» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6141 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032038 នាក់

លោក​ព្រុំ​វិច​មេពេទ្យសត្វ ខេត្តសៀមរាប ​​អោយ​មន្ត្រីក្រោមឱវាទកាត់​យក​សាច់ជ្រូកដែលកាប់យកសាច់​មួយ​ក្បាល​ជិត​០១​គឺ​ឡូ​ក្រាម​ទៅ​ពិសោធការពិតយកលក់!

 

​សៀមរាប​៖​បែកធ្លាយ​មន្ត្រី​ពេទ្យសត្វក្រុងសៀមរាប​កាត់​យកសាច់ជ្រូក​ពី​អាជីវករ​មួយ​ក្បាល​ជិត​០១​គីឡូក្រាម​សរុប១ថ្ងៃបានជិត៣០០គីឡូក្រាមក្រោមលេសថាយកទៅ​ពិសោធ ឲ្យដឹងថា​ជ្រូក​នោះ​មាន​ជំងឺ​ឬ​អត់​?​តែនៅតែឲ្យលក់សាច់ដែលកាប់ដដែលគ្មានចេញលទ្ធផលស្អីឡើយ។a pic sr

​បើតាម​ប្រជាពលរដ្ឋ​ជា​អាជីវករ​ឲ្យ​ដឹងថាៈ​ពួកគេ​ប្រព្រឹត្ត​បែបនេះ​រាប់សិប​ឆ្នាំ​មកហើយ ។ អាជីវក​ជាច្រើន​អ្នកលក់​សាច់ជ្រូក​ក្នុង​ផ្សា​លើ​ធំថ្មី អោយដឹងថា​មន្ត្រី ពេទ្យសត្វ​កាត់​សាច់ជ្រូក​ពី​គាត់​មួយ​ក្បាល​ជិត​០១​គឺ​ឡូ​ក្រាម​យកទៅ​ពិសោធ​។ ចំណែក​ប្រាក់​វិញ​ពេទ្យសត្វ​យក​១៥០០​រៀល​០១​ក្បាល ឈ្នួល​អ្នកធ្វើ​ជ្រូក​មួយ​ក្បាល​៣០០០​រៀល ។​បង់​ស្តង់​សត្វ​ឃា​ត្ត​០១​ក្បាល​៦០០០​រៀល​សារុប​១០៥០០​រៀល​យក​ម្តង​។

​ថា​យកលុយ​យក​ចុះ​តែ​អ្វីដែល​វា​ហួសហេតុ​នោះ​មន្ត្រី​ពេទ្យសត្វ​កូនចៅ​លោក​ព្រុំ​វិច​តម្រូវ​យក​ជ្រូក​មួយ​ក្បាល​ដែលកាប់លក់កាត់​យក​សាច់​ជិត​០១​គីឡូក្រាម យកទៅ​ពិសោធ​ទៀត​។ បើ​សរុបទៅ​វា​ច្រើន​គីឡូ​ចឹ​ង គឺ​ពួកគេ​យក​សាច់​ទៅ​លក់​តែម្ដង ព្រោះ​មួយ​ព្រឹកៗ​ប្រមូលបាន​សាច់ជ្រូក​ពីរ​ការ​រ៉ុង​។ ពួកគាត់​បន្តថា កុងស៊ី​កាប់​ជ្រូក​ចែកចាយ​ក្នុង​ខេត្ត ដូចជា​ផ្សារ​ធំថ្មី ផ្សារ​ចាស់ ផ្សារ​ក្រោម ផ្សារ​ដើម​ក្រឡាញ់ មួយ​យប់​កាប់​ជ្រូក​ពី​៣៥០​ក្បាល​ទៅ​៤០០​ក្បាល​ណោះ​។

