» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3848 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668488 នាក់

ចិន​មិន​ពេញចិត្ត ចំពោះ​សេចក្តី​ក្តី​ប្រកាស​របស់​អា​មេ​រិច​លើ​ខួប​គម្រប់ ៣០​ឆ្នាំ នៃ​ការបង្ក្រាប ទៅលើ​ក្រុមនិស្សិត​របស់ខ្លួន​នៅ​ទីលាន​ធាន​អាន​ម៉េ​ន

 


​អាមេរិក​ចិន​៖​នៅ​ថ្ងៃទី​៣​មិថុនា កាលពី ៣០​ឆ្នាំមុន រដ្ឋាភិបាល​ចិន​បានធ្វើការ​សម្រេចចិត្ត​បង្ក្រាប​ទៅលើ​ក្រុមនិស្សិត​ដែល​ដឹកនាំ​ការតវ៉ា ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ចិន​។a china anmen2 

រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ចិន​មិនដែល​បាន​បញ្ចេញ​តួលេខ​ពី​ចំនួន​អ្នកស្លាប់ និង​របួស នៃ​ការបង្ក្រាប​របស់ខ្លួន​ឡើយ​បើទោះជា​មានការ​ប៉ាន់ប្រមាណ​ថា មាន​និស្សិត រហូតដល់​ម៉ឺន​នាក់ បាន​ស្លាប់​នៅក្នុង​ការបង្ក្រាប​ដោយ​យោធា​នោះ​។​

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក​ម៉ៃ​ប៉ុ​ម​ពី​អូ​( Mike Pompeo)​កាលពី​ថ្ងៃទី​៣​មិថុនា បានស្នើ​ឲ្យ​រដ្ឋ​ភិ​បាល​ក្រុង​ប៉េកាំង​ធ្វើការ​ប្រារព្ធ​ខួប​នៃ​ការបង្ក្រាប​នោះ ដោយ​ធ្វើការ​ដោះលែង​អ្នកទោស​ទាំងអស់ ដែល​បាន​តស៊ូ​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​។​ភ្លាម​ស្ថានទូត​ចិន​នៅ​អាមេរិក​បានចេញ​សេចក្តីប្រកាស ដោយបាន​បញ្ជាក់ថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo ធ្វើឡើង​ដោយ​ការលំអៀង និង​ក្រអឺតក្រទម និង​បាន​ជ្រៀត​ជ្រែង​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​ចិន​អួតថា​៖ “​សិទ្ធិមនុស្ស​ចិន​គឺ​ស្ថិតក្នុង​ពេលវេលា​ល្អ​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​”​។​

​ទាក់ទង​និង​ករណី​យ៍​បង្ក្រាប​ប្រជាជន​ខ្លួនឯង​នេះ​រដ្ឋមន្ដ្រី​ការពារជាតិ​នៃ​ប្រទេស​ចិន លោក​វ៉េ​ហ្វេ​ង​ហេ​(Wei Fenghe) បាន​ថ្លែង​ការពារ​វិធានការ បង្ក្រាប​អំពើ​បះបោរ​ទៅលើ​ក្រុមនិស្សិត​នៅ​ទៀន​អាន​មិន​កាលពី​ឆ្នាំ​១៩៨៩ ថា ជាការ​អនុវត្ត​វិធានការ​ទាន់ពេលវេលា​និង​ត្រឹមត្រូវ​។ ការបង្ក្រាប​នៅ​ថ្ងៃទី​៣​និង ទី​៤​មិថុនា ឆ្នាំ​១៩៨៩ គឺ​​នៅពេល​មុន​នោះ​រយៈពេល​បង្ក្រាប​ចំនួន​៦​សប្ដាហ៍​និស្សិត​ចិន​រាប់ ម៉ឺន​នាក់​បាន​ទៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ទៀន​អាន​មិន​នៃ​ទីក្រុង​ប៉េកាំង​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ដ​ចិន​កែទម្រង់​ការដឹកនាំ​ប្រទេស​។​ប៉ុន្ដែ​រដ្ឋាភិបាល​ចិន​នៅពេលនោះ​ចាត់ទុក​ក្រុមនិស្សិត​ថា​កំពុង​ធ្វើ​បដិវត្តន៍​ផ្ដួលរំលំ​រដ្ឋា​ភី​បាល​ទៅវិញ​ហើយក៏​ត្រូវ​បង្ក្រាប​យ៉ាង​ឃោរឃៅ​។

