» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5344 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695515 នាក់

សម្ដេច​ក្រឡាហោម ៖ ថវិកា​លើកទឹកចិត្ត​នគរបាល​ចរាចរ ត្រូវ​បើក​តាម​យៈ​ធនាគារ​និង​ហាម​ក្រុម​ឡានទឹក​តថ្លៃ​មុន​ស​ង្គ្រាះ



​ភ្នំពេញ ៖ ថវិកា​លើក​ចិត្ត​ចំពោះ​នគរបាល​ដែល​ផាកពិន័យ​ពី​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​បើក​តាមរយៈ​ធនាគារ ប៉ុន្ដែ​បើ​នគរបាល​ណាមួយ​មិន​ទទួលបាន​ថវិកា​នេះ ត្រូវរាយការណ៍ជូន​ស​ម្ដេច​ភ្លាមៗ ដើម្បី​មាន​វិធាន​ដោះស្រាយ​ជូន​ពួកគាត់​។​a kheng traa 

​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មានប្រសាសន៍​បែបនេះ ក្នុង​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៥ ដែល​ប្រារព្ធ​ធ្វើ​នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សម្ដេច​ក្រឡាហោម បញ្ជាក់ថា ថវិកា​មួយចំនួន​ដែល​បាន​ផាកពិន័យ​ពី​ច្បាប់​ចរាចរណ៍ គឺ​ត្រូវបាន​ផ្ដល់​មក​ឲ្យ​នគរបាល​ចរាចរណ៍ និង​កងរាជអាវុធហត្ថ ហើយ​ថវិកា​ទាំងនោះ​មិន​បើក​តាមរយៈ​អង្គភាព​របស់ខ្លួន​ឡើយ គឺ​ម្នាក់ៗ​ត្រូវមាន​គណនី​ធនាគារ​រៀងៗ​ខ្លួន​។ សម្ដេច​ក្រឡាហោម ឧទាហរណ៍​ថា «​បើ​ថវិកា​មិន​ដល់​នគរបាល យើង​អ្នកទទួលខុសត្រូវ​ដ​ដែរ​»​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «​ប៉ុន្ដែ​បើ​ករណី​អស់លោក (​នគរបាល​ចរាចរណ៍​) បើក​លុយ​នៅ​ធនាគារ​មិនបាន ព្រោះ​លុយ​ក្នុង​កុង​អត់​មាន សូម​រាយការណ៍​មក​ខ្ញុំ ហើយ​ខ្ញុំ​បើកចំហរ​ប្ដឹង​មក​ខ្ញុំ ខ្ញុំ​នឹង​ទទួលដោះស្រាយ ប្រកបដោយ​ភាពត្រឹមត្រូវ និង​តម្លាភាព​»​។​

​ក្រៅពី​រឿង​លុយ​នគរបាល​ចរាចរ​នេះ​សម្តេច​ក៏បាន​ច​ម្រុ​ញ​ឲ្យ​គណៈបញ្ជាការ​កងឯកភាព​រាជធានី​-​ខេត្ត​ទាំងអស់​ឱ្យ​ពិនិត្យ​និង​ត្រូវ​លុបបំបាត់​ឱ្យ​ខាន​តែ​បាន​រឿង​អសកម្ម​ក្នុង​សកម្មភាព​ពន្លត់​អគ្គិភ័យ​។​លោក ស ខេង ​៖ «​ឡាន​ទៅដល់​ហើយ បញ្ឈរ​ច្រូង​នៅ​កន្លែងកើតហេតុ​ហ្នឹង តែ​អត់​ទាន់​បាញ់​ទេ​។ មាន​ភ្លើង​ភ្លឹបភ្លែត​នៅ​ហ្នឹង ឡាន​ព្រោងព្រាត អត់​ទាន់​បាញ់ នៅ​តថ្លៃ​គ្នា​សិន​។ ឃើញ​ទេ អានេះ​ដែល​ចង់​និយាយថា សមត្ថកិច្ច​យើង​ខុស​ហើយ ប្រតិបត្តិ​ករ​យើង​ខុស​ហើយ មិនត្រូវ​ទេ អ៊ីចឹង​ហើយ​បាន​ថា គ្រប់កន្លែង ជាពិសេស​ទីប្រជុំជន ទីក្រុង គឺ​ត្រូវ​មើល​អាហ្នឹង​»​។​

​លោក​បន្តថា​៖ «​មាន​ឡាន ឡាន​របស់​រដ្ឋ ប្រេង​របស់​រដ្ឋ លោក​ស៊ីប្រាក់ខែ​រដ្ឋ ការពិត ហើយ​ជួន​គ្នា​ប្រាក់ខែ​តិចតួច យើង​យល់​បញ្ហា​ហ្នឹង យើង​ត្រូវមាន​គោលនយោបាយ​លើកទឹកចិត្ត​។ ប៉ុន្តែ​បងប្អូន​មិនត្រូវ​បំពេញបេសកកម្ម​ដោយ​យក​អាហ្នឹង​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ អាហ្នឹង​វា​អត់​ត្រូវ​ទេ ខុស »​។​

​លោក នេ​ត វ​ន្ថា​ប្រធាន​នាយកដ្ឋាន​ព្ល​ត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា នៅ​ទូទាំងប្រទេស មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត​៤០០​គ្រឿង និង​កងកម្លាំង​ជាង​១ ០០០​នាក់​។​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះ​អគ្គិភ័យ​នៅក្នុង​ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន​៩៣៧​ករណី បណ្ដាលឱ្យ​មនុស្ស​២៤​នាក់​ស្លាប់ និង​៣៦​នាក់​ទៀត​រងរបួស ខណៈ​ផ្ទះ​ចំនួន​៧០៧​ខ្នង និង​តូប​លក់ដូរ​ចំនួន​៥៩៤​ខ្នង ព្រមទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត បាន​រង​នូវ​ការខូចខាត​។ របាយការណ៍​បានឱ្យដឹងថា គ្រោះ​អគ្គិភ័យ​ឆ្នាំ​២០២០ កើនឡើង​ចំនួន​២២០​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕a kheng poa a kheng traa1 

 

​