» សម្តេច​តេ​ជោ​គាំទ្រ​តា​ស៊ុ​ច​និង​រំលើកគុណ​បំណាច់​ជួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ » ក្រុម​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ាក​ព្រមាន​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​បើ​ហ៊ាន​វាយ​អ៊ីរ៉ង់​ » លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា កម្ពុជា​-​វៀតណាម នឹង​ជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស » សម័យ​ហ្វេ​ស​ប៊ុ​ក​កុំ​ទុកចិត្ត​មេឃ​កុំ​ទុកចិត្ត​ផ្កាយ​កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សា​ហាយ​បើ​មិន​នៅ​ជិត​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​ » សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ » ឃាត់ខ្លួន​ជនបរទេស​ម្នាក​ករណី​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម » សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 518 នាក់

ម្សិលមិញ 6243 នាក់

សរុប 16966739 នាក់

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចេញ​សម្រេច​ទាមទា​ឲ្យ​របប​យោធា​មី​យ៉ាប​ញ្ជ​ប់​អំពើ​ហឹ​ង្សា​និង​ដោះលែង​អ្នកទោសនយោបាយ​បេសកជន​ពិសេស​ទៅ​ពិភាក្សា​នៅ​ថៃ​

​ក្រុង​ញូវយ៉ក​៖​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) បានអនុម័ត​លើ​សេចក្ដីសម្រេច​លើកដំបូង​របស់ខ្លួន ទាក់ទង​នឹង​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ពុធ​ទី​២១​ធ្នូ ដើម្បី​ទាមទារ​ឱ្យមាន​ការបញ្ចប់​អំពើហិង្សា និង​ជំរុញ​ឱ្យ​របប​យោធា​មួយ​នេះ​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ រួមទាំង​អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែង​គឺ លោកស្រី អ៊ុង​សាន ស៊ូ​ជី ផងដែរ​។a burma un 

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Barbara Woodward បានឱ្យដឹងថា​៖ «​នៅក្នុង​ថ្ងៃនេះ យើង​បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់លាស់​មួយ​ទៅកាន់​របប​យោធា​ឱ្យ​ពួកគេ​ដឹង​ពី​ការសម្រេច [​ក្នុង​ដំណោះស្រាយ​] នេះ​។ យើង​រំពឹងថា សេចក្តីសម្រេច​នេះ​នឹង​ត្រូវបាន​អនុវត្ត​យ៉ាង​ពេញលេញ​»​។ លោកស្រី​បន្តថា​៖ «​យើង​ក៏បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់លាស់​មួយ​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​ថា យើង​ស្វែងរក​ការរីកចម្រើន​ទៅមុខ​ស្របតាម​សិទ្ធិ សេចក្ដីប៉ងប្រាថ្នា និង​ផលប្រយោជន៍​របស់​ពួកគេ​»​។​

