» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1628 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300548 នាក់

អ្នកកាសែត​៦​នាក់​អត់​បាន​លុយ​១​ដុល្លារ​ពី​ថៅកែ​ហាង​កាហ្វេ​ផង​ត្រូវ​នគរបាល​ចាប់ខ្លួន​បាត់​!


​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បាន​ក្រុម​អ្នកសារព័ត៌មាន​ចំនួន​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​មុខកំពូល​ឃាត់ខ្លួន​តាម​បណ្តឹង​រឿង​គំរាមកំហែង​ទារប្រាក់​ពី​ពលរដ្ឋ​លក់​កាហ្វេ​មួយកន្លែង​ដែល​បង្កប់​ល្បែងស៊ីសង​ស្ថិតនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​១៩ ខែមិថុនា​ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង​៣០​នាទី ។​a catch jour1 

អ្នកកាសែត​ទាំងនោះ​រួមមាន​៖១-​ឈ្មោះ ស៊ូ ស្រី​លាភ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកសារព័ត៌មាន​(​ម្ចាស់​អាជ្ញាប័ណ្ណ​សារព័ត៌មាន BATI TV NEWS),២-​ឈ្មោះ ចាន់ ឫទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​អ្នកសារព័ត៌មាន មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​ជា​សមាជិក​),៣-​ឈ្មោះ ផន ថា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​អ្នកសារព័ត៌មាន មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​ជា​សមាជិក​),

៤-​ឈ្មោះ ច្រុង សុខ​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកសារព័ត៌មាន មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​(​ជា​សមាជិក​),៥-​ឈ្មោះ ប្រាក់ បេន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​អ្នកសារព័ត៌មាន​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កណ្ដាល សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​ជា​សមាជិក​),៦-​ឈ្មោះ អ៊ុក ឡា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្នោត​ជ្រៃ សង្កាត់​បឹងទំពុន ខណ្ឌចំការមន រាជធានី​ភ្នំពេញ​(​ជា​សមាជិក​)​។​

​វត្ថុតាង​ចាប់យក​ម៉ូតូ​៣​គ្រឿង​,​ទូរស័ព្ទ​៥​គ្រឿង​,​បណ្ណ​សម្គាល់​ខ្លួន​សារពត៌មាន​ចំនួន​៦​សន្លឹក​, លិខិត​បំពេញបេសកកម្ម​ចំនួន​៤​ច្បាប់​,​ជើង​ដែក​សម្រាប់​ដាក់​ទូរស័ព្ទ​ឡាយ​ចំនួន​២, ម៉ៃ​ក្រូ​ហ្វូ​ន​ចំនួន​២,​វ៉ាលិស​យួរ​ពណ៌​ខ្មៅ​ចំនួន​១​។​​លោក​វរសេនីយ៍ឯក​ឯក​លន់​អធិការនគរបាល​ស្រុក​មុខកំពូល​ដែល​បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ចុះទៅ​កន្លែងកើតហេតុ​ឃើញ​ទាំង​៦​នាក់​ខាងលើ​ឡាយ​វីដេអូ​នៅមុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​និង​វត្ថុតាង​ខាងលើ​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

បើតាម​សម​ត្ត​កិច្ច​អ្ន​កាសែត​បាន​ឆ្លើយ​សារភាពថា​នៅ​ថ្ងៃទី​១៩​ខែមិថុនា​២០២១​ថា​៖​វេលា​ម៉ោង​១២៖០០​នាទី​ខ្លួន​ទាំង​០៦​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​ខាងលើ ចេញពី​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​មក​ផ្ទះ​ឈ្មោះ បារាំង នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ដោយ​កម្លាំង​ផ្ដល់ព័ត៌មាន​របស់ខ្លួន​ប្រាប់ថា នៅផ្ទះ​នេះ​មាន​លេង​ល្បែងស៊ីសង​បញ្ជល់មាន់​តាម​អន​ឡាញ ។​

