» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5985 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619225 នាក់

លោក​សំ រឹទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​កំពុងតែ​កាក់កប​និង ពង្រីក​បណ្ដាញ​កូនចៅ​អង្គុយចាំ​យកលុយ​ពី​អ្នករកស៊ី​ដឹក​បង្កង់ ដឹកអុស

កំពង់ឆ្នាំង​:​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា បទល្មើស​ព្រៃឈើ​តាម​រថយន្ត​និង​គោយន្ត​ដឹកឈើ​ចេញពី​ទឹកដី​នៃ​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ទឹកដី​ខេត្ត​កពង់​ឆ្នាំង​តាមផ្លូវ​ក្ដុល​កាត់មុខ​រដ្ឋបាល​ព្រៃឈើ​រមាស គ្រប់គ្រង ដោយ​លោក សំ រឹទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ដោយ​រលូន​។​a a sam 

​លោក​សំរឹទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដោយសារ​គាត់​អះអាងថា​មាន​ខ្សែ មាន​ខ្នង​អ្នកធំ​នៅ​ភ្នំពេញ​ដែលមាន​ងារ​សុទ្ធតែជា​សម្ដេច​។​ចឹ​ង​ហើយ​បានជា​គ្មាន​អ្នកណា​ហ៊ាន​ក្អក​ជាមួយ​ឡើយ​បើទោះជា​គោះ​លុយ​ពីបទ​ល្មើស​ឈើ​ខុសច្បាប់​ក៏ដោយ​។ សកម្មភាព​ដឹកជញ្ជូន​ផល​អនុ​ផ​ផល​ព្រៃឈើ​នះ​បាន​កើតមានឡើង​ទាំងយប់​ទាំង​ថ្ងៃ​រាល់ថ្ងៃ​ដោយ​១​ថ្ងៃៗ​មាន​គោយន្ត​និង​រថយន្ត​ដឹកអុស​ដឹកឈើ​រាប់សិប​គ្រឿង​មិនដែល​ដាច់​ឡើយ​។​

​ប្រភព​ខាងលើ​បានអោយដឹង​ផងដែរ​ថា គោយន្ត​និង​រថយន្ត​ដឹកឈើ​ទាំងនេះ​អាចធ្វើ​សកម្មភាព​ដឹង​ជញ្ជូន​ឈើ​បាន​យ៉ាង​រលូន​បែបនេះ​បាន​ដោយសារ​បាន​បង់​សេវា​អោយទៅ​លោក​សំ រឹទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ដែលមាន​ដាក់​បញ្ឈរ​ហឹប​ចាំ​ដាក់​លុយ​បស់​អ្នករកស៊ី​ឈើ ។

ក្នុង​គោ​យ​ន​ដឹក​បង្កង់​១​គោយន្ត​ត្រូវ​បង់លុយ ពី​២​ទៅ​៣​ម៉ឺ​ម​រៀល ។​គោយន្ត​ដឹកឈើ​ហ៊ុ​ប​មូល​១​គោយន្ត​ត្រូវ​បង់លុយ​អោយ​លោក​សុំ រឹទ្ធី​ចំនួន​៥​ម៉ឺន​វ​រៀល​ក្នុង​១​គោយន្ត​ដែល​ក្នុង​១​ថ្ងៃៗ​មាន​គោយន្ត​ដឹកឈើ​ហ៊ុ​ប​មូល​មិន​ក្រោម​ពី​២០ ទៅ​៣០​គោយន្ត​ឡើយ ។ ​ចំណែក​រថយន្ត​ដឹកឈើ​ចុង​១​តឹក​ឬ​១,៥​តឹក ប្រវែង​៦​ម៉ែត្រ​និង​បង្គោល​ចុង​១​តឹក​ឬ​១,៥​ប្រវែង​៣​ទៅ​៤​ម៉ែត្រ​ក្នុង​១​រថយន្ត​ត្រូវ​បង់លុយ​ចំនួន​ពី​១០ ទៅ​១៥​ម៉ឺន​រៀល​។​

​រីឯ​រថយន្ត​យី​ឌុប​សដឹក​អុស​ស្ទ៊ែ​រ​ក្នុង​១​រថយន្ត​ត្រូវ​បង់លុយ​ចំនួន​ពី​១០​ទៅ​១៥​ម៉ឺន​រៀល​។​១​ថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​ខាងលើ​មិន​ក្រោម​ពី​៥​ទៅ​១០​រថយន្ត​ផងដែរ​។​ចំណែក​រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​រវិ​ញ​ក្នុង​១​រថយន្តៗ​ត្រូវ​បង់លុយ​មេព្រៃ​រមាស​ចាប់ពី​១០​ទៅ​១៥​ម៉ឺន​រៀល​ផងដែរ​។​

​ពាក់ព័ន្ធ​ទៅនឹង​សេចក្តីរាយការណ៍​ការចោទប្រកាន់​ខាងលើ​លោក​សំ រឹទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ធ្លាប់បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា ៖​ឈើ​ដែល​គោយន្ត និង​រថយន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​រាល់ថ្ងៃ​ជា​ឈើ បង្គោលក្រាក់​មិនមែនជា​ឈើ​ហ៊ុ​ប​នោះទេ​ហើយ​មេព្រៃ​យកលុយ​គ្រាន់តែ​បាន​ទិញ​ម្ហូប​ប៉ុណ្ណោះ​?!(​មិនដឹងថា​មានច្បាប់​ឯណា​ឲ្យ​មេព្រៃ​ទា​លុយ​ពីបត​ល្មើស​ព្រៃឈើ​សម្រាប់​ថ្លៃ​បាយ​នោះទេ​ព្រោះ​ច្បាប់​ប្រឆាំង​អំពើ​ពុករ​លូ​យ​ត្រឹមតែ​២​ម៉ឺន​រៀល​ជាប់គុក​បាត់ទៅហើយ​)​។

ការឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​ប្រជាពលរដ្ឋ​និយាយថា​គឺ​គ្រាន់​ជា​លេស​បំភ័ន្ត​ភ្នែក​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​មិនដឹង​។​តាម​ការពិត​បើ​យោងតាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ ថា លោក​សំ រឹទ្ធី​បាន​ពង្រាយ​កូនចៅ​អោយ​អង្គុយចាំ​យកលុយ​ពី​គោយន្ត និង​រថយន្ត​ដឹក​បង្កង់ ដឹកឈើ រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​រ​គ្រប់​ទីកន្លែង​។​ជាក់ស្ដែង​ដូចជា​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​នៅ​ថ្នល់កែង​(​ថ្នល់បំបែក​)​ភូមិ​ស្លែង​និង​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​នៅ​អូ​ឃ្លៃ​ភូមិ​តា​នៃ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ជាដើម​។​a a sam1 - Copy a a sam2 - Copy a a sam3 a a sam4 
​