» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7133 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697304 នាក់

ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​រក​មិនឃើញ​បទល្មើស​ព្រៃឈើ​ដូច​ការបន្ទោស​របស់​ម្តេច​ក្រឡាហោម​សខេង​!

​មណ្ឌលគិរី​៖ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តមណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង នៅ​ថ្ងៃទី​៣០​កញ្ញា បាន​ដឹកនាំ​កម្លាំង ចម្រុះ​ចុះទៅ​តំបន់​ជាច្រើន​ក្នុងស្រុក​កោះ​ញែក រយៈពេល​ពេញ​មួយថ្ងៃ ដើម្បី​ពិនិត្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​អង្កេត​ទៅ លើ​បណ្ដា​ក្រុមហ៊ុន​សម្បទាន​មួយចំនួន អំពី​ការ​ការប្រមូល​អនុផល​ព្រៃឈើ ការដាំដុះ​ដំណាំ ការបង់ពន្ធ ព្រមទាំង​ទប់ស្កាត់ ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្ម​សិទ្ធ​ពី​សំណាក់​ប្រជាពលរដ្ឋ ។sar kheng svay som eang

ការចុះ​ត្រួតពិនិត្យ​គឺ​នៅពេលដែល​នៅ​ប្រទេស​អាមេរិក​សម្តេច​ហ៊ុនសែន​ពេល​ជួប​សំណេះសំណាល​ជាមួយ​អនិកជន​ខ្មែរ​បាន​អះ​ពី​ការប្តេជ្ញា​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់​គឺ​ក្នុង​បេសកកម្ម​នេះ លោក អភិបាលខេត្ត​មណ្ឌលគិរី​រក​មិនឃើញ​បទល្មើស​ព្រៃឈើ​ដូច​ការ​កាសែត​ចុះផ្សាយ​និង​ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា​លោក​បានឃើញ​គេ​ថត​បាន​បទល្មើស​ពី​ការ​បង្ហោះ​ដ្រូ​ន​នោះឡើយ​។​

​អភិបាលខេត្ត​មណ្ឌលគិរី​រូបនេះ​បាន​ប្រាប់​កាសែត​ថា ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះដែរ ក៏​ដើម្បី​បង្ការ​និង​ទប់​ស្ដា​ត់​លើ​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ មិន​ឲ្យ​មាន ការ​លួច​កាប់​ឈើ​ក្រៅ​ដែនដី​សម្បទាន​របស់ខ្លួន អូស​ចូល​ក្រុមហ៊ុន​បន្លំ​ជា​ឈើ​ស្របច្បាប់ ដែល​នេះ​ជា​បញ្ហា​ចម្បង​មួយ ។ បើតាម​លោក​ចៅហ្វាយខេត្ត​មណ្ឌលគិរី​ក្រុមហ៊ុន​ថាច់​ហ្វូ​ត​ក្រុមហ៊ុន​ម៉ា​ស្ទ​រ័​ខេរ​សាន់​របស់​ឧកញ៉ា​សឹង​សំអុល​ក្រុម​ហ៊ុ​លឹម​រ៉ូ​យ៉ា​​ល់​គឺ​សុទ្ធតែជា​ក្រុម​ល្អ​បង់ពន្ធ​ចូល​រដ្ឋ​១០០​ភាគរយ​ទាំង​ឈើ​ឈរ​និង​ឈើ​កាប់​?!​។​ចំណែក​ដី​សម្បទាន​សង្គម​កិច្ច​អតីតយុទ្ធជន​ក៏​កំពុង​ប្រមូល​អនុផល​ព្រៃឈើ​ដើម្បី​បង់ពន្ធ​ចូល​រដ្ឋ​ន​និង​សង់ផ្ទះ​ជូន​គ្រួសារ​យុទ្ធជន​ដែរ​។​

