» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1738 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300658 នាក់

អ្នកសារព័ត៌មាន ផាត់ ហ៊​ន​បាន ចូលមក​បំភ្លឺ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​តាម​ការកោះហៅ​ហើយ​!

 

​កំពង់ចាម ៖ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង ២​រសៀល ដោយមាន​ការចូលរួម​គាំទ្រ​លើកទឹកចិត្ត​ពី​អ្នក​សារ​ព​ត័​មាន​ជាច្រើន​ស្ថាប​ន័​ឈ្មោះ ផាត់ ហ៊​ន ហៅ​ពូ​ហ៊​ន​អ្នកកាសែត​មាត់ដាច​ហ៊ាន​រិះគន់​ភាព​អសកម្ម​គ្មាន​សំចៃ​បាន​ចូលមក​បំភ្លឺ​បន្ថែមទៀត​តាម​ការកោះហៅ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម និង​បានចេញ​មកវិញហើយ​។​a horna2 

​ការកោះហៅ​របស់​អយ្យកា​រ​តុលាការ​ខេត្តកំពង់ចាម​នេះ​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុដែល​ឈ្មោះ ផាត់ ហ៊​ន ហៅ​ពូ​ហ៊​ន បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ភ្ជាប់​ជាមួយនឹង​ការអត្ថាធិប្បាយ​ដែល​ក្រសួង​ពត៍​មាន​និង​តុលាការ​ចាត់ទុកថា​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ និង​ប្រមាថ កាលពី​ថ្ងៃទី​២០-២១ ខែវិច្ឆិកា ឆ្នាំ​២០២៤, ។​ករណី​កោះហៅ​នេះ បន្ទាប់ពី​លោក​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​លោក​នេត្រ​ភក្ត្រា​ចេញ​លិខិត​ព្រមាន​ចុះ​ថ្ងៃទី​២៩​វិច្ឆិកា​ឲ្យ​ពូ​ហ៊​ន​បញ្ឈប់​ការផ្សាយ​ដោយ​ក្រសួង​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​ករណី​យ៍​នេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារ​ពត៍​មាន​លោកពូ​ហ៊​ន​បានដាក់​សំណួ​ថា​តើ​បញ្ហា​កាសែត​ចុះផ្សាយ​បានធ្វើ​និង​ដោះស្រាយបាន​ហើយ​ឬ​នៅ​?​។​ជាងនេះទៀត​ពូ​ហ៊​ន​ថា​មិនមាន​ការបំភ្លឺ​(​តាមច្បាប់រ​បរប​សារ​ពត៍​មាន​ទេ​)​មានតែ​ការ​គម្រាម​?​។​ចឹ​ង​បាន​ថា​ករណី​យ៍​នេះ​អ្នកកាសែត​បាន​សំណូមពរ​ថា​អាជ្ញា​មេត្តា​ពិនិត្យមើល​អង្គហេតុ អង្គច្បាប់ ទៅលើ​ជន ឬ​បុគ្គល ដែល​អ្នកកាសែត​ផ្សាយ​នោះ​វិញ​ផង ទើប​ហៅថា នីតិរដ្ឋ និង​មាន​សមធ​ម៍​សង្គម​ផងដែរ​បើ​ចង​កែទម្រង់​សង្គម​មែន​។​

​សូមបញ្ជាក់ថា​ករណី​យ៍​នេះ​បើតាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បានបញ្ជាក់​ជូន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម និង​បណ្តា​ភ្នាក់ងារ​ព័ត៌មាន​មាន​ខ្លឹមសារ​ដូចខាងក្រោម​:
១-​គប្បី​រំលឹក​ឡើងវិញ​ផងដែរ​ថា ករណី អ្នកសារព័ត៌មាន​ឈ្មោះ ផាត់ ហ៊​ន ហៅ​ពូ​ហ៊​ន ក៏ត្រូវ​បាន​ក្រសួង​ព័ត៌មាន​កោះហៅ និង​បានចេញ​លិខិត​ព្រមាន​រួចមកហើយ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​វិធានការណ៍​ផ្នែក​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។