​គួរ​បញ្ជាក់ថា ក្នុងចំណោម​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែលមាន​សមាជិក​ចំនួន​១៥ ក្នុងនោះ​មាន​សមាជិក​ចំនួន​១២ បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេច​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ខណៈ​សមាជិក​៣​ផ្សេងទៀត​ដែល​រួមមាន ចិន រុស្ស៊ី និង​ឥណ្ឌា បាន​បោះឆ្នោត​អនុប្បវាទ​។ អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាន​លើកឡើងថា​៖ «​រុស្ស៊ី​មិនបាន​ចាត់ទុក​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ថា​ជាការ​គំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​ទេ ខណៈ​ខ្លួន​ជឿជាក់ថា បញ្ហា [​នៅ​មី​យ៉ាន់​ម៉ា​] មិនអាច​ដោះស្រាយបាន​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​តែមួយ​នោះទេ​»​។​
​សម្រាប់​ភាគី​អាស៊ាន​វិញ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា​ដែល​បដិសេធ​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ទី​២​នៅ​ប្រទេស​មី​យ៉ា​នំ​ម៉ា​ដោយសារ​មិន​រំពឹងថា​មាន​ភាព​ជឿន​លឿង​នោះ​នៅ ថ្ងៃទី​២២ ធ្នូ​នេះ​បានប្រកាសថា នឹងចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​ក្នុងការ​អនុវត្ត ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ស្តីពី​មី​យ៉ាន់​ម៉ា ។​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​ខ្មែរ នៅ​ថ្ងៃទី​២១ ធ្នូ បាន​ឲ្យ​ដឹងថា តប​តាម​ការអញ្ជើញ​របស់លោក ដន ប្រា​ម៉ាត់​វី​ណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​ថៃ លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ក្នុងអំឡុងពេល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​នេះ អ្នកចូលរួម​រំពឹងថា នឹងមាន​ការពិភាក្សា​ដោយ​ត្រង់​ទៅ​ត្រង់​មក និង​ប្រកបដោយ​ភាពស្មោះត្រង់ លើ​មធ្យោបាយ​ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​ក្នុងការ​អនុវត្ត ការព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​ស្តីពី​មី​យ៉ាន់​ម៉ា ។​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលក្នុង​ភាពច្របូកច្របល់ គិត​ចាប់តាំងពី​ក្រុម​យោធា​បាន​ដណ្តើមយក​អំណាច​មក​គ្រប់គ្រង​កាលពី​ខែកុម្ភៈ ឆ្នាំមុន និង​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បង្កឱ្យមាន​ជា​បាតុកម្ម​កើតឡើង​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​។​​សមាគម​ជំនួយ​អ្នកទោសនយោបាយ (AAPP) ជន​ស៊ីវិល​រាប់ពាន់នាក់​ក៏ត្រូវ​បានសម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា ហើយ​មនុស្ស​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ក៏ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ គិត​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំមុន​។​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ តុលាការសឹក​ភូមា​បាន​កាត់ទោស​ប្រហារជីវិត​និស្សិត​ភូមា ៧​រូប នៅក្នុង​សវនាការ​បិទទ្វារ​មួយ កាលពី​ថ្ងៃ​ពុធ​។ ការណ៍​នេះ​នឹងធ្វើ​ឲ្យ​ចំនួន​មនុស្ស​ដែល​កំពុង​ស្ថិតនៅក្នុង​ជួរ​រង់ចាំ ការប្រហារជីវិត​នៅ​ភូមា កើនឡើង​ដល់​១៣៩​នាក់​។​​តាម​កាសែត​ក្នុងស្រុក​ភូមា មនុស្ស​៧​នាក់ ដែល​ត្រូវ​តុលាការសឹក​កាត់ទោស ប្រហារជីវិត កាលពី​ថ្ងៃ​ពុធ ជា​និស្សិត​នៅ​សកល​វិទ្យាល័យ ទីក្រុង​រ៉ង់​ហ្គូ​ន​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា ក្នុង​បទ​ចោទប្រកាន់ថា បាន​ចូលរួម​ក្នុងការ​បាញ់ប្រហារ​ទៅលើ​ធនាគារ​។​

​ទាក់ទង​និង​អ្នកណា​ជា​តំណាង​ស្របច្បាប់​របស់​ប្រទេស​មី​យ៉ាន​ម៉ា​អង្គការសហប្រជាជាតិ (UN) បាន​ពន្យារពេល​លើ​ការសម្រេចចិត្ត ខណៈ​មានការ​ព្រួយបារម្ភ​ថា​រុ​ស្ស៉ី ដែលមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​នៃ​របប​យោធា​មី​យ៉ាន់​ម៉ា អាច​នឹង​ប្រើ​សិទ្ធិអំណាច​ជំទាស់​។ នេះ​បើ តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ង​ចន្ទ ទី​៥ ខែធ្នូ ឆ្នាំ​២០២២​កន្លងមក​។​​គណៈកម្មាធិការ​សារតាំង​របស់ UN ដែលមាន​សមាសភាព​នៃ​រដ្ឋ​ជា​សមាជិក UN ចំនួន​៩ ក្នុងនោះ​រួមមាន​ទាំង​ចិន រុ​ស្ស៉ី និង​សហរដ្ឋអាមេរិក បានចាប់ផ្ដើម កិច្ចប្រជុំ​តាំងតែ​ពីថ្ងៃ​ទី​២៩ ខែវិច្ឆិកា​កន្លង​ទៅមក​ម្ល៉េះ​។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិចារណា និង​ធ្វើការ​សម្រេចចិត្តថា​តើន​រណា​គួរតែ​ធ្វើជា​អ្នកតំណាង ស្របច្បាប់​របស់​មី​យ៉ាន់​ម៉ា នោះ​គឺ​រវាង​លោក ក្យ៉ ម៉ូ ទុន (Kyaw Moe Tun) ដែលជា​ឯកអគ្គរដ្ឋទូត​ប្រចាំ UN ត្រូវបានតែងតាំង​ដោយ​អតីត​រដ្ឋាភិបាល​ស៊ីវិល របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី និង​ឯកអគ្គរដ្ឋទូត​ដែល​ត្រូវបានតែងតាំង​ដោយ​របប​យោធា​មី​យ៉ាន់​ម៉ា​។​តែ​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ខាងលើ​មិនបាន​និយាយ​ដល់​រឿងនេះ​នោះទេ​។​
​គួរ​បញ្ជាក់ថា លោក ក្យ៉ ម៉ូ ទុន ដែល​កំពុង​បន្ត​កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា ប្រចាំ UN នៅក្នុង​ឆ្នាំ​២០២២​នេះ​បាន​បោះឆ្នោត​ថ្កោលទោស ការឈ្លានពាន​របស់​រុ​ស្ស៉ី នៅ​អ៊ុយ​ក្រែ​ន និង​បោះឆ្នោត​គាំទ្រ​ឱ្យ​ព្យួរ​សមាជិកភាព​រុ​ស្ស៉ី នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ផងដែរ​។​

