
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8416 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698587 នាក់
ប្រទេសថៃ៖ ជនជាតិអាស៊ីមួយចំនួន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃឡង់ដ៍ ដោយរងការចោទប្រកាន់ពីឆបោកពលរដ្ឋថៃ ក្នុងទំហំទឹកប្រាក់ប្រហែល ២២.៤ លានបាតនៃរូបិយប័ណ្ណថៃ (៦៥៧,៣០៥ ដុល្លារអាម៉េរិក) តាមរយៈវេទិការូបិយប័ណ្ណគ្រីបតូ ។
យោងតាមដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្ម ប្រាខាណុង (Phrakhanong) ក្រុងបាងកកត្រូវបានកាសែត The Straits Times ដកស្រង់មកផ្សាយបានឲ្យដឹងថា បុរសជនជាតិសិង្ហបុរីមួយរូប មានអាយុ ៣២ឆ្នាំ គឺជាផ្នែកមួយនៃក្រុមដែលបានបង្កើតកម្មវិធីស្រដៀងនឹងវេទិការូបិយប័ណ្ណគ្រីបតូឈ្មោះ Tidex។ បុគ្គលរូបនេះ ស្ថិតនៅក្រោមការចោទប្រកាន់ ពីការបង្កើតគណនីឌីជីថល ដើម្បីរក្សាទុកលុយ ដែលទទួលបានពីជនរងគ្រោះ ។
តាមរយៈកម្មវិធីក្លែងក្លាយនេះ គេបានឆបោកជនរងគ្រោះ រហូតលង់ខ្លួនដោយផ្ទេរប្រាក់លើសពី ២២.៤ ពាន់លានបាត។ មន្ត្រីនគរបាលថៃ រាយការណ៍ថា យ៉ាងហោចណាស់មានការធ្វើប្រតិបត្តិការចំនួន ១៧ ករណីដោយមិនទទួលបានការវិនិយោគជាក់ស្ដែងនោះទេ ។
ជនសង្ស័យចំនួន ១៣នាក់ នៅតាម៤គោលដៅក្នុងប្រទេសថៃឡង់ដ៍ រួមមាន ទីក្រុងបាងកក ខេត្តឆៀងរ៉ៃ ខេត្តរ៉ាក់យ៉ង និងកោះភូកេត ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ដោយសារតែអ្នកទាំងនោះមានជាប់ពាក់ព័ន្ធជាមួយនឹងមេក្លោង។ សារព័ត៌មាន The Star បានរាយការណ៍ដោយដកស្រង់របាយការណ៍របស់ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃឡង់ដ៍ ដែលបាននិយាយកាលពីថ្ងៃទី៣ ខែធ្នូថា ក្នុងចំណោមបុគ្គលទាំងអស់ខាងលើ រួមមាន ជនជាតិថៃ សិង្ហបុរី ចិន និងវៀតណាម ។ជុំវិញប្រតិបត្តិការចាប់ខ្លួននេះ សមត្ថកិច្ចថៃ ក៏បានរឹបអូស ផ្ទះប្រណីតមួយកន្លែង រថយន្តជាច្រើនគ្រឿង និងប័ណ្ណកម្មសិទ្ធិដីធ្លី ដោយសរុបជាទឹកប្រាក់មានតម្លៃជាង ១៤លានបាត ៕