
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6101 នាក់
ម្សិលមិញ 7515 នាក់
សរុប 20031998 នាក់
មីយ៉ានម៉ា៖ របបសឹកមីយ៉ាន់ម៉ា បានដាច់ការទាក់ទងជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួន ឈរជើងនៅឯមូលដ្ឋានទ័ពដ៏សំខាន់មួយស្ថិតនៅក្បែរព្រំដែនចិន ដែលនេះជា ការទទួលស្គាល់ដ៏កម្រមួយពីបរាជ័យនៅលើសមរភូមិ បន្ទាប់ពីក្រុមឧទ្ទាមប្រកាសថាពួកគេវាយដណ្ដើមបានទីស្នាក់ការកណ្ដាលដ៏សំខាន់មួយរបស់កងទ័ព។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សម្ព័ន្ធក្រុមឧទ្ទាម Myanmar National Democratic Alliance Army ឬហៅកាត់ថា MNDAA បានបង្ហាញរូបភាពកងកម្លាំងរបស់ខ្លួនចូលគ្រប់គ្រងមូលដ្ឋានទ័ព ក្នុងទីក្រុង Lashio កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ MNDAA ក៏ធ្លាប់បានអះអាងកាលពីថ្ងៃទី២៥ ទីកក្កដាកន្លងទៅដែរពីការវាយដណ្ដើមគ្រប់គ្រងលើមូលដ្ឋានទ័ពមួយនេះ ប៉ុន្តែនៅពេលនោះ បាននិយាយថាពួកគេនៅតែបន្តការប្រយុទ្ធដើម្បីអាចគ្រប់គ្រងមូលដ្ឋានទ័ពនេះទាំងស្រុង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យកងទ័ពរបបសឹកមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់កាលពីថ្ងៃចន្ទ ទី៥ ខែសីហា ថាកងទ័ពរបបសឹកបានដាច់ការទាក់ទង ជាមួយក្រុមមន្ត្រីប្រចាំទីបញ្ជាការមួយដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកអស់រយៈពេលជាច្រើនសប្ដាហ៍នៅក្នុង និងនៅជុំវិញទីក្រុង Lashio។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមមន្ត្រីទាំងនោះប្រហែលជាត្រូវបានចាប់ខ្លួន តែថាត្រូវការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតបន្ថែមទៀត។ ប៉ុន្តែ លោក Zaw Min Tun មិនបានបញ្ជាក់ថាតើមានក្រុមមន្ត្រីប៉ុន្មាននាក់ដែលទំនងជាត្រូវបានក្រុមឧទ្ទាមចាប់ខ្លួននោះទេ។
គួរបញ្ជាក់ថា ការបាត់បង់ទីក្រុង Lashio ដែលជាទីបញ្ជាការប្រចាំតំបន់មួយក្នុងចំណោមទីបញ្ជាការប្រចាំតំបន់ចំនួន ១៤ គឺជាបរាជ័យមួយដ៏ធំសម្រាប់របបសឹកមីយ៉ាន់ម៉ា ចាប់តាំងពីបានបាត់បង់ទឹកដីជាបន្តបន្ទាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងឧទ្ទាម នៅក្នុងរដ្ឋ Shan នៃភាគឦសានប្រទេសជាប់ព្រំដែនជាមួយចិន កាលពីឆ្នាំមុនមក៕
តាំងពីថ្ងៃទី ៣ កក្កដាមក សម្ព័ន្ធប្រដាប់អាវុធជនជាតិភាគតិច បានបើកយុទ្ធនាការវាយសម្រុកលើយោធារដ្ឋាភិបាលសឹកនៅក្រុងឡាស្ហ៊ីអូ ដែលមានទីបញ្ជាការដ្ឋានយោធាប្រចាំតំបន់ភូមិភាគឦសានតាំងនៅផង និងស្ថិតនៅចំលើផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់នាំទៅកាន់ប្រទេសចិនផង។ សម្ព័ន្ធតស៊ូដើម្បីប្រជាធិបតេយ្យនេះ ធ្លាប់បានប្រកាសជោគជ័យម្តងកាលពីថ្ងៃទី២៥កក្កដា តែត្រូវរបបសឹកច្រានចោលទៅវិញ។