ការបង្ក្រាប​នៅពេលនោះ​គឺ​ប្រើប្រាស់​រថក្រោះ បរ​កិន​បាតុករ​ទៀតផង បណ្ដាលឱ្យ​បាតុករ​ជាង​មួយ​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​៣ ទី​៤​មិថុនា ដែល​គិត​មកដល់​ឆ្នាំនេះ​គឺមាន​រយៈពេល​៣០​ឆ្នាំ​។ លោក​រដ្ឋមន្ដ្រី​ការពារជាតិ​នៃ​ប្រទេស​ចិន ប្រាប់​កាសែត​នៅឯ​សន្និសីទ​អន្ដរជាតិ​មួយ​នៅ​ប្រទេស​សឹង្ហ​បុរី ដោយ​ចោទថា គឺជា​ឧបទ្ទវហេតុ​នាំឱ្យមាន​ចលាចល​នយោបាយ ហើយ​រដ្ឋាភិបាល​បង្ក្រាប​អំពើ​បះបោរ​នេះ​គឺ​គ្មានអ្វី​ខុស​ទេ​គឺជា​ការអនុវត្ត​គោលនយោបាយ​មួយ​ដ៏​ត្រឹមត្រូវ​។

ការបង្ក្រាប​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​នេះ គឺ​ចំ​ពេលដែល​ពិភពលោក​រៀបចំ​ការបញ្ចប់​ការគ្រប់គ្រង​របស់​ពួក​កុម្មុយនីស្ដ​ហើយ​នៅពេលនោះ​អំពើ​បះបោរ​ផ្ដួលរំលំ កំផែង​ប៊ែ​រ​ឡាំង​ដើម្បី​រំលាយ​ព្រំដែន​អឺរ៉ុប​អាល្លឺម៉ង់​ខាងកើត​ខាងលិច ក៏​ចាប់ផ្ដើម​ដែរ ដែល​ទីបំផុត​សង្គ្រាមត្រជាក់​រវាង​ប្លុក​សេរី និង​កុម្មុយនីស្ដ​បានបញ្ចប់​នៅ​ឆ្នាំ​១៩៩១​។

ដោយឡែក ប្រជាជន​ចិន​ជាពិសេស​និស្សិត​ចិន​ក៏​ផ្ដើម​ផ្ទុះ​កាត​វ៉ា​តែ​ត្រូវ​បង្ក្រាប​យ៉ាង​ចាស់ដៃ ។​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ មុនពេល​ខួប​នៃ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​លើ​ហ្វូង​និស្សិត​ចិន​ចូលមក ទីក្រុង​ប៉េកាំង​តែ​តែ​ធ្វើ​ការដាក់កំហិត​ទៅលើ​ប្រជាជន​ខ្លួន ដោយ​មិន​ឲ្យ​មានការ​ជួបជុំ ឬ​ធ្វើ​ខួប​រំលឹក​ជា​សាធារណៈ​នៅក្នុង​ប្រទេស​ចិន​ឡើយ​។​​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី ពុំមាន​មន្ដ្រី​របស់​រដ្ឋាភិបាល​រំលឹក​ព្រឹត្តិការណ៍​នេះ​ទេ​លើកលែងតែ​ជនរងគ្រោះ​និង​គ្រួសារ​និង​គ្រួសារ​របស់​ជនរងគ្រោះ​តែប៉ុណ្ណោះ​។​a china anmen a china anmen1 
​