគ្រាស​ខ្នាតតូច និង​មធ្យម​។​

៧- ជាការ​លើកទឹកចិត្ត ក្នុងការ​គាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ដៃគូ​របស់​អាស៊ាន និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​អាស៊ាន​ក៏បាន​សម្រេច​បង្កើត​មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​

៨- មេដឹកនាំ​អាស៊ាន​បាន​ប្ដេជ្ញាចិត្ត រក្សា​ការឯកភាព​គ្នា និង​ប្ដេជ្ញាចិត្ត​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ចូលរួម​សហការគ្នា​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ដែលជា​ដៃគូ​របស់​អាស៊ាន រួមទាំង​សហគមន៍​អន្តរជាតិ​ក្នុង​ការបន្ត​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​៕a co asean a co condo5