» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10085 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700256 នាក់

រឿង​បង្ក្រាប​បន​ល្បែង​អន​ឡាញ​នៅ​ផ្លូវជាតិ​លេខ​៣​បញ្ជូន​តែ​ចិន​២៥​នាក់ ប៉ុណ្ណោះ​មក​តុលាការ​


​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ការបង្ក្រាប​យ៉ាង​តក់ក្រហល់​នៅ​ទី ៣ ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ក្នុង​ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤ បាន​បញ្ជូន​ជនបរទេស​ភាគច្រើន​ជា​ជនជាតិ​ចិន​តែ​ប្រមាណ​២៥​នាក់ ប៉ុណ្ណោះ​ក្នុងចំណោម​ជាង​១​ពាន់​នាក់​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​ល្បែង​អន​ឡាញ​ខុសច្បាប់​។​ការបង្ក្រាប​នេះ​ធ្វើឡើង​បន្ទាបពី​មានការ​ផ្សាយ​របស់​ទូរ​សទស្ស​ន៍​កូរ៉េខាងត្បូង​CBS​បង្ហាញថា​ទីតាំង​ខាងលើ​មានការ​ចប់​បង្ខាំង​ជនជាតិ​កូរ៉េ​។​a china online 

ការផ្សាយ​នេះ​ត្រូវបាន​អគ្គ​ស្នេ​ង​ការ​នគរបាលជាតិ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​បដិសេធថា​មិន​ពិត​។​តែ​នៅ​ល្ងាច​ថ្ងៃ​បដិសេធ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឌី​វិជ្ជា​បាន​ដឹកនាំ​កម្លាំង​ប្រមាណ​២០០​នាក់​ចុះបង្ក្រាប​?​។​តែ​ការចាប់ខ្លួន​ជនបរទេស​ដែល​ភាគច្រើន​សង្ស័យ​ជា​ជនជាតិ​ចិន​នេះ មិន​មានការ​ផ្តល់ព័ត៌មាន​ណាមួយ​ជុំវិញ​នីតិវិធី​ថា ក្នុងចំណោម​ជន​ដែល​ចាប់ខ្លួន​មុននេះ​ជាង ១០០០​នាក់ តើ​មានការ​អនុវត្ត​នីតិវិធី​បែបណា​នៅឡើយ​ទេ ។​

​សម្រាប់​ជនបរទេស​ម្ចាស់​ទីតាំង​គេ​ឃើញ​មាន​រថយន្ត​ទូ​រី​ស​ប្រភេទ​៣៥​កៅអី មួយគ្រឿង បិទ​កញ្ចក់​ខ្មៅ បាន​អមដំណើរ​ដោយ​សមត្ថកិច្ច ឯកសណ្ឋាន​ឈុតខ្មៅ ជិះ​ម៉ូតូ​តាម​ពីក្រោយ​បាន​នាំ​ជនសង្ស័យ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំ​រឿងនេះ​បាននិងកំពុង​នៅ​ដំណាក់កាល​ស៊ើបសួរ​ពី​តំណាង​អយ្យការ​នៅឡើយ ។ សង្ឃឹមថា នៅក្រោយពេល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ចប់សព្វគ្រប់ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពិតជា​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ជា​សាធារណៈ​ចំពោះ​ករណី​មួយ​នេះ​ជាក់​ជាមិនខាន សម្រាប់​សាធារណជន​បាន​ជ្រាប​ជា​ផ្លូវការ​កុំឱ្យ​មហាជន​នៅ​ឆ្ងល់ ។

​ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយ​ដែល​គេ​ហៅ​ជា​ពាក្យ​សាមញ្ញ​ថា «​គីឡូ​៣២» ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​បានធ្វើការ​ឡោមព័ទ្ធ និង​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ល្បែង​ដ៏​ធំ​មួយកន្លែង​នេះ ដែល​តាម​សេចក្ដីរាយការណ៍​ថា បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​បាន​ប្រមាណ​ជាង​១០០០​នាក់ ។ ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​នេះ ស្ថិតក្នុង​ភូមិ​ដើម​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវបាន​បង្ក្រាប​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ ។​សូមបញ្ជាក់ថា​ស្រុក​ខ្មែរ​កន្លងមក​រង​ការរិះគន់​និង​ចោទថា​ជា​ស្រុក​មាន​ឧក្រឹដ្ឋ​កម្ម​រហូតដល់​មាន​ប្រទេស​ខ្លះ​ពិសេស​ឥណ្ឌា​បានចេញ​ការព្រមាន​ជនជាតិ​ខ្លន​ឲ្យ​ប្រ​យ​ត្ន័​ពេល​មក​ស្រុក​ខ្មែរ​?​។​អាជ្ញាធរ​កម្ពុជា​យើង​តែងតែ​បដិសេធ​ជានិច្ច​៕a china online1 a sar thet1 a sar thet2 

​