​ទាក់ទង​នឹង​ដំណឹង​កាត់ទោស​ប្រហារជីវិត​ក្រុមនិស្សិត អ្នកនាំពាក្យ​របស់រប​ប​សឹក​ភូមា​មិនបាន​ឆ្លើយ​សំណួរ​របស់​ទីភ្នាក់ងារ ព័ត៌មាន​បារាំង AFP​។ តាម​លោក​Volker Turk មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កងទ័ព​ភូមា​បន្ត​រៀបចំ​នីតិវិធី នៅក្នុង​តុលាការ​សម្ងាត់ ដោយបាន​រំលោភច្បាប់​ជា​មូលដ្ឋាន និង​ការទទួលបាន​ការជំនុំជម្រះ​ដោយ​ស្មើភាព​។ ជាក់ស្តែង សវនាការ​នៅក្នុង​តុលាការ​សម្ងាត់ ប្រព្រឹត្តទៅ​តែ​ប៉ុន្មាន​នាទី ប៉ុណ្ណោះ​។ ជាទូទៅ អ្នក​ត្រូវ​ចោទប្រកាន់​គ្មាន​មេធាវី ឬ​បាន​ជួប​គ្រួសារ​នោះទេ​។​​ដំណឹង​ផ្តន្ទាទោស ប្រហារជីវិត​និស្សិត ភូមា កើតមាន នៅតែ​ប៉ុន្មាន​ខែក្រោយ ដែល​របប​សឹក​ត្រលប់មក​ប្រហារជីវិត មនុស្ស​ជា​លើក​ទី​១ បន្ទាប់ពី​អាក់ខាន​អស់ ៣០​ឆ្នាំ​។ នៅ​ខែកក្កដា មនុស្ស​៤​នាក់ ដែល​នៅ​ក្នុងនោះ​១​នាក់ ជា​អតីត​សមាជិកសភា និង​ជាម​នុស្ស​ជំនិត របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី រួមជាមួយ​សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ ១​នាក់​ទៀត​ត្រូវ​របប​សឹក​ប្រហារជីវិត ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​។

​សម្រាប់​មន្ត្រីជាន់ខ្ពស់រ​បស់​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ជាថ្មី​ម្តងទៀត របប​សឹក​បាន​ប្រើ​ទោស​ប្រហារជីវិត​ជា​ឧបករណ៍​នយោបាយ​ដើម្បី​វាយបំបាក់​អ្នកប្រឆាំង​នឹង​ខ្លួន​។  ក្រុម​ដឹកនាំ​យោធា​ភូមា បាន​ផ្គើន ទាត់ចោល​ការប្រឹងប្រែង​របស់​អាស៊ាន​និង​សហគមន៍​អន្តរជាតិ ដែល​ចង់​ជួយ​បិទ​បញ្ចប់​អំពើហិង្សា​នៅ​ភូមា​។​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា ប្រធាន​អាស៊ាន​បានចេញ​សេចក្តីថ្លែងការណ៍​អបអរ​ដល់​ការដោះលែង​អ្នកទោស​ទ្រង់​ទាយ​ធំ​ដោយ​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​ប្រទេស​ភូមា​។ ក្នុង​សេចក្តីថ្លែងការណ៍​នោះ ប្រធាន​អាស៊ាន​បាន​បញ្ជាក់ថា ប្រេសិត​ពិសេស​អាស៊ាន​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​៣​ទៅកាន់​ភូមា​ដូចដែល​បានគ្រោង​ទុក ដើម្បី​ធ្វើយ៉ាងណា​ជួយ​ឱ្យ​ភូមា​វិល​ទៅរក​ភាពប្រក្រតី និង​មាគ៌ា​ប្រជាធិបតេយ្យ​ឡើងវិញ​។​សម្រាប់​អាស៊ាន ប្រសិនបើ​របប​សឹក​មិន​អនុវត្ត​អ្វី​បាន​ផ្លែផ្កា​នោះទេ នោះ​ភូមា​ក៏​នឹងត្រូវ​ផាត់​ចេញពី​កិច្ចប្រជុំ​កំពូល​នានា ហើយ​អាស៊ាន​នឹង​បន្ត​រក្សា​ទម្រង់​បែបនេះ រហូតដល់​របប​សឹក​អនុវត្តតាម​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ទាំង​៥​ចំណុច​៕a burma un1 a burmar kill1