» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4906 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946003 នាក់

ដោះលែង​លោក​កឹម​សុខា​ពី​គុក​ត្រពាំង​ផ្លុ​ង​ទាំង​កណ្តាល​អា​ធ្រា​ត​ដោយ​ចៅក្រម​មុខ​អា​ដែល​!!

​ភ្នំពេញៈ លោក កឹម សុខា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះលែង​ពី​គុក​ត្រពាំង​ផ្លុ​ង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ហើយ​កាលពី​រំលង​អា​ធ្រា​ត​ចូល​ព្រឹក​ថ្ងៃទី​១០​កញ្ញា​ឆ្នាំ​២០១៨ ។​a kem out 

លោក កឹម សុខា អាយុ​៦៤​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ពី​លំនៅដ្ឋាន​របស់លោក ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ព្រំប្រទល់​ប្រទេស​កម្ពុជា​-​វៀតណាម ភ្លាមៗ ។​

បើតាម​ដីកា​បញ្ជា​ឲ្យ​ដោះលែង​ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​របស់លោក គី ឬ​ទ្ធី​ចៅក្រម​តុលាការ​ក្រុងភ្នំពេញ ឲ្យ​ដឹងថា “​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ «​ម​៣» ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ត្រូវបាន​តំណាង​អយ្យកា​រដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​ដោយ​ខ្លាច​មានការ​ភ​ន្ត័​ច្រឡំ​រឿង​ដោះលែង​នេះ​នៅ​ព្រឹក​ថ្ងៃទី​១០​កញ្ញា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​បានចេញ​លិខិត​បញ្ជាក់ថា​៖​ការដោះលែង​គឺ​
​ដោយសារ​បញ្ហា​សុខភាព ប៉ុន្តែ​លោក មិនអាច​រត់​រួច​ពី​នីតិវិធីតុលាការ​បានឡើយ​។

យោងតាម​លិខិត​ប្រកាស​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹងថា “​លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ហើយ​សម្រេច​ជំនួស​មកវិញ​នូវ​វិធានការ​នៃ​ការដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​មួយចំនួន​។ ការសម្រេច​នេះ ដោយ​ផ្អែកទៅលើ​ហេតុផល​សុខភាព និង​មាន​ការធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ កឹម សុខា នឹង​មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធីតុលាការ​ឡើយ​”​។​
​សូមជម្រាបថា​បើ​គិត​មកដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​១​សប្ដាហ៍​គត់ ពាក់ព័ន្ធ​បទ​ក្បត់ជាតិ លួច​ទាក់ទង​ជាសម្ងាត់​ជាមួយ​អាមេរិក ដើម្បី​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​ក្រមព្រហ្មទណ្ឌ បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ​។​យោងតាម​ក្រមព្រហ្មទណ្ឌ បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ​។​

កន្លងមក​​មានការ​ស្នើសុំ​នៅក្រៅ​ឃុំ​ជាច្រើនលើក​ច្រើនសារ តែ​ទ​តុលាការ​កម្ពុជា​គ្រប់​ជាន់ថ្នាក់ បាន​បដិសេធ​សំណើ​នេះ​ជា​បន្តបន្ទាប់ ដោយ​អះអាងថា ការអនុញ្ញាត​ឲ្យ​លោក កឹម សុខា នៅក្រៅ​ឃុំ គឺអាច​ប៉ះពាល់​នីតិវិធី តុលា​រការ​។​

​ក្នុងនោះ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល ដោយ​មិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ​។​

​បន្ទាប់មក ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​កោះហៅ​សាក្សី​សំខាន់​ម្នាក់ទៀត គឺ​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឲ្យ​ចូល​តុលាការ ដើម្បី​ឆ្លើយបំភ្លឺ​ជា​សាក្សី​នៅក្នុង​រឿងក្ដី​។​
​សូម​បញ្ជាក់ដែរថា​មុន​ការដោះលែង​លោក កឹម សុខា ដែល​អ្នកនយោបាយ និង​បុគ្គល​សំខាន់ៗ​មួយចំនួន ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដែល អ្នកវិភាគ​មួយចំនួន​យល់ថា ការដោះលែង​នេះ គឺ​ដើម្បី​សម្រាល​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស ក្រោយ​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៦​កុំ​ឲ្យ​ធ្ងន់​ធ្ង​រ​ពេក​។​

ចឹ​ង​ចុងក្រោយ​លោក​កឹម​សុខា​ដែលជា​មនុស្ស​សំខាន​ត្រូវបាន​លោ​គី​រិទ្ធី​ដែល​ចេញ​ដិ​ការដោះលែង​វិញ​ដដែល​។​ចាំមើល​ថា​តើ​សកម្ម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​ដែល​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​អាច​នឹង​មានការ​លើកទោស​ដែរ​អ​ត់?៕a kem out1 a kem out2 a kem out3 a kem plong6 a kem plong9 kem catch