» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7633 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697804 នាក់

ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បង្កដោយ​ស្រី​ចិន​!​អត់​បិទ​សាលារៀន​ពិធីមង្គលការ​និង​ការជួបជុំ​ទេ​តែ​ត្រូវ​ពាក់​ម៉ាស​


​ភ្នំពេញ​៖​ថ្ងៃទី​១៨​ដល់​២០​កុម្ភៈ​មានការ​ផ្ទុះ​ជាថ្មី​នៅ​ព្រឹត្តិការណ៍​កូ​វីត​សហគមន៍​តាមរយៈ​ការរកឃើញ​ករណី​កូ​វីដ​១៩​រហូតដល់​ទៅ​៣២​ករណី​ថ្មី​។​ដោយ​ដាក់ឈ្មោះថា «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​»​សម្តេចនាយក​រដ្ឋមន្ដ្រី​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់ថា​សម្តេច​មិន​ចេញ​បញ្ជា​ឲ្យ​បិទ​សាលារៀន​ឬ​រៀបចំ​ពិធីមង្គលការ​និង​ការជួបជុំ​ផ្សេងៗ​ទេ​គ្រាន់តែ​ត្រូវ​ប្រកាន់​វិន័យ​ការពារ​៣​។a co hun china

សម្តេច​ហ៊ុន សែន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ «៣​ការពារ​» រួមមាន​ពាក់​ម៉ាស​លាងដៃ​និង​រក្សា​គម្លាត​សុវត្ថិភាព​។​ក្នុងនោះ​ផងដែរ​សម្តេច​ហ៊ុនសែន​ព្រមាន​ថា​ប្រសិនបើ​ពលរដ្ឋ​មិន​ចូលរួម​អនុវត្ត​វិធានការ «៣​ការពារ​» ទេស​ម្តេច​គ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅតែពី​រឹតបន្តឹង​បន្ថែម​តាមរយៈ​ការហាមឃាត់​មិន​ឲ្យ​មានការ​ជួបជុំ និង​មិន​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដែល​ដាក់ចេញ​នាពេល​កន្លងមក​។​ក្នុងការ​ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​បាន​បញ្ជា​ឲ្យ​បិទ​អគារ​ស្នាក់នៅ​ដូចជា​ខុន​ដូរ​នៅ​តំបន់​កោះ​ពេជ្រ ក្លិប​កម្សាន្ត N8 នៅតាម​ផ្លូវ​មុនី​រ៉េត ជិត​ស្តា​ត​អូឡាំពិក និង​តំបន់​ខ្លះទៀត​ដែលមាន​ហានិភ័យ​ខ្ពស់​ដោយ​ហាម​មិន​ឲ្យ​មនុស្ស​ពី​ខាងក្រៅ​ចូល​។

ម្ចាស់ផ្ទះ​នៅ​តំបន់​នោះ​អាច​ចូល​បាន តែ​ហាម​មិន​ឲ្យ​ចាកចេញ​វិញ​ទេ​។​ក្រៅពី​វិធាន​ការបិទ​តំបន់​មួយចំនួន​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​បន្ត​ស្រាវជ្រាវ​រកម​នុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ក្លិប N8​ហើយ​អ្នកពាក់ព័ន្ធ​ត្រូវតែ​យក​សំណាក​ទៅធ្វើ​តេស្ត​បន្តទៀត​។​ដោយឡែក​សម្រាប់​កម្មវិធី​ប្រដាល់ និង​កម្មវិធី​ប្រគុំ​តន្ត្រី​តាម​ទូរទស្សន៍​អាច​បន្តបាន តែ​មិន​ឲ្យ​មនុស្ស​ចូល​មើល​ផ្ទាល់​។ ចំណែក​ការដើរ​កម្សាន្ត និង​ការហាត់​ប្រាណ​នៅ​អាច​ធ្វើបាន​ជាធម្មតា តែ​ត្រូវ​បង្កើន​ការការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩ ដោយ​ពាក់​ម៉ាស​នៅ​កន្លែង​សាធារណៈការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិ​យ៉ាងតិច​១​ម៉ែត្រ​កន្លះ និង​ផ្អាក​ការ​ចាប់ដៃគ្នា​។

