» បង្ក្រាប​ក្រុម​ចាប់​ច​ម្រឹត​១​សម្បុក​បាន​៩​នាក់​! » ការបើក​ច្រកព្រំដែន​ឡើងវិញ កម្ពុជា​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​«​កូនសោ​គឺ​នៅក្នុង​ដៃ​ថៃ​ខ្លួនឯង​» » កម្ពុជា​-​ហ្វីលីពីន ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក្នុងពេល​ចិន​រិះគន់​ » ឯកអគ្គរ​ដ្ឋួ​ទូត​ចិន សប្បាយចិត្ត​ឃើញ​កម្ពុជា​បង្ក្រាប​ល្បែង​អន​ឡាញ​និង​សន្យា​ការផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ » អគ្គស្នងការ​នគរបាល​បញ្ជា​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក លេ​ី​ក​ដែក​ខេត្ត កណ្តាល កន្លែង​ធ្វើ​អាជីវកម្ម​? » អគ្គ​នា​យុក​រដ្ឋា​ន​គយ​ប្រកាស​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​ចូលមក​កម្ពុជា លើកលែងតែ​បន្លែ​និង​ប្រេង​! » បន្ទាប់ពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​ម​ន្ត្រិ​ទីតាំង​ល្បែង​អន​ឡាញ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ក្រចេះ​បន្ទាយមានជ័យ​ត្រូវបាន​បង្ក្រាប​បន្តបន្ទាប់​! » ទស្សនៈ​៖គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​ថៃ​បាន!? » សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នែ​នាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! » ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​នាំចូល​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​ » ៦​ខែ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម បាន​តម្លៃ​ជិត ២,២​ពាន់​លាន​ដុល្លារ អ្នក​ធុរកិច្ច​កម្ពុជា និង វៀតណាម ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា » ករណី​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា វិញ​ហើយ​! » មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បំពាក់​ម៉ាស៊ីន​ទំនើប​ស្ដង់​អន្ដរជាតិ សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មានគុណ​ភាព​ខ្ពស់ » អាជ្ញាធរ​កម្ពុជា​ថៃ​គួ​តែ​ឆាប់​ត្រូវ​គ្នា​សម្រួល​បញ្ហា​ជូន​ប្រជាពលរដ្ឋ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5322 នាក់

ម្សិលមិញ 5272 នាក់

សរុប 17110947 នាក់

តើករណីយ៍ឧកញ៉ាទន់ឆៃអ៊ាងចាក់ថ្មីវាតយកច្រាំងទន្លេរអាជ្ញាធរហ៊ានបន្តធ្វើលើអ្នកផ្សេងដែរអត់?

កំពង់ចាម​៖​លោក ទន់ ឆៃអ៊ាង​ដែលជា​ងា​ជា​ឧកញ៉ា​និង ជា​អ្នក ដែល​បាន​ចាក់​ថ្ម​ចូល​ទន្លេ បាន​សន្យាថា នឹង​អនុវត្ត ទៅតាម​ការណែនាំ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ដើម្បី កកាយ​យក​ថ្ម​ចេញពី​ទន្លេ​នៅត្រង់ចំណុច​ស្ថិត​ភូមិ​ព្រៃទទឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​បាន​សន្យា​នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​ចំពោះមុខ​លោក ស្រី សុភ័ក្ត្រ អភិបាលរង​ខេត្តកំពង់ចាម​ថា​នឹង​កាយ​ចេញ ឲ្យ​អស់​យ៉ាងយូរ ជាង ១០​ថ្ងៃ ។a river eang1

