» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5547 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695718 នាក់

ផេ​ក​ឈ្មោះ Vuthy furniture បាន​នឹង​កំពុង​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​លក់​តុ​សិស្សសាលា​បឋមសិក្សា ប្រើ​ឈ្មោះថា អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​?


​រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម facebook មហាជន និង​ប្រជាពលរដ្ឋ​បានឃើញ ផេ​ក​ឈ្មោះ Vuthy furniture បាន​នឹង​កំពុង​បង្ហោះ​ព័ត៌មាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​តុ​សិស្សសាលា​បឋមសិក្សា ដែល​ផលិតឡើង ពី​ឈើ​កៅស៊ូ និង​ជើង​ក្រោម​ធ្វើ​ពី​ដែក ដោយ​រចនា​យ៉ាង​ស្អាត​ប្រណីត អមដោយ​សរសេរ​អក្សរឆ្លាក់​ដាក់ ពីមុខ​តុ​ថា : អំណោយ​ដ៏​ថ្លៃថ្លា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី។a dest ma1 

តាមរូបភាពនិងឈ្មោះតុថាជាអំណោយវាគួរ​ជាទី​ទាក់ ទាញ​ការចាប់អារម្មណ៍ យ៉ាងខ្លាំង​ពី​មហាជន​ទូទៅ ជាពិសេស​ពី​លោកគ្រូ អ្នកគ្រូ​នៅតាម​បណ្តា​សាលារៀន​នានា​មួយចំនួន ព្រមទាំង​មាតា បិតា​សិស្ស​មួយចំនួន​ផងដែរ ។ ម្ចាស់​ផេ​ក​ឈ្មោះ Vuthy furniture បាន​ផ្សព្វផ្សាយ អូសទាញ​អតិថិជន ទាំង​សាលា​រដ្ឋ ទាំង​សាលា​ឯកជន ពិសេស​លោក គ្រូ អ្នកគ្រូ នៅតាម​សាលារៀន អាច​ទំនាក់ទំនង​កុំម៉ង់​ទិញ​បាន ឬ​ចង់ សរសេរ​ដាក់ឈ្មោះ ស្ថាប័ន ឬ​អង្គការ​ផ្សេងៗ​បាន ហើយ​មានតម្លៃ​សមរម្យ ។

ករណីយ៍នេះលោកគ្រូ​បង្រៀន​ម្នា​ក់នៅ​សាលា​បឋម​ទួល​ស្វាយព្រៃ ( សុំ​លាក់​ឈ្មោះ ) បាន​ប្រាប់​មក គេហទំព័រ មាតុភូមិ www.meatophoum.com តាម​ទូរស័ព្ទ​ថា : មានអី តុ សំរាប់​អោយ​សិស្សសាលា​បឋមសិក្សា​អង្គុយ​រៀន​ដែល​ផេ​ក​Vuthy furniture ផ្សាយពាណិជ្ជកម្ម​លក់​តា​ម feacebook នេះ​ល្អ ស្អាត​គួរអោយ​ចង់បាន​យកមក​ដាក់​ក្នុង​សាលារៀន​អោយ​សិស្ស អង្គុយ​រៀន​ដែរ តែ​ខាង​ថ្នាក់ដឹកនាំ​សាលា​របស់ខ្ញុំ​គ្មាន​ថវិកា​ទិញ​ទេ ។ លោកគ្រូ​បង្រៀន​រូបនេះ​បាន​បន្តថា​: តែ​បើជា​អំណោយ​របស់​សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ផ្តល់អោយ​វិញ សាលា​ទទួល​ស្វាគមន៍​គ្រប់ពេល ។

ដោយឡែក សំរាប់​ការចាប់អារម្មណ៍​ពី​មាតា បិតា​សិស្ស​វិញ លោក​អ៊ុំ​ប្រុស​ម្នាក់ ជា​មន្ត្រីរាជការ​ចូលនិវត្តន៍​ម្នាក់ បាន​និយាយ​ប្រាប់ថា​និពន្ធ​នាយក គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ​អោយដឹងថា : តុ​សំរាប់​សិស្សសាលា​បឋមសិក្សា​អង្គុយ​រៀន ដែល​គេ​ផុស​ក្នុង facebook ដាក់លក់​នេះ​វា​ពិតជា​ល្អ​ស្អាត​ផស់​គេ តែ​ឆ្ងល់​ថា : បើ​តុ​ទាំងនេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សំរាប់​ផ្តល់ជូន​តាម​សាលាបឋមសិក្សា​នានា ទុក អោយ​សិស្ស​អង្គុយ​រៀន ហេតុ​ម៉េច​បានជា​ចាំបាច់​អោយគេ កុំ ម្មង់​ទិញ ? ។ លោក​អ៊ុំ​បន្តថា : ឬ ក៏​ម្ចាស់​ផេ​ក Vuthy furniture ឆ្លៀតឱកាស​ធ្វើ​អាជីវកម្ម​លក់​តុ ដោយ​ប្រើ​ស្លាក​ឈ្មោះ សម្តេច​ធិបតី និង លោកជំទាវ ដើម្បី ទាក់ទាញ​បាន​អតិថិជន​អោយចូល​ទិញ​តុ​របស់ខ្លួន ? ។ នេះ​ជា​ចម្ងល់​របស់​ប្រជាជន តែប៉ុណ្ណោះ ? ។

ដូច្នេះ​សូម​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ របស់​ក្រសួង​អប់រំ​យុវជន និង កីឡា ព្រមទាំង​ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី មេត្តា​ពិនិត្យមើល អំពី​ករណីនេះ​ផង​ទាន ! ហើយ​ជួយ​បកស្រាយ​បំភ្លឺ​ជូន​មហាជន​ផង កុំអោយ​មានការ​យល់ច្រឡំ ។ ជុំវិញ​ការលើកឡើង​នូវ​ចម្ងល់​ខាងលើនេះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ បាន​ព្យាយាម​ទាក់ទង តាម​លេខ​ទូរស័ព្ទ 011 98 92 80 ដែល​សរសេរ​ដាក់​លើ​ផេ​ក​នេះ ដើម្បី​សុំ​ការបកស្រាយ​បំភ្លឺ បញ្ជាក់​អំពី​ការសរសេរ​ស្លាក​ឈ្មោះ​ដាក់ថា​ជា អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោក ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដាក់​នៅខាងមុខ​តុ​សិស្សសាលា ហើយ​ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​លក់​យ៉ាង​រំភើយ ដោយ​មិន​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​ប្រមុខ​ដឹកនាំ​កំពូល​របស់​ប្រទេស​កម្ពុជា​អ្វី​បន្តិច​សោះ ? ប៉ុន្តែ​ពុំ​អាច​ទំនាក់ទំនង​បានទេ ព្រោះ​ប្រព័ន្ធ​ទូរស័ព្ទ ឆ្លើយថា ពុំ​អាចទាក់ទង​បានទេ​នៅពេលនេះ ។ អង្គភាព​សារព័ត៌មាន គេហទំព័រ មាតុភូមិ រង់ចាំ ទទួល ស្វាគមន៍​ជានិច្ច​នូវ​ការបកស្រាយ​បំភ្លឺ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ តាមច្បាប់​ស្តីពី របប​សារព័ត៌មាន រៀងរាល់​ម៉ោង​ធ្វើ​ការងារ ឬ តាមរយ​: លេខ​ទូរស័ព្ទ :012 953 824 / 016 953 222 / 088 55 34 100a dest manet a dest manet1 a dest manet2 

​