» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10736 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700907 នាក់

រប​រប​សឹក​ភូមា​សុខចិត្ត​ទទួល​ជួប​ប្រេ​សិទ្ធ​អាស៊ាន​ក្នុងពេលដែល​កាន់តែ​ន់​ដៃ​ជាមួយ​ពួក​ឧទ្ទាម​

 

​មី​យ៉ាន​ម៉ា​៖​ក្រុម​ចលនា​ប្រដាប់អាវុធ​ជនជាតិភាគតិច​មួយ នៅ​រដ្ឋ Rakhine ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា បាន​អះអាង​នា​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​ដណ្តើមបាន​ក្រុង​មួយ ដែល​នៅជាប់​ព្រំប្រទល់​ប្រទេស​ឥណ្ឌា និង​បង់​ក្លា​ដែ​ស ខណៈ​វា​គឺជា​ការបាត់បង់​ថ្មី​ចុងក្រោយ​មួយទៀត សម្រាប់​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ។a burma meet asean

ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​១៥ ខែមករា ឆ្នាំ​២០២៤​បាន​ផ្សាយ​ថា​៖​អ្នកនាំពាក្យ​ក្រុម​ចលនា​ប្រដាប់អាវុធ Arakan Army (AA) បាន​អះអាង​កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ​ថា កងកម្លាំង​របស់ខ្លួន​ដណ្តើមបាន Paletwa ជា​ក្រុង​កំពង់ផែ​មួយ ស្ថិត​នៅជាប់​ទន្លេ Kaladan ដែលមាន​សារសំខាន់​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម ជាមួយ​ប្រទេសជិតខាង​។ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាននិងកំពុង​បន្ត​ប្រយុទ្ធ​គ្នា​ជាមួយ ក្រុម​ចលនា​ប្រដាប់អាវុធ នៅ​ទិស​តំបន់​ផ្សេងៗ​គ្នា ចាប់​តាំងតែ​ពី​ចុងខែ​តុលា ឆ្នាំមុន ជា​ពេលដែល​សម្ព័ន្ធ​ចលនា​ប្រដាប់អាវុធ​ជនជាតិភាគតិច ហៅ​កាត់​ថា Three Brotherhood Alliance បានរួម​សហការគ្នា​ចាប់ផ្តើម​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ លើ​មូលដ្ឋាន​និង​ក្រុង​ដែល​គ្រប់គ្រង​ដោយ​យោធា​។​

​ចាប់​តាំងតែ​ពី​ពេល​នោះមក សម្ព័ន្ធ Three Brotherhood Alliance កាន់កាប់​បាន​បន្ទាយ​ទាហាន និង​ក្រុង​មួយចំនួន ខណៈ​វា​គឺជា​បញ្ហា​ប្រឈម​ផ្នែក​សមរភូមិ​ដ៏​ធំ​បំផុត​មួយ សម្រាប់​របប​សឹក​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​របស់​ខ្លួន ប្រឆាំង​រដ្ឋាភិបាល​ស៉ី​វិល កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​មក​។ ការដួលរលំ​នៃ​ក្រុង Paletwa នៅ​តំបន់​ភាគ​ខាងលិច កើតមានឡើង បន្ទាប់ពី​ក្រុម​ចលនា​ប្រដាប់អាវុធ​១​ផ្សេងទៀត ដែល​ស្ថិតក្នុង​សម្ព័ន្ធ Three Brotherhood Alliance ដែរ គឺ TNLA វាយ​ដណ្តើមបាន​ក្រុង Laukkai នៅឯ​រដ្ឋ Shan ភាគ​ខាងជើង ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ចិន​។​គារ​ទន់​ដៃ​របស់​របប​សឹក​ភូមា​ត្រូវបាន​គេ​មើលឃើញថា ជា​មូល​ហេតុដែល​មេដឹកនាំ​របប​សឹក​ភូមា សម្រេច​ទទួល​ជួប ប្រេសិត​ពិសេស​អាស៊ាន កាលពីពេល​ថ្មីៗ​នេះ​។ បរិបទ​ពិសេស​ម្យ៉ាងទៀត គឺ ជំនួប​រវាង​មេដឹកនាំ​របប​សឹក​ភូមា និង​ប្រេសិត​ពិសេស​អាស៊ាន នេះ គឺធ្វើឡើង​នៅមុន​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ត្រូវ​រៀបចំ​ធ្វើឡើង​ចុងខែ​នេះ នៅ​ប្រទេស​ឡាវ ក្បែរ​ខាង​ភូមា​។​

​សូមបញ្ជាក់ថា​រហូតមក​ទល់នឹង​ពេលនេះ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅ​ពុំទាន់​អាច​ជំរុញ ភូមា ឲ្យ អនុវត្តតាម​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន​ទាំង ៥ ចំណុច ដើម្បី​នាំមក​នូវ​ស្ថិរភាព សន្តិភាព នៅ​ភូមា​បានឡើយ​។ ដោយសា​បញ្ហា​នេះ​របប​សឹក​ភូមា ក៏​នៅ​ត្រូវគេ​ផាត់​ចេញពី​កិច្ចប្រជុំ​ធំៗ​ទាំងឡាយ​របស់​អាស៊ាន​។ ជាក់ស្តែង កិច្ចប្រជុំ​អាស៊ាន​-​ជប៉ុន​ថ្មីៗ​នេះ នៅ​រាជធានី​តូ​ក្យូ គ្មាន​ឡើយ​វត្តមាន​ដឹកនាំ​កំពូល​ភូមា​។​
​សំណុំរឿង​ភូមា គឺ​ធ្វើ​ឲ្យ​រដ្ឋ​សមាជិក​អាស៊ាន​ឈឺក្បាល​មិនតិច​ទេ ហើយ​និង​មិនអាច​រក​សំឡេង​រួមគ្នា​តែមួយ​។ កម្ពុជា កាលពី​រដ្ឋអំណាច​ក្រុងភ្នំពេញ​ធ្វើជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន ក៏បាន​ជ្រោមជ្រែង​ជំរុញ ភូមា ឲ្យ​ដើរ​ផ្លូវត្រូវ​មកវិញ ហើយ រដ្ឋអំណាច​ចិន វិញ ក៏បាន​សម្រុះសម្រួល​ដែរ ក៏ប៉ុន្តែ តែ​មេដឹកនាំ​ភូ​មាននៅ​ទ្រឹង​មិន​ព្រម​ធ្វើតាម​។ បន្ទាប់ពី​ផុតដៃ​កម្ពុជា រដ្ឋមន្ត្រី​ការ​បរ​តេស​ថៃ​ជំនាន់​លោក​ប្រា​យុទ្ធ បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ភូមា និង​ចង់រក​ច្រក​ផ្លូវ​បើក​ឲ្យ ភូមា ចូលរួម​ប្រជុំ​ក្នុង​កម្រិត​ការទូត​។ តែ​ផ្ទុយទៅវិញ​ត្រូវបាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហើយ សិង្ហ​បុរី បាន​ជំទាស់​។ សិង្ហ​បុរី បាន​បដិសេធថា ភូមា គ្មាន​ភាពចាស់ទុំ​គ្រប់គ្រាន់ នៅឡើយ​ទេ​៕a army burman 

​