បើតាម លោក ទន់ ឆៃអ៊ាង បញ្ជាក់ថា មកដល់ពេលនេះ យើង​បាន​កាយ​ថ្ម​ចេញពី​ទន្លេ សម្រេចបាន​ប្រហែល ១០​ភាគរយ ហើយ ។ លោក​ឧកញ៉ា​រូបនេះ បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ឆ្នាំ​២០២១ កន្លងទៅ ច្រាំងទន្លេ​គឺ​នៅ​ចំណុច​ចាក់​ថ្ម​នោះ បាន​បាក់ស្រុត​ជា​បន្តបន្ទាប់ ។ ហេតុ​ដូច្នោះ​ហើយ ទើប​គាត់​បាន​ចាក់​ថ្ម ដើម្បី ទប់​កុំ​ឲ្យ​បាក់​ច្រាំង​បន្តទៀត ។ អ្វី​ដែលជា​កំហុស​នោះ គឺ​លោ​កថា​មិនបាន​សុំច្បាប់​អនុញ្ញាត ពី​អាជ្ញាធរ នា​មុន​ពេលធ្វើ​សកម្មភាព ទើប​បណ្តាល​ឲ្យ​កើត​នូវ​បញ្ហា​នេះ​ឡើង ។ លោក ទន់ ឆៃអ៊ាង បាន ទទួល​នូវ​កំហុស និង​អនុវត្ត​ទៅតាម​វិធានការ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ដោយ​យល់ព្រម​បញ្ឈប់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ និង​ខិតខំ​ធ្វើ​ការកាយ​យក​ថ្ម ដែល​ខ្លួន​បាន​ចាក់​រួចហើយនោះ ចេញ​វិញ​ឲ្យ​អស់ មុនពេល​កំណត់ ៧០​ថ្ងៃ ។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លងទៅ​បន្ទាប់ពី​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អាជ្ញាធរ​ខត្ត​កំពង់ចាម បាន​ចាត់វិធានការ​ជាបន្ទាន់​ករណី លោក ទន់ ឆៃអ៊ាង បាន​ចាក់​ថ្ម​ចូល​ទន្លេមេគង្គ ប្រុង​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដោយ​ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​ជាបន្ទាន់ និង​កាយ​ថ្ម​ចេញ​វិញ​ក្នុង​រយៈពេល ៧០​ថ្ងៃ ។ ដោយ​បានដាក់​វិធានការ ដូចខាងក្រោម ៖ ទី​១.​បញ្ឈប់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ទោះបី​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយ ។

ទី​២.​ត្រូវ​កាយ និង​យក​ថ្ម ដែល​បាន​ចាក់​រួចហើយនោះ ចេញ​វិញ​ឲ្យ​អស់​យ៉ាងយូរ ត្រឹម​រយៈពេល ៧០​ថ្ងៃ ជា​កំណត់ និង​មិនត្រូវ​កាយ​ពង្រាយ​ទម្លាក់​ចូលក្នុង​ទឹកទន្លេ​ឡើយ ដើម្បី បញ្ចៀស​ផលប៉ះពាល់​ទៅ​ថ្ងៃក្រោយ ដល់​ការធ្វើ​ចរាចរណ៍ តាមផ្លូវ​ទឹក ។ ទី​៣.​ភាគី​ម្ចាស់​ដី ត្រូវធ្វើ​សេចក្តីរាយការណ៍ មក​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​រយៈពេល ១​ខែ ម្តង នៃ​រៀងរាល់​ចុងខែ​នីមួយៗ លើ​វឌ្ឍនភាព នៃ​ការកាយ​ថ្ម​ចេញពី​ទន្លេ​នេះ ហើយ​ក្រុមការងារ របស់​រដ្ឋបាល​ខេត្តកំពង់ចាម នឹង​ចុះ​ធ្វើការ​ពិនិត្យ តាមដាន​ការអនុវត្ត​វិធានការ​នេះ នៅ​រៀងរាល់​មួយ​សប្តាហ៍​ម្ដង ឬ​ទៅតាម​ពេលវេលា​ជាក់ស្តែង ។​​លោក ស្រី សុភ័ក្ត្រ អភិបាលរង​ខេត្តកំពង់ចាម ដែល​បាន​ដឹកនាំ ក្រុមការងារ ចុះ​ពិនិត្យ និង​តាមដាន ការអនុវត្ត​វិធានការ​នេះ បានបញ្ជាក់​បន្ថែមថា នេះ​គ្រាន់តែ​ជា​វិធានការ​បឋម និង​ជាបន្ទាន់ របស់​រដ្ឋបាលខេត្ត ប៉ុណ្ណោះ ។ រីឯ​វិធានការ​តាមផ្លូវ​ច្បាប់ គឺ​នៅតែ​បន្ត​អនុវត្ត ។