២-​ស្របគ្នា​នឹង​ចំណាត់ការ​ផ្នែក​វិជ្ជាជីវៈ​ខាងលើ​, តំណាង​អយ្យការ​ក៏បាន​ធ្វើការ​កោះហៅ​ឈ្មោះ ផាត់ ហ៊​ន ហៅ​ពូ​ហ៊​ន ឱ្យ​ចូលមក​បំភ្លឺ​បន្ថែមទៀត នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង ២​រសៀល ពាក់ព័ន្ធ​នឹង​អង្គ​ហេតុដែល​ឈ្មោះ ផាត់ ហ៊​ន ហៅ​ពូ​ហ៊​ន បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ភ្ជាប់​ជាមួយនឹង​ការអត្ថាធិប្បាយ​ដែល​បាន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ និង​ប្រមាថ កាលពី​ថ្ងៃទី​២០-២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

៣-​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ចាម ថា ការកោះហៅ​នេះ គឺជា​ដំណើរការ​នីតិវិធី​ធម្មតា​ក្នុង​រឿងក្តី​ព្រហ្មទណ្ឌ​ក្នុង​ក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​បឋម ដូច​ក្នុង​សំណុំរឿង​ផ្សេងទៀត​ដែរ គឺ​ដើម្បី​ធ្វើការ​ប្រមូល​ព័ត៌មាន និង​ពិនិត្យ​លើ​បទល្មើស ដូច​មានចែង​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន​របស់​កម្ពុជា​។​

៤-​ក្នុងសង្គម​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ដូច​ប្រទេស​កម្ពុជា រឿងក្តី​ព្រហ្មទណ្ឌ​ត្រូវ​ដំណើរការ និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ច្បាប់​ជា​ធរមាន​ដទៃទៀត​។ ការស៊ើបអង្កេត​បឋម គឺជា​កិច្ច​នីតិវិធី​ប្រមូល​ព័ត៌មាន ភស្តុតាង និង​ពិនិត្យ​លើ​តម្រុយ​នៃ​បទល្មើស មិនមែនជា​ការផ្តន្ទាទោស​ភ្លាមៗ ឬ​ដាក់ពន្ធនាគារ​លើ​ជនណាម្នាក់ ដោយ​មិន​បន្ត​នីតិវិធី​ផ្សេងទៀត​នោះទេ​។​

​ករណី​អ្នកសារព័ត៌មាន និង​ការគោរព​ច្បាប់ ក្រមសីលធម៌​ ជាពិសេស​ការប្រឈម​នឹង​ការកោះហៅ​ពីក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​តុលាការ​ជាដើម សាធារណជន​សូម​អំពាវនាវ​ដល់​សម​ត្ថ​កិច្ច​ទាំងអស់​ឲ្យ​បាន​ជ្រាបថា បើ​អស់លោក​មាន​សមត្ថកិច្ច ជាពិសេស គឺ​តុលាការ កោះហៅ​អ្នកសារព័ត៌មាន​ទៅតាម​អង្គហេតុ និង​អង្គច្បាប់ គឺ​សាធារណជន​សប្បាយចិត្ត​ណាស់​។​ជាងនេះទៀត​ច្បាប់​ស្តីពី​របប​សារ​ពត៍​ឆ្នាំ​១៩៩៥​ក៏​នៅមាន​សុពលភាព​ផងដែរ​គេ​គួរ​យក​ច្បាប់​នោះមក​អនុវត្តន៍​លើ​អ្នក​សារ​ពត៍​មិនមែន​អាង​អី​យក​ច្បាប់ព្រហ្មទណ្ឌ​មក​ប្រើ​គម្រាម​នោះទេ​ព្រោះអ្នកកាសែតគ្មានកាំភ្លើងទេ។​
,

ម្យ៉ាងទៀត​ដើម្បី​ឲ្យ​មាន​សមធ​ម៍​និង​ធ្វើ​ឲ្យ​មហាជន​ជឿ​លើ​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​សុំ​អស់លោក​មាន​សមត្ថកិច្ច ជាពិសេស គឺ​មន្ត្រី​តុលាការ ត្រូវ​ពិនិត្យមើល​អង្គហេតុ អង្គច្បាប់ ចំពោះ​ជន​ពាក់ព័ន្ធ​នឹង​ការផ្សាយ​នោះ​ឱ្យបាន​ម៉ឺងម៉ាត់​ផងដែរ កុំ​អាង​អី​ហៅ​តែ​អ្នកកាសែត​មក​សាកសួរ ដាក់បន្ទុក រីឯ​ជន​អសកម្ម​ដែល​អ្នកកាសែត​ផ្សាយ បែរជា​រួចខ្លួន​,​។​ព្រោះ​តាមច្បាប់​ធម្មជាតិ ” ទីកន្លែង​មិន​ស្អុយ រុយ​ក៏​វា​មិន​រោម​ដែរ​” ៕a horn1 a horna a horna3