» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8856 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699027 នាក់

រត់​បាន​ចម្ងាយ​ផ្លូវ​ជិត​៣​ពាន់​គីឡូម៉ែត្រ​លោក​សាយ​ទទួលបាន​ទឹកប្រាក់​ជាង ៤០​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​សុខភាព​កុមារ​កម្ពុជា​



​សៀមរាប​៖ នៅ ក្នុង​កម្មវិធី ( រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ) ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំងឺ កូ​វីដ​-១៩ លោក អូន បឋម​ហៅ​សាយ​រកបាន​ថវិកា​ចំនួន ៤០​ម៉ឺន​៥​ពាន់​៥៧៩​ដុល្លា​សហរដ្ឋអាមេរិក​ហើយពី​អ្នកចូលរួម​។a say run1

ដោយ លោក អូន បឋម ដែល​បងប្អូន​គ្រួសារ​ខ្មែរ​យើង​ស្គាល់​ឈ្មោះថា (​សាយ​) ជា​តារាចម្រៀង​ដ៏​មានឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា មកជា​មួយ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បានធ្វើ​ដំណើរ​រត់​ជុំវិញ​ព្រះរាជណាចក្រ​កម្ពុជា ដោយ​ឆ្លងកាត់​រាជធានី ខេត្ត​ជាច្រើន ហើយ​បាន​មកដល់​ក្រុង​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វត្តមាន​ទទួល​ស្វាគមន៍​របស់លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​និង​លោកជំទាវ​ទៀង​អេង​ទៀ​សីហា តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក និង សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុង ស្រុក ដើម្បី​ចូលរួម​លើកទឹកចិត្ត​ចំពោះ​លោក​”​សាយ​” និង​សហការី ដើម្បី​សុខភាព ក៏ដូចជា​ការចូលរួម​ជាមួយ​កម្មវិធី «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដើម្បី​ប្រមូល​ថវិកា ក្នុងការ​ទ្រទ្រង់​នូវ​សកម្មភាព​នៃ​ការព្យាបាល​កុមារ​កម្ពុជា ដោយ​ឥត​គិត​ថ្ងៃ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ។​

​ក្នុង​សកម្មភាព​​«​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​»​លោកសាយ មកដល់​ទឹកដី​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី​២១ វិច្ឆិកា​ដល់​ស្រុក​ក្រឡាញ់ ហើយ​នៅ​ល្ងាច​ថ្ងៃទី ២២​វិច្ឆិកា បាន​មកដល់​ស្រុក​ពួក និង នៅ​ព្រឹក​ថ្ងៃទី​២៣ បាន​បន្ត​មកដល់ ក្រុង​សៀមរាប ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស បានទទួល​ស្វាគមន៍​នៅតាម​ដងផ្លូវ រហូតមកដល់​ព្រះរាជដំណាក់​សៀមរាប បាន​ចូលធ្វើ​ការបូជា​ផ្កា​ភ្ញី ទៀន ធូ​ក ថ្វាយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដើម្បី​បួងសួង​សុំ​នូវ​សេចក្តីសុខ​ជូន ដល់​ប្រជាពលរដ្ឋ​កម្ពុជា សំខាន់​កុមារ​កម្ពុជា ដែលជា​ធនធានមនុស្ស​ក្នុងការ​បន្តវេន ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​បាន ឆ្លង​រួច​ផុតពី​ជំងឺ ទាំងពួង សំខាន់​ជំងឺ កូ​វិដ​១៩ ។​

​លោក អ៊ួ​ន បឋម ហៅ​សាយ ដែលជា​អ្នក​ផ្តួចផ្តើម​យុទ្ធនាការ​នេះ បាន​ឲ្យ​ដឹងថា ក្នុង​យុទ្ធនាការ​នេះ​លោក​នឹង​រត់​ក្នុង​រយៈពេល ៩៩​ថ្ងៃ ចេញពី​រាជធានី​ភ្នំពេញ ទៅ ២១​ខេត្ត​-​ក្រុង ក្នុងប្រទេស​កម្ពុជា ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៦ ខែតុលា ដែលជា​ថ្ងៃកំណើត​ផ្ទាល់​របស់លោក ដោយ​ក្នុង​មួយថ្ងៃ​តម្រូវ​ឲ្យ​រត់​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​។ រាល់​មូលនិធិ​ទាំងអស់​ដែល​ទទួលបាន​ពី​សប្បុរសជន​ដែល​គាំទ្រ​សកម្មភាព​នេះ នឹងត្រូវ​ឧបត្ថម្ភ​ដោយផ្ទាល់​ជូនទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​យុទ្ធនាការ​នេះ គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ ដោយ​រំពឹងថា នឹង​រក​ថវិកា​បាន​មួយ​លាន​ដុល្លារ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​មួយ​នេះ​។

រយៈពេល ៤៩​ថ្ងៃ នៃ​យុទ្ធនាការ ”​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” គិត​ចាប់ពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​មាន​រយៈពេល​៤៩​ថ្ងៃ នៃ​យុទ្ធនាការ “​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ ឬ Run with Sai” ដើម្បី​រក​មូលនិធិ​ពី​សប្បុរសជន សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បច្ចុប្បន្ននេះ​ពេទ្យ​សប្បុរស​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​វិបត្តិ​ជំងឺ កូ​វីដ​១៩ ។ តាម​គម្រោង​ដែល​រៀបចំឡើង​ដោយ​តារាចម្រៀង​សាយ យុទ្ធនាការ​នេះ នឹង ប្រើពេល​៩៩​ថ្ងៃ ដើម្បី​រត់​នៅលើ​ចម្ងាយ​ផ្លូវ​ជិត​៣​ពាន់​គីឡូម៉ែត្រ បាន​ឆ្លងកាត់​២១ រាជធានី​-​ខេត្ត ។​a say run 


​