» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7474 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697645 នាក់

សត្វ​ខ្ទីង​មួយ​ក្បាល​ជាប់ផុង​យូ​ពេក​ជួយ​មិនទាន់​ដាច់ខ្យល់​បាត់​

 

​ឧ​ត្ត​រ​មានជ័យ​៖ សត្វ​ខ្ទីង​មួយ​ក្បាល​ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ និង​ជិត​ផុត​ពូជ ដែល​ពលរដ្ឋ​ប្រទះឃើញ​ជាប់ផុង​ក្នុង​រណ្ដៅ​អណ្ដូង​ចាស់​មួយ នៅក្បែរ​ដីចម្ការ​មួយកន្លែង ស្ថិតនៅ​ចំណុច​ជប់​ត្រកួន ក្នុង​ដែន​ភូមិសាស្ត្រ​ព្រៃ​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃឈើ ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ស្លាប់​ដោយសារ​ការជួយ​សង្គ្រោះ​យឺតយ៉ាវ​។a cow die1 


​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ បន្ទាប់ពី​វា​បាន ចូលទៅក្នុង​ភូមិ​ដេញ​វាត់​ក្មេងៗ និង​អ្នកភូមិ​។ ពេលនោះ​អ្នកភូមិ​រួមទាំង​ប្រជា​ការពារ និង​មន្ត្រី​បរិស្ថាន ដែល​នៅ​ប្រចាំការ​នៅ​ទីនោះ បាននាំគ្នា​ដេញ​បង្អើល​ឲ្យ​ចូលទៅ​ក្នុងព្រៃ​អភិរក្ស​គូរ​ព្រហ្ម​ទេព​(​ព្រៃ​ស្អា​ក់​) តែ​ជា​អ​កុស​ល្យ​សត្វ​ខ្ទីង​មួយ​ក្បាល​នោះ បាន​រត់គេច​ចូលទៅ​ក្នុងព្រៃ​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃឈើ​បាត់ស្រមោល​។

បន្ទាប់មក​នៅវេលា​ម៉ោង​ប្រហែលជា ១​រសៀល ពលរដ្ឋ​ក៏បាន​ប្រទះឃើញ​សត្វ​ខ្ទីង​មួយ​ក្បាល​នោះ​កំពុង​ជាប់ផុង​នៅក្នុង​រណ្តៅ​អណ្តូង​ចាស់ ដែល​គេ​ជីក​យក​ទឹក​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​មកហើយ​នៅក្នុង​ចម្ការចេក​របស់​ប្រជាពលរដ្ឋ​។ ពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ជួយសង្គ្រោះ​អូស​សត្វ​ខ្ទីង​នោះ​ចេញពី​រណ្តៅ​អណ្តូង ប៉ុន្តែ​ដោយសារ​សត្វ​ខ្ទីង​ឈ្មោល​មួយ​ក្បាល​នេះ វា​មាន​ទម្ងន់​ជាង​១​ពាន់​គីឡូក្រាម ត្រូវ​ប្រើពេល​យូរ ទម្រាំ​យកចេញ​បាន បណ្តាលឱ្យ​ងាប់ មិន​អាចជួយ​សង្គ្រោះបាន​?៕a cow die a cow die2 
​