សូមបញ្ជាក់ថា​៖​បើតាម ពលរដ្ឋ​រស់នៅក្នុង​ស្រុក​កោះ​ញែក បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា​៖​កន្លងមក​មាន ឈ្មួញ​ឈើ​ដុះ​ស្លែ​ធំៗ ជាច្រើន​នាក់ បាន​កាប់​ឈើ ខាងក្រៅ ដឹក​ចូល​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​ក្រុប ឲ្យ​ទៅជា​ឈើ​មានច្បាប់ ដែល​រួមមាន​១-​ឈ្មោះ​ឧកញ៉ា សី ទី​២-​មេ​ឈ្មួញ​ឈ្មោះ ល​ក្ខ័ ទី​៣-​មេ​ឈ្មួញ វី​ដា ទី​៤.​មេ​ឈ្មួញ​ឈ្មោះ​ច​យ និង​ទី​៥.​មេ​ឈ្មួញ​ឈ្មោះ មុន្នី មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ទាំង​៥​នាក់​នេះ​ល្បី​រន្ទឺ នៅ​ខេត្ត​ភូមិភាគ​ឦសាន​សមត្ថកិច្ច កោតក្រែង ខ្លាច​អំណាច​ដុល្លារ មិនសូវ​ហ៊ាន​បង្ក្រាប​នោះទេ​?!​។​

​បើតាម​ការអះអាង​រប​ស់លោក​ស្វាយ​សំ​អ៊ាង​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​គឺជា​ការ​វា​បក​ចំៗ​ចំពោះ​អ្នកកាសែត​ថា​ជា​ពួក​ចោលម្សៀត​គ្មាន​បានការ​ចេះតែ​ថា​មាន​បទល្មើស​ព្រៃឈើ​។​នេះ​មិន​និយាយថា​ម​ស្តេច​ក្រឡាហោម​សខេង​និយាយ​គ្មាន​ការ​ពិ​ត្យ​នោះទេ​។​

​សូមបញ្ជាក់ថា​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព និង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ខេត្ត បាត់ដំបង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ សម្ដេច ស ខេង មានប្រសាសន៍ថា “​ទាក់ទង​ទៅនឹង ការ​គេ​ថត​ផ្កាយរណប​អត់​មាន​លាក់​អី​ជិត​ទេ គេ​ឡាយ​ឲ្យ​យើង​មើល​ម៉​ង់ អា​ដឹកឈើ​នៅទីណា ចេញពី ទីណា គេ​ឡាយ​ឲ្យ​មើល​ម៉​ង់​។ បើតាម​ដឹង​នៅ​មណ្ឌល​គី​រី ឥឡូវ​សូម​ផ្ដាំ​ទៅ​អភិបាលខេត្ត​មណ្ឌល​គី​រី សូម​ឲ្យ​មើល​បើ​មិន​មើល​ចៅហ្វាយខេត្ត​ហ្នឹង ក៏មាន​រឿង​ដែរ មិន​ត្រឹមតែ​មើល​ទេ គឺ​ដោះស្រាយ​”​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បន្ដថា រហូតដល់​ពេលនេះ ការប្រមូល​ឈើ​នៅ​តំបន់​បាត​អាង​ខេត្តស្ទឹងត្រែង ប្រមូល​លែង​បាន​ហើយ ខណៈ​បាត​អាង​មានទឹក​ជ្រៅ​ជាង​៧០​ម៉ែត្រ​។ សម្ដេច​ថា មាន​ជនខិលខូច មួយចំនួន​បាន​យក​លេះ​ថា ទៅ​សំអាត​បាត​អាង​ប៉ុន្ដែ​ផ្ទុយទៅវិញ នាំគ្នា​ទៅ​កាប់​ព្រៃឈើ​នៅ​តំបន់​ផ្សេងៗ ហើយ​យកមក​ដាក់​លាក់​នៅ​បាត​អាង ស្របពេល​វា​រី​អគ្គិសនី​បាន​សាងសង​រួចរាល់​ផងដែរ​។​

​ជាមួយគ្នានេះដែរ សម្ដេច ស ខេង ក៏បាន​ជំរុញ​ឲ្យ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់​គ្រប់គ្រង​ព្រៃឈើ ដើម្បី​ការពារ ធនធានធម្មជាតិ​ព្រៃឈើ ដែលមាន​ផលប៉ះពាល់​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ន ព្រោះ​ច្បាប់ការពារព្រៃឈើ ពុំបាន​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែនដី​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជនខិលខូច​មួយ ចំនួន​កាប់ ឈើ​ខុសច្បាប់ នាំចេញ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។​a svay mon1 a svay mondul a svay mondul1 a svay mondul2 

 


​