» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8634 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698805 នាក់

ឃាត់ខ្លួន​ឧកញ៉ា​ដែល​បោក​ឧកញ៉ា​នៅ​ខេត្ត​ព្រះសីហនុ​

 

​ខេត្ត​ព្រះសីហនុ​៖​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ឧកញ៉ា​ម្នាក់ និង​បក្ខពួក​២​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​រំលោភ​លើ​ទំនុកចិត្ត និង​កំហែង​យក​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ ។​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​បីនាក់​ក្នុងនោះ​មាន​លោក​ឧកញ៉ា​ថ្មី ហ៊ឹ​ន ត្រឹង ហៅ ហេង សុ​វណ្ណា អាយុ​៤៩​ឆ្នាំ​មុខរបរ​អាជីវករ ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​ស្មាច់​ដែង​ពាក់ព័ន្ធ​ករណី​ឆបោក រំលោភ​លើ​ទំនុកចិត្ត និង​កំហែង​យក កាល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រុង​-​ខេត្ដ​ព្រះសីហនុ​។a cheat oknha

​កាលពី​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​កងរាជអាវុធហត្ថ ប្រាប់​ឱ្យដឹងថា ការឃាត់ខ្លួន​ខាងលើ​ធ្វើឡើង​តាម​ដី កា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ​០៧ អ​.​យុង​/២១ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ចេញ​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​ជនសង្ស័យ​ឈ្មោះ ហ៊ឹ​ន ត្រឹង ហៅ ហេង សុ​វណ្ណា (​ឧកញ៉ា​ថ្មី​) គឺជា​អ្នក​ធ្លាប់​បំរើ​ការជូន​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ​លឹម​ហ៊ុយ​ឡេង​នៅ​ខេត្ដ​ព្រះសីហនុ (​ដើមបណ្តឹង​) បាន​យកលុយ​ពី​លោក​ឧកញ៉ា​ដើមបណ្ដឹង រាប់លាន​ដុល្លារ ដោយ​សន្យាថា​នឹង​ដោះស្រាយ​រឿងរ៉ាវ​ដីធ្លី​ជូន តែ ផ្ទុយទៅវិញ​បុគ្គល​រូបនេះ​មិនបាន​ធ្វើតាម​ការសន្យា​។

ជនសង្ស័យ ហ៊ឹ​ន ត្រឹង ហៅ ហេង វណ្ណា ដូរ​រថយន្ត​ទំនើប​គ្រប់​សេរី និង​យកឈ្មោះ​ថ្នាក់ដឹកនាំ​ធំៗ ថា​នឹង​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន ទើប​ដើមបណ្ដឹង​មានការ​ទុកចិត្ត តែ​មិន​នឹកស្មាន​បុគ្គល​ឈ្មោះ​ត្រឹង​នេះ បោកប្រាស់​លុយ​គាត់​រាប់លាន​ដុល្លារ​អាមេរិក​ទៅវិញ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានដាក់​លិខិត​ជូន​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈកម្មការ​ការទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូដ​-១៩ ដោយ​សំណើសុំ​ពិនិត្យ​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ជនសង្ស័យ​ខាងលើ ដើម្បី​បន្ត​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​a cheat oknha1 a cheat oknha2 

​