​ ​តើ​លោក​ឧកញ៉ា ទន់ ឆៃអ៊ាង ដែល​បាន​ចាក់​ថ្ម​ចូល​ទន្លេមេគង្គ ប្រុង​យក​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បញ្ចប់​ត្រឹម​កាយ​ថ្ម​វិញ​មែន ? នេះ​ជា​លើកឡើង​ចំពោះ​មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជា​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម បញ្ចេញ​ចម្ងល់​ថា ហេតុ​អី​ក៏​បុគ្គល​រូបនេះ អាច​ប្រើពេល​ជាច្រើន​សប្តាហ៍ ដើម្បី​ធ្វើ​សកម្មភាព​ចាក់​ថ្ម​ចូល​ទន្លេមេគង្គ ប្រុង​យក​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បែ​ជា​អាជ្ញាធរ ភូមិ ឃុំ ស្រុក ទើបនឹង​ដឹង ?​លោក វង្ស សំអាង និង​លោក កៅ ម៉េង​សៀង ជា​តំណាង​របស់លោក ទន់ ឆៃអ៊ាង ជា​ភាគី​ម្ចាស់​ដី បានទទួល​ស្គាល់​នូវ​សកម្មភាព​នៃ​ការចាក់​ថ្ម និង​ការរកឃើញ​របស់​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​ដូច​បានបញ្ជាក់​ខាងលើ ព្រមទាំង​យល់ព្រម​អនុវត្ត​វិធានការ​របស់​រដ្ឋបាល​ខេត្ត​ទាំង​០៣​ចំណុច ដូចខាងលើ​។​

​ទាក់ទង​បញ្ហា​នេះ​ខាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ដើម្បី​ចាក់​ខ្សាច់​លុប​នេះ នឹង​បង្ក​ឧបសគ្គ ឬ​ធ្វើឱ្យមាន​ការរាំងស្ទះ​ដល់​លំហូរ​ទឹកធម្មជាតិ​នៃ​ទន្លេ ហើយ​ជា​បទល្មើស ដែលមាន​បញ្ញត្ត​នៅក្នុង​មាត្រា​៣៦ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចែងថា​៖​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន (៥ ០០០ ០០០)​រៀល ដល់​ដប់​លាន (១០ ០០០ ០០០)​រៀល និង​/​ឬ​ដាក់ពន្ធនាគារ​ពីមួយ (១) ឆ្នាំ ដល់​ប្រាំ (៥)​ឆ្នាំ ចំពោះ​បុគ្គល​ដែល​បង្ក​ឧបសគ្គ ឬ​ធ្វើឱ្យ​រាំងស្ទះ​ដល់ លំហូរ​ទឹកធម្មជាតិ​នៃ​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយ​គ្មាន​ការអនុញ្ញាត​។ គ្រប់​ករណី​មិន​រាងចាល ត្រូវ​ផ្តន្ទាទោស​ទ្វេ​មួយ​ជា​ពីរ​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ថ្លែងអំណរគុណ​ដល់​សាធារណជន អ្នកសារព័ត៌មាន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​រដ្ឋបាលខេត្ត​កំពង់ចាម ដែល​បាន​ចាត់វិធានការ​បន្ទាន់​ក្នុងការ ទប់ស្កាត់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ ស្ថិតនៅ​ភូមិ​ព្រៃទទឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​ធនធានទឹក ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ ក្នុងន័យនេះ ក្រសួង​នឹង​បន្ត​តាមដាន​វិធានការ​កំណត់ ដែល​ដាក់ចេញ​ដោយ​រដ្ឋបាលខេត្ត ចំពោះ​ភាគី​ម្ចាស់​ដី​។​សូមបញ្ជាក់ថា​កាលពី​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ទី​៦​លោក​លឹម​គានហោ​រដ្ឋមន្ត្រី​ធនធានទឹក​បានចេញ​លិខិត​ម​យ​យ​ជូនទៅ​អាជ្ញាធរ​រាជធានី​ខេត្ត​ឲ្យ​ជួយ​ទប់​ស្គា​ត់​ការ​វាតទី​យក​ច្រាំង​សមុទ្ទ​ទន្លេរ​បឹងបួ​ធ្វើជា​កម្ម​សិទ្ធ​ដែរ​តែ​គ្មាន​អ្នគណា​យក​ត្រចៀក​ស្តាប់​ឡើយ​។​សម្រាប់​អាណត្តិ​នេះ​ល​ករណី​យ៍​មួយ​នេះ​វា​ជា​គំរូ​ថ្មី​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​រាជា​ធានី​ខេត្ត​បើក​យុទ្ធនា​ការរំដោះ​យក​បឹងបួ​ច្រាំងទន្លេរ​មកវិញ​។​តើ​ធើ​ឬ​អត់​?​ប្រជាពលរដ្ឋ​ចាំមើល​៕a lim ho a lim ho1 a river eang a river eang2