សម្តេច បាន​ប៉ាន់​ស្មានថា​«​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» អាច​នឹងត្រូវ​បិទ​បញ្ចប់​ដោយ​ប្រើពេល​ប្រមាណ​១​ខែ​។​ទោះជា​យ៉ាងណា​ម​ស្តេច​តេ​ជោ​បានប្រកាស​ហាម​មិន​ឲ្យ​ប្រជាជន​កម្ពុជា​ចេញទៅ​ប្រទេស​វៀតណាម​និង​ថៃ​ឡើយ​។​សម្រាប់​ការចូល​មកវិញ​គឺ​ត្រូវតែ​អនុវត្តន៍​ច​ត្តា​ឡី​ស​ក័​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ព្រុំដែន​។​សូមបញ្ជាក់ថា​តាមរយៈ «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ឆ្លងទៅ​ក្នុង​សហគមន៍​យ៉ាងតិច​៣២​ករណី​តែ​ក្នុង​រយៈ​ជាង​១០​ម៉ោង​ប៉ុណ្ណោះ ដែល​ករណី​ទាំងអស់​រកឃើញ​នៅ​ទីក្រុង​ភ្នំពេញ​។ អ្នក​ឆ្លង​កូ​វីដ​១៩ ទាំង​៣២​នាក់​គឺ​សុទ្ធសឹង​ជា​ជនជាតិ​ចិន ហើយ​តំបន់​មួយចំនួន​ដែល​ពួកគេ​ពាក់ព័ន្ធ​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​។​ករណី​កូ​វីដ​១៩​ឆ្លង​ចូល​សហគមន៍​នៅពេលនេះ រកឃើញ​តាមរយៈ​ជនជាតិ​ចិន​ដែល​ទៅសុំ​បណ្ណ​បញ្ជាក់​សុខភាព​ពី​ក្រសួងសុខាភិបាល​ដើម្បី​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។ បន្ទាប់ពី​រកឃើញ​លទ្ធ​ផល​វិជ្ជមាន​កូ​វីដ​១៩​ស្ថាប័ន​មាន​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​បន្ទាន់​ដើម្បី​ស្វែងរក​មនុស្ស​ពាក់ព័ន្ធ​និង​បាន​រកឃើញ​ទៀតថា​ជនជាតិ​ចិន​ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​១៩​នេះ​បាន​ទៅ​កម្សាន្ត​នៅ​ក្លិប​មួយ​ឈ្មោះ N8​។ នេះ​បើតាម​ការបញ្ជាក់​របស់ សម្តេច​ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ជាបន្ទាន់​មួយ នៅ​គេហដ្ឋាន​របស់​បស់​សម្តេច នា​ព្រឹក​ថ្ងៃទី​២០​កុម្ភៈ​។​

សម្រាប់​វិធានការណ៍​ការពារ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​បិទផ្លូវ​ចេញចូល​ជុំវិញ​បរិវេណ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Golden Street ទល់មុខ​អាគារ The Bridge ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ផ្លូវ​ឡេ​ី​ង​ទៅ​កោះ​ពេជ្រ ស្ពាន​ហង្ស ស្ពាន​ឥ​ន្ធូ​រ និង​ស្ពាន​នាគ​ភ្លោះ ដោយ​ដាក់​រនាំង​ដែក​បិទ​មិន​អនុញាតិ​ឱ្យមាន​ការចេញចូល​ជា​បណ្ដោះអាសន្ន ចាប់ពី​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ ២០២១​។​

​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​៣២​នាក់ ដែលជា​ករណី​ឆ្លង​ចូល​សហគមន៍ ក្នុង «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​»​។​​បើ គិតពី​ឆ្នាំ​២០២០​មក​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៥១៦​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧០​នាក់ និង​អ្នកជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ៤៦​នាក់​៕a co hun chinaa a co hun chinaa1 a co hun china1 a co hun china2 a co hun china3 a co hun china4 a co hun china5 

​