ជាសរុបរដ្ឋាភិបាលសឹកភូមា មានបន្ទាយជាទីបញ្ជាការដ្ឋានយោធាតំបន់ចំនួន១៤ រាយតាំងនៅគ្រប់ជ្រុងនៃប្រទេស។ ក្នុងចំណោមនោះ មានយ៉ាងហោច១០បន្ទាយដែលកំពុងរងការឡោមព័ទ្ធរបស់កងប្រដាប់អាវុធនៃសម្ព័ន្ធជនជាតិភាគតិច ឬកំពុងក្លាយជាទីតាំងប្រយុទ្ធជាមួយនឹងកងកម្លាំងការពារប្រជាជន ដែលជាចលនាប្រដាប់អាវុធទើបបង្កើតថ្មី ក្រោយរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ដើម្បីប្រយុទ្ធប្រឆាំងកងទ័ពនៃរដ្ឋាភិបាលសឹក។
បើពិតដូចសេចក្តីជូនដំណឹងរបស់ចលនាតស៊ូដើម្បីប្រជាធិតេយ្យមែន មានន័យថារបបសឹកភូមា កំពុងរងបរាជ័យធំណាស់ នៅលើសមរភូមិ។ បន្ទាយឡាស្ហ៊ីអូ ក្លាយជាទីបញ្ជាការដ្ឋានយោធាតំបន់ទីមួយ ដែលក្រុមប្រដាប់អាវុធប្រជាធិតេយ្យវាយបំបែកបាន គិតចាប់តាំងពីសង្គ្រាមស៊ីវិលភូមាបានផ្ទុះឡើង។នៅក្នុងរូបភាពវីដេអូបង្ហោះផ្សាយនៅថ្ងៃចន្ទទី៦ឧសភានេះ ក្រុមឧទ្ទាមប្រដាប់អាវុធអារ៉ាកានប្រកាសដណ្តើមកាន់កាប់ទីបញ្ជាការយោធារបស់រដ្ឋាភិបាលដែលស្ថិតនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុងស៊ីតវេ ព្រមទាំងចាប់ខ្លួនសមាជិករដ្ឋាភិបាលបានប្រមាណពីររយនាក់។ ក្រោយពីឡោមព័ទ្ធ ក្រុមឧទ្ទាមបានសម្រុកវាយផ្តាច់ព្រ័ត្រ ជាហេតុធ្វើឱ្យកងទ័ពរដ្ឋាភិបាលត្រូវបរាជ័យនិងព្រមចុះចូល។
វីដេអូបង្ហោះផ្សាយដោយទ័ពអារ៉ាកានដដែល បានបង្ហាញឱ្យឃើញហ្វូងមនុស្សមួយខ្សែ ខ្លះពាក់ឯកសណ្ឋានយោធាជាតិ ខ្លះពាក់អាវយឺត ខ្លះអត់ស្បែកជើងផង ខ្លះមានគេសែង ព្រមទាំងស្ត្រីនិងកុមារ ដើរបន្តកន្ទុយគ្នាតាមបណ្តោយស្រែ។ បន្ទាប់មក មនុស្សទាំងប្រមាណ២០០នាក់ ដែលឃ្លាំមើលដោយទាហានក្នុងឯកសណ្ឋានទ័ពអារ៉ាកាន បានមកអង្គុយតំរៀបគ្នាជាជួរក្នុងទីធ្លាមួយ។ នេះបើតាមរូបភាពវីដេអូដដែល។
សូមបញ្ជាក់ថា តាំងពីខែវិច្ឆិកា២០២៣មក លែងមានហើយការគោរពបទឈប់បាញ់។ ក្រោយការវាយប្រហាររបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមប្រដាប់អាវុធផ្សេងទៀត ប្រឆាំងនឹងរដ្ឋាភិបាលភូមា នៅតាមតំបន់ព្រំដែនមក ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធអារ៉ាកានជាមួយកងទ័ពរដ្ឋាភិបាលក៏បានកម្រើកឡើងយ៉ាងខ្លាំងនៅតាមទីតាំងខេត្តចំនួន១៥ នៃ១៧ខេត្តរបស់រដ្ឋរ៉ាឃីន។ ក្រុមឧទ្ទាមនេះ ដែលខ្លះចាប់កាន់អាវុធតស៊ូតាំងពីប្រទេសបានឯករាជ្យនៅឆ្នាំ១៩៤៨ ដើម្បីពង្រីកវិសាលភាពនៃស្វ័យភាពនិងការគ្រប់គ្រងធនធានធម្មជាតិមក បានផ្ចាញ់របបសឹកភូមាឱ្យធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀបជាខ្លាំង មិនធ្លាប់មានទេ គិតចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមក។
គិតមកទល់ថ្ងៃនេះ កងទ័ពរដ្ឋាភិបាលនៅកាន់កាប់ក្រុងស៊ីវេទីក្រុងធំរបស់រដ្ឋរ៉ាឃីនដែលស្ថិតនៅភាគខាងលិចនៃប្រទេសទេ ប៉ុន្តែក្រុមប្រដាប់អាវុធជនជាតិភាគតិចអារ៉ាកាន បន្តដណ្តើមគ្រប់គ្រងស្រុកជុំវិញក្រុងជាបន្តបន្ទាប់ និងជាពិសេសមូលដ្ឋាននៅតាបណ្តោយព្រំដែនជាមួយឥណ្ឌានិងបង់ក្លាដែស។ ប៉ុន្តែសន្ធឹកនៃការប្រយុទ្ធគ្នា បានបង្កឱ្យមានរបួសនិងស្លាប់មនុស្សអស់ជាច្រើនរយនាក់ និងជាងបីសែននាក់ ត្រូវធ្វើបំលាស់ទី។ នេះបើតាមតួលេខផ្តល់ដោយអ្នកទទួលខុសត្រូវសិទ្ធមនុស្សអង្គការសហប្រជាជាតិកាលពីខែមុន៕