​មកដល់​ក្នុង​វត្ត​បុប្ផារាម​ហៅ​វត្ត​ព្រែក​អញ្ចាញ​ក៏​នាំគ្នា​ឈប់​ម៉ូតូ​នៅក្នុង​វត្ត​នោះ ហើយ​ជនសង្ស័យ​ឈ្មោះ ចាន់ ឫទ្ធី បាន​ប្រាប់​ទៅ​ជនសង្ស័យ​ឈ្មោះ អ៊ុក ឡា ថា ពេលទៅដល់​ផ្ទះ​ឈ្មោះ បារាំង ត្រូវ​ទារប្រាក់​ពី​ឈ្មោះ​បារាំង​ចំនួន​១០០​ដុល្លារ បើ​មិនបាន​ប្រាក់​ចំនួន​១០០​ដុល្លារ​ទេ គឺ​មិន​ព្រម​ឡើយ​? ។​និយាយ​គ្នា​ហើយ​ជនសង្ស័យ​ទាំង​០៦​នាក់ ក៏​នាំគ្នា​ជិះ​ម៉ូតូ​ទៅផ្ទះ​របស់​ឈ្មោះ បារាំង​។ ពេលទៅដល់​ក៏​នាំគ្នា​ឈប់​នៅក្រោម​ដើម​ខ្វិត​ក្បែរ​ផ្ទះ​នោះ ហើយក៏​នាំគ្នា​ដើរ​ចុះ​ដើរ​ឡើង ពេលនោះ​ឈ្មោះ​បារាំង ក៏​ចេញមក​សួរថា បង​ឯង​ជា​អ្នកសារព័ត៌មាន​ឬ​? ហើយ​ឈ្មោះ អ៊ុក ឡា ក៏​ឆ្លើយ​ទៅវិញ​ថា ខ្ញុំ​ជា​អ្នកសារព័ត៌មាន​។

ពេលនោះ​ឈ្មោះ​បារាំង​ក៏​ប្រាប់ថា អ៊ីចឹង​បង​ឯង​យកប្រាក់​២០​ដុល្លារ​ទៅ​ដើម្បី​ចាក់​សាំង​ខ្ញុំ​អត់​មាន​លេង​អី​ទេ​ខ្ញុំ​លក់​តែ​កាហ្វេ តែ​ជនសង្ស័យ​មិន​យក​ហើយក៏​ប្រាប់​ទៅ​ឈ្មោះ​បារាំង​វិញ​ថា​ទាល់តែ​១០០​ដុល្លារ​បាន​យក បើ​មិនបាន​១០០​ដុល្លារ​អត់​យក​ទេ​។​បន្ទាប់មក​ជនសង្ស័យ​ទាំង​០៦​នាក់​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ចេញទៅ​បាត់ បាន​៣០​នាទី​ក្រោយមក​ជនសង្ស័យ​ទាំង​០៦​នាក់​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​ទីនោះ​ម្ដងទៀត​ដើម្បី​ទារប្រាក់​ពី​ឈ្មោះ​បារាំង​ពេល​ទារប្រាក់​មិនបាន​ក៏​នាំគ្នា​មកឈរ​ឡាយ​វីដេអូ​នៅមុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​តែម្ដង​។​ចំពោះ​ជនសង្ស័យ​ទាំង​០៦​នាក់​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​គរ​បាល​ស្រុក​មុខកំពូល​។​សូមបញ្ជាកថា​តាមច្បាប់​

​អំពើ​កំហែង​យក​គឺជា​អំពើ​ដែល​ប្រព្រឹត្ត​ដោយ​ប្រើ​ហិង្សា​ការគំរាមកំហែង​ថា​នឹង​ប្រើ​ហិង្សា ឬ​ដោយ​ការបង្ខិតបង្ខំ​ដើម្បី​ទទួលបាន​នូវ ហត្ថលេខា ឬ​ស្នាម​មេដៃ ការសន្យា​ឬ​ការបោះបង់ចោល​អ្វីមួយ ការបង្ហាញ​អាថ៌កំបាំង​ណាមួយ​ការប្រគល់​មូលនិធិ តម្លៃ ឬ​ទ្រព្យសម្បត្តិ​អ្វីមួយ​(​មាត្រា​៣៦៣ ក្រមព្រហ្មទណ្ឌ​)​។​អំពើ​កំហែង​យក ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល​ទៅ​១០​លាន​រៀល (​មាត្រា​៣៦៤ ក្រមព្រហ្មទណ្ឌ​) ។​អំពើ​កំហែង​យក​ដោយមាន​ប្រើប្រាស់​អាវុធ ត្រូវ​ជាប់ពន្ធនាគារ​ពី​៧ ឆ្នាំ ទៅ​១៥ ឆ្នាំ​(​មាត្រា​៣៦៦) ។​​អំពើ​កំហែង​យក​ដោយ​មានការ​កាត់​អវយវ​:​ឬ​ធ្វើឱ្យ​ជនរងគ្រោះ​ពិការ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ (​មាត្រា ៣៦៧) ។​អំពើ​កំហែង​យក​ដោយ​ប្រើ​ទារុណកម្ម​អំពើ​ឃោរឃៅ ឬ​ធ្វើឱ្យ​ជនរងគ្រោះ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ (​មាត្រា​៣៦៨​និង​មាត្រា​៣៦៩)៕ a catch jour