វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7701 នាក់
ម្សិលមិញ 6961 នាក់
សរុប 15995059 នាក់
ភ្នំពេញ៖ ឆៃថាវ គឺជាបន្លែមើមមួយប្រភេទដែលសម្បូរណាស់ក្នុងប្រទេសកម្ពុជាហើយភាគច្រើន នៃពួកយើងសុទ្ធតែបានស្គាល់និងធ្លាប់ទទួលទានបន្លែនេះ។ ទោះបីជាចូលចិត្ត ឬឧស្សាហ៍ទទួលទាន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ឆៃថាវមានផ្ទុក សារធាតុចិញ្ចឹមចាំបាច់ជាច្រើនដែលល្អសម្រាប់សុខភាព។
១. សុខភាពថ្លើម៖ឆៃថាវជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ក៏ដូចជា flavonoids ដែលគាំ ទ្រមុខងារនៃថ្លើម។ ដូច្នេះកុំភ្លេចបន្ថែមឆៃថាវក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ឆៃថាវ មានផ្ទុកសារធាតុ anthocyanins និង phytochemicals ដែលមានលក្ខណៈសម្បត្តិ ប្រឆាំងជំងឺមហារីក។ លើសពីនេះទៅទៀត ឆៃថាវក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលការពារទប់ស្កាត់ការបំផ្លាញ DNA ក្នុងកោសិកាពីសំណាក់រ៉ាឌីកាល់សេរីទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។
៣. ទប់ស្កាត់ព្យាបាលអាការៈទល់លាមក៖នោះក៏ព្រោះតែឆៃថាវជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលមានប្រសិទ្ធិភាពជួយសម្អាតកំទេចកំទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។វាក៏ជួយសម្របសម្រួល ដំណើរការនៃប្រព័ន្ធរំលាយអាហារផងដែរ។
៤. លាងសម្អាតតម្រងនោម
នោះក៏ព្រោះតែមើមឆៃថាវជាប្រភពដ៏ប្រសើរនៃសារធាតុ betaine ដែលមានលក្ខណៈ សម្បត្តិប្រឆាំងជំងឺមហារីកនិងជួយកម្ចាត់សារធាតុ calcium phosphate ក្នុងតម្រងនោម។
៥. គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ឆៃថាវ គឺមានផ្ទុកសន្ទស្សន៍ជាតិស្ករទាបដែលមានន័យថា ការទទួលទានវាមិនផ្ដល់ផល ប៉ះពាល់អ្វីចំពោះកម្រិតនៃជាតិស្ករក្នុងឈាមឡើយ។ វាក៏ជួយក្នុងការគ្រប់គ្រងការស្រូប យកនូវជាតិស្ករទៅក្នុងចរន្តឈាមដែលមានន័យថា អ្នកជំងឺទឹកនោមផ្អែមមិនចាំបាច់ ព្រួយបារម្ភច្រើនអំពីការធ្លាក់ចុះឬឡើងខ្ពស់ភ្លាមៗនៃកម្រិតជាតិស្ករនៅពេលទទួលទាន។
៦. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ៖ឆៃថាវមានផ្ទុកសម្បូរទៅដោយជាតិទឹក ហេតុនេះហើយទើបវាជាអាហារដ៏ល្អសម្រាប់ សុខភាពដែលជួយក្នុងការរក្សាជាតិទឹក និងសំណើមក្នុងរាងកាយ។ ការរក្សាបាននូវ ជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺល្អជាពិសេសសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ ដោយជួយឲ្យអ្នកជៀសផុតពីអាការៈទល់លាមក ហើយធានានូវការស្រូបយកសារធាតុ ចិញ្ចឹមល្អៗពីអាហារដែលអ្នកបានទទួលទាន និងបង្កើនប្រសិទ្ធភាពនៃការរំលាយ អាហារ។
៧. គ្រប់គ្រងសម្ពាធឈាម៖ឆៃថាវជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពផ្សារភ្ជាប់ទៅនឹងការ កាត់បន្ថយបញ្ហានៃសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី។
៨. បន្សាបជាតិពុលពីក្នុងរាងកាយ៖ឆៃថាវ គឺជាអាហារដ៏មានឥទ្ធិពលបំផុតមួយដែលជួយក្នុងការកម្ចាត់ជាតិពុលចេញពី ក្នុងរាងកាយ។ វាមានផ្ទុកនូវសារធាតុ pectin និង betaineដែលជួយការពារប្រព័ន្ធ រំលាយអាហារនិងថ្លើម។ សារធាតុគីមីទាំងនេះក៏អាចជួយសម្អាតក្នុងរាងកាយផងដែរ ដោយកាត់បន្ថយបរិមាណនៃជាតិពុលដែលរាងកាយកំពុងផ្ទុក។ បន្លែនេះ ក៏ជាប្រភព ដ៏សម្បូរបែបនៃជាតិម៉ាញ៉េស្យូម ជាតិដែក កាល់ស្យូម និងជាតិស័ង្កសីដែលរាងកាយ ត្រូវការចាំបាច់ដើម្បីដំណើរការកម្ចាត់ ឬបន្សាបជាតិពុលចេញពីក្នុងរាងកាយ។ លើសពីនេះទៅទៀតបរិមាណខ្ពស់នៃជាតិសសៃក្នុងឆៃថាវជួយធ្វើអោយយការ រំលាយអាហារមានភាពប្រសើរឡើង និងជួយរាងកាយកម្ចាត់កាកសំណល់។
៩. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ៖ឆៃថាវមានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលសំខាន់ចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាព ស៊ាំនៃរាងកាយឲ្យកាន់តែមានលក្ខណៈប្រសើរឡើង ដោយការជំនួសកោសិកាឈាមស និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗពីជំងឺផ្តាសាយធម្មតារហូតដល់ជំងឺមហារីក។
១០. ព្យាបាលដំបៅក្រពះ៖ឆៃថាវ មានផ្ទុកសម្បូរទៅដោយស្ពាន់ធ័រដែលជាជាតិរ៉ែម្យ៉ាងមានលក្ខណៈសម្បត្តិ ប្រឆាំងបាក់តេរីនិងបន្សាបជាតិពុល។ ការរួមបញ្ចូលបន្លែមើមនេះក្នុងរបបអាហារ ប្រចាំថ្ងៃជួយកម្ចាត់និងរារាំងរាល់បាក់តេរីដែលបង្កបញ្ហាដំបៅក្រពះបានយ៉ាងប្រសើរ៕ ដោយៈ health.com.kh