» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11130 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701301 នាក់

រឿង​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រំលង​ប្រទេស​ជប៉ុន​អាមេរិក​កូរ៉េខាងត្បូង​ជប៉ុន​ឯកភាពគ្នា​ត្រៀម​ឆ្លើយតប​តែ​កម្ពុជា​អំពាវនាវ​ឲ្យ​មក​ចរចារ​៦​ភាគី​វិញ​


​កូរ៉េខាងជើង​៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ជេ​ក ស៊ូ​លី​វ៉ាន់ (Jake Sullivan) បាន​ជួបពិភាក្សា​ដាច់ដោយឡែក​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង និង​ជប៉ុន អំពី​ការបាញ់​មី​ស៉ី​ល​របស់​កូរ៉េខាងជើង​។​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​៤ ខែតុលា ឆ្នាំ​២០២២​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ លោកស្រី អេ​ឌ្រី​យែ​ន វ៉ាត​សុន (Adrienne Watson) មក​ផ្សាយ​ថា ក្នុង​កិច្ចពិភាក្សា​ទាំងពីរ​ខាងលើនេះ លោក ស៊ូ​លី​វ៉ាន់ បាន​ពិគ្រោះ​យោបល់​លើ​ការឆ្លើយតប​រួមគ្នា និង​ជា​អន្តរជាតិ​ដ៏​សមស្រប​ហើយ​រឹងមាំ​។a kim usa2 

លោក​ទីប្រឹក្សា​សន្តិសុខ​ជាតិ ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​ការការពារ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង ផងដែរ​។​ដោយឡែក​លោកនាយ​រដ្ឋ​មន្ត្រី​ជប៉ុន លោក គី​ស៊ី​ដា ហ្វូ​មី​អុ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ថ្កោលទោស​កូរ៉េខាងជើង​យ៉ាងខ្លាំង ចំពោះ​ការបាញ់​មី​ស៊ី​ល​ផ្លោង​មួយ​គ្រាប់​ហោះ​រំលង ប្រទេស​ជប៉ុន​ដោយ​ជំរុញ​អាជ្ញាធរ​ព្រមាន​ប្រជាជន​នៅក្នុង​តំបន់រ​ត់រក​កន្លែង​មាន សុវត្ថិភាព និង​បាន​ផ្អាក​ប្រតិបត្តិការ​ស្ថានីយ​រថភ្លើង​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស ដោយ​ចាត់ទុកថា​ការបាញ់​មី​ស៊ី​ល​នេះ​ជា «​អាកប្បកិរិយា​ហិង្សា​»​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​៤ ខែតុលា ឆ្នាំ​២០២២​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក គី​ស៊ី​ដា ចាត់ទុកថា​ការបាញ់​មី​ស៊ី​ល​នេះ​ជា «​អាកប្បកិរិយា​ហិង្សា​» ជាមួយ​ការគូសបញ្ជាក់​ដូច្នេះ​ថា «​មី​ស៊ី​ល​ផ្លោង​មួយ​គ្រាប់​ត្រូវបាន​គេ​ជឿជាក់ថា​បាន​ហោះ​រំលង​ប្រទេស​របស់​យើង និង​បាន​ធ្លាក់​ចូលក្នុង មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ នេះ​ជា​អាកប្បកិរិយា​ហិង្សា បន្ទាប់ពី​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ផ្លោង​ជា​បន្តបន្ទាប់ ហើយ​យើង​ពិតជា​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​មួយ នេះ​»​។​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក យ៉ា​ស៊ុ​កា​ហ្សូ ហា​ម៉ា​ដា (Yasukazu Hamada) បាន​និយាយថា​ជប៉ុន​នឹង​ពិចារណា ក៏ដូចជា​ត្រួតពិនិត្យ​លើ​ជម្រើស​ទាំងអស់​ក្នុងនោះ​រួមមាន​ទាំង​សមត្ថភាព​វាយបក​ជាដើម​។ ដោយឡែក ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏បាន​ព្រមាន​ចាត់វិធានការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នេះ​ផងដែរ​.។

​គួរ​បញ្ជាក់ថា យោធា​ជប៉ុន​មិនបាន​ចាត់វិធានការ ឬ​ប្រើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​បំផ្លាញ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ឡើយ ដែលជា​ការបាញ់​មី​ស៊ី​ល​រំលង​ប្រទេស ជប៉ុន លើកដំបូង​បំផុត​ដោយ​ទីក្រុង​ព្យុងយ៉ាង​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។​​មី​ស៊ី​ល​ផ្លោង​ដែល​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នេះ​ត្រូវបាន​យោធា​ជប៉ុន​បញ្ជាក់ថា​អាច​ហោះ​បាន​ចម្ងាយ ៤,៦០០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់ ១,០០០ គីឡូម៉ែត្រ​។ ចំណែកឯ យោធា​កូរ៉េខាងត្បូង ក៏បាន​ឱ្យដឹង​ដែរ​ថា​កូរ៉េខាងជើង​ពិតជា​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម ឬ IRBM មួយ​គ្រាប់ ដោយ បាញ់​ចេញពី​ខេត្ត ចា​ហ្កាំ​ង (Jagang) របស់​កូរ៉េខាងជើង​ផងដែរ​។​

​សម្រាប់​កម្ពុជា​ដែលជា​ប្រធាន​អាស៊ាន​ប្តូ​វេន​វិញ​តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​និង​បាន​អំបាវនាវ​ឲ្យ​វិល​ទៅរក​កិច្ចចរចារ​៦​ភាគី​ដើម្បី​លុបបំបាត់​អាវុធ​នុយ​ក្លែ​អែរ​។​តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង ដែល​ធ្វើឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២ ដែលជា​ការរំលោភ​មួយទៀត​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ដែល​អាច​បង្កអោយមាន​ភា​ព​តានតឹង និង​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ដល់​សាធារណរដ្ឋ​ប្រជា​-​មានិត​ប្រជាធិបតេយ្យ​កូរ៉េ អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​រាល់​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិ​សុ​អង្គការសហប្រជាជាតិ និង​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន ហើយ​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ភាព​អត់ធ្មត់ និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការបន្ត​កិច្ចចរចា​៦​ភាគី​ឡើងវិញ ដែល​អាច​នាំមក​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៃ​ឧបទ្វីប​កូរ៉េ ដែល​ពេញលេញ អាច​ផ្ទៀងផ្ទាត់​បាន មិនអាច​វិលត្រឡប់​ថយក្រោយ និង​ដោយ​សន្តិវិធី​។​a kim pua a kim usa a kim usa1 a kim usa1 


​