​ដូច្នេះ​បើ​យើង​ត្រូវ​គិត​សាកមើល​បើ​ត្រឹម​៣៥០​ក្បាល​គុណ​និង​០៧​ខាំ​ត្រូវជា​២៤៥​គីឡូក្រាម​ហើយគុណ​តែ​០១​ម៉ឺន​រៀល​ចុះ​ស្មើនឹង ២៤៥០០០០(​ពី​លាន​សែសិប​ប្រាំ​ម៉ឺន​)​បាត់។​ចឹ​ង​បើ គុណ​និង​មួយខែ​(៣០​ថ្ងៃ​)​ត្រូវជា​៧៣៥០០០០០(​ចិតសិប​បី​លាន​ប្រាំ​សែន​រៀល​)​មួយខែ​។​ចុះ បើ​យើង​គិត​មួយឆ្នាំ​១២​ខែ ហើយ​បើ​គុណ​ឆ្នាំ​១០​ឫ​២០​ឆ្នាំ​ក្រោម​ការគ្រប់គ្រង​របស់លោក​ព្រុំ​វិច ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល ខេត្តសៀមរាប ឃើញថា​៖​ប្រាក់​មហាសាល​អាច​ទិញ​ឡាន​ស៊េរី​ទំនើប​ឬ​ភូមិគ្រឹះ​ថ្មី​មួយ​បាន​។​នេះគ្រាន់​តែ​សាច់ជ្រូក​សុទ្ធ មិនទាន់​គិត​អំពី​សាច់គោទៀត​ផង​។
​ពាក្យចាស់​ពោលថា​ត្រីងៀត​ឈ្លៀត​ពង កន្ទេល​ធំ​បន្លំ​ដេក យកបាន​ក៍​ចេះតែ​យកទៅ រលួយ​បាន​ក៏​ចេះតែ​រលួយ​ទៅ ច្បាប់​ពុករលួយ​នៅតែ​ភ្នំពេញ​តើធើ​ប្រដាប់​អីពួកនេះ?! ។

​ករណី​យ៍​នេះ​ភ្នាក់ងារ​មាតុភូមិ​ទៅ​ជួប លោក​សែ មន្ត្រី​ពេទ្យសត្វ​ប្រចាំការ​កុងស៊ី​។ ពេល​សួរថា​អាជីវក៍​លក់​សាច់ជ្រូក​ចោទ​លោក​ថា កាត់​សាច់ជ្រូក​មួយ​ក្បាល​ចាប់ពី​០៧​ខាំ​ទៅ​០១​គីឡូក្រាម​តើ​រឿង​និង​ពិត​ដែរ​ឫ​ទេ​? លោក​សែ​ឆ្លើយថា ខ្ញុំ​មិនអាច​ឆ្លើយ​បានទេ​ព្រោះ​អី​ខ្ញុំ​ធ្វើការ​តាម មេ​របស់ខ្ញុំ ។ ចង់ដឹង​ច្បាស់​ទៅ​ជួប​មេ​ខ្ញុំ​ទៅ​ឈ្មោះ​ព្រុំ​វិច​?!​។

ភ្នាក់ងារ​មាតុភូមិ​បាន​ទូរ​សព្ទ័​ទៅ​លោក​វិចសុំ​ជួប តែ​លោក​វិច​ឆ្លើយថា​៖ ចាំ​ថ្ងៃ​ច័ន្ទ​ខ្ញុំ​មកពី​ភ្នំពេញ​វិញ​ខ្ញុំ​បង្ហាញ​ញ​ឯកសា​ឲ្យ​រ​មើល​ទាំងអស់​!​។ តែ​ដល់​ថ្ងៃ​ច័ន្ទ​ទូរ​សព្ទ័​ឲ្យ​ងាប់​ទាំង​ខ្លួន​ក៍លោក​វិច​មិន​លើក​ទូរស័ព្ទ ដែរ​ធើ​ប្រដាប់​អី​វិច?​។

​ទោះបីយ៉ាងណា​លោក​ព្រុំ​វិច​អោយដឹង​តាម​ទូ​ស័ព្ទ​កាលពី កន្លះ​ខែ​មុន ថា​៖​ពេទ្យសត្វ​គេ​កាត់​យក​មួយ​ក្បាល​០១​ខាំ​ឫ​២​ខាំ​ទេ នេះ​ជាស​ម្ដី​លោក​ព្រុំ​វិច​។ ចុះបើ​ភស្តុតាង​ជាក់ស្ដែង​ឃើញជិត​មួយ​គីឡូក្រាមចឹង តើ​លោក​ព្រុំ​វិច​គិត​យ៉ាង​ម៉េ​ចុះ​?​អង្គភាព​ប្រេ​ឆាំង​ពុករលួយ​ដឹង​អត់​រឿង​មន្ត្រី​ពេទ្យសត្វ​ខេត្តសៀមរាប​ច្រះ​សាច់ជ្រូក​១​ថ្ងៃ​២៤៥​គីឡូក្រាម​ដែរអត់?​។ រងចាំ​ភាគ​បន្ត ។​a pic sr (1) a pic sr1 a pic sr4