វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1867 នាក់
ម្សិលមិញ 2663 នាក់
សរុប 15674147 នាក់
រាជធានីភ្នំពេញះ សង្វៀនជល់មាន់ដុះស្លែមួយកន្លែងនៅតាមបណ្ដោយផ្លូវប្រឡាយទឹកស្អុយ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមិនចុះបង្រាបសង្សយ័អាជ្ញាធរបើកយកតុងសម្រាប់ចូលឆ្នាំ ?។
ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានខាងលើ បាន ឱ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះថា «ឆើត» ជាមន្ត្រីសមត្ថកិច្ចនគរបាលនៅរាជធានីភ្នំពេញ ប៉ុន្តែមិនដឹងអង្គភាពណាមួយឱ្យពិតប្រាកដ បានបើកដំណើរការសង្វៀនជល់មាន់នេះ ជាយូរឆ្នាំណាស់មកហើយ និងធ្លាប់មានការចុះបង្រាបពីមុនមកដែរ ប៉ុន្តែការបង្រាបនោះ ហាក់ដូចជាការឆាកល្ខោនសម្ដែងប៉ុណ្ណោះ។ ព្រោះបន្ទាប់ពីបង្រាបរួចម្ចាស់ទីតាំងដែលជាមន្ត្រីសមត្ថកិច្ចខាងលើ នៅបន្តបើកដំណើរការជាធម្មតាវិញអាដែល។
ប្រជាពលរដ្ឋគាត់តែងឃើញ ក្រុមអ្នកញៀនល្បែងជល់មាន់ ចេញចូលមិនដែលដាច់ទេ មកលេងភ្នាល់តាំងពីព្រឹក រហូតដល់ល្ងាច ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យជាប្រចាំ។ បើយោងតាមគោល យោបាយភូមិឃុំមានសុវត្ថិភាពសង្ឃឹមថាពត៍មាននេះលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ដែលទើបនឹងឡើងកាន់ដំណែងថ្ម និងលោកពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នឹងមានចំណាត់ការទៅលើបញ្ហាខាងលើនេះ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលកើតចេញពីសង្វៀនជល់នេះជាមិនខានបើលោកមិនទទួលបានលាបសក្ការៈ៕