» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1304 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767370 នាក់

របប​ផ្តាច់ការ​នៅ​ប្រទេស​ស៊ី​រី​ដែលមាន​រុស្ស៊ី​និង​អ៊ីរ៉ង់​គាំទ្រ​បាន​ដួលរលំ​ហើយ​!


​ប្រ​ទេ​ស៊ី​រី​៖ នៅក្នុង​ការ​បង្ហោះ​មួយ​លើ​បណ្ដាញ Telegram​នៅ​ថ្ងៃអាទិត្យ ទី​៨ ខែធ្នូ​នេះ ក្រុម​ឧទ្ទាម​ស៊ី​រី​បានប្រកាសថា «​ជន​ផ្ដាច់ការ Bashar al-Assad បាន​រត់​ចេញពី​ប្រទេស ហើយ​យើង​សូម​ប្រកាស​ពី ការរំដោះ​ទីក្រុង​ដា​ម៉ាស​»​។a asad

ក្រុម​ឧទ្ទាម​ស៊ី​រី​បាន​បន្ថែមទៀតថា «​នៅ​បន្ទាប់ពី​រយៈពេល​៥០​ឆ្នាំ នៃ​ការគាបសង្កត់​ពី​របប​ដឹកនាំ​ដោយ​គណបក្ស Baath (​គណបក្ស​របស់លោក Bashar al-Assad) និង​១៣​ឆ្នាំ នៃ​ការប្រព្រឹត្ត ឧក្រិដ្ឋកម្ម អំពើ​ផ្ដាច់ការ និង​ការបង្ខំ​ឱ្យ​ប្រជាជន​ភៀសខ្លួន​...​យើង​សូម​ប្រកាស​នៅថ្ងៃនេះ​ពី​ការបិទ​បញ្ចប់​យុគសម័យ​ដ៏​ខ្មៅ​ងងឹត ហើយ​ចាប់ផ្ដើម​នៃ​សករាជ​ថ្មី​មួយ​សម្រាប់​ស៊ី​រី​»​។​​ដូចគ្នា​ដែរ​ទីបញ្ជាការ​កងទ័ព​ស៊ី​រី ក៏បាន​ប្រាប់​ក្រុមមន្ត្រី​របស់ខ្លួន​ដែរ​ថា​របប​ដឹកនាំ​រយៈពេល ២៤​ឆ្នាំ​របស់លោក​ប្រធានាធិបតី Bashar al-Assad បាន​ដល់ទី​បញ្ចប់​ហើយ ក្រោយ​ការវាយលុក​លឿន​ដូច​ផ្លេកបន្ទោរ​របស់ ក្រុម​ឧទ្ទាម​ស៊ី​រី​។ បើតាម​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី លោក Rami Abdel Rahman លោក Assad បាន​ឡើង​ជិះ​យន្ដហោះ​ចាក​ចេញពី​ប្រទេស​ស៊ី​រី​ហើយ ដោយ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ ដា​ម៉ាស មុននឹង​កងកម្លាំង​សន្តិសុខ​ស៊ី​រី​ចាក​ចេញពី​អាកាសយានដ្ឋាន​នេះ​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ពី​គោលដៅ​ដែល​លោក Assad ឆ្ពោះទៅ​នោះទេ​។​

​ក្រុម​ឧទ្ទាម​ស៊ី​រី បាន​អះអាងថា​កងកម្លាំង​រប​ស់​ខ្លួន​បានចាប់ផ្ដើម​វាយលុក​ចូលក្នុង​រដ្ឋធានី​ដា​ម៉ាស​ហើយ ខណៈ​ក្រុមមន្ត្រី​អាមេរិក​ជឿជាក់ ថា​របប​ដឹកនាំ​របស់លោក​ប្រធានាធិបតី Bashar al-Assad អាច​នឹង​ដួលរលំ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ហើយ​ការដួលរលំ​នេះ​គេ​លឿន​ជាង​ការ​ព្យាករ​បស់​ក្រុមមន្ត្រី​អាមេរិក​ទៅទៀត​។ ក្រុម​ឧទ្ទាម​ស៊ី​រី​ក៏បាន​ប្រកាស​ផងដែរ​ពី​ការ​វាយ​ដណ្ដើមបាន​ទីក្រុង Homs ដោយ​ប្រើពេល​ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ នៅក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​។ ការ​យកបាន​ទីក្រុង Homs គឺ​ប្រៀបបាន​ដូចជា​ការ​ពុះ​ចែក​ប្រទេស​ស៊ី​រី​ជា​២ ហើយ​ធ្វើឱ្យ​របប​លោក​-Assad ស្ថិតនៅក្នុង​គ្រោះថ្នាក់ ខណៈ​មាន​សេចក្ដីរាយការណ៍​ថា មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ស៊ី​រី​មួយចំនួន​បាន​ចុះចូល​ជាមួយ​ក្រុម​ឧទ្ទាម​។​

​នៅ​ចំពោះមុខ​ការវាយលុក​លឿន​ដូច​ផ្លេកបន្ទោរ​របស់​ក្រុម​ឧទ្ទាម​ស៊ី​រី រដ្ឋាភិបាល​ស៊ី​រី​របស់ លោក Assad បាន​បាត់​ទីក្រុង​ជា​បន្តបន្ទាប់​ដូចជា Aleppo, Hama Homs Daraa, Quneitra និង​ទីក្រុង Suwayda​។ ខាងក្រោម​គឺជា​ចំណុច​សំខាន់ៗ​គួរ​ដឹង​ពីរ​បប​ដឹកនាំ​របស់លោក Bashar al-Assad៖​សូមបញ្ជាក់ថា​គ្រួសារ​លោក​អាសាដ​( Assad )​បាន​ដឹកនាំ​ប្រទេស​ស៊ី​រី​អស់​រយៈពេល​ជាង ៥៣​ឆ្នាំ​មកហើយ ចាប់តាំងពី​លោក Hafez al-Assad ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ស៊ី​រី ក្នុង​ឆ្នាំ​១៩៧១​មក​។ លោក​បាន​កាន់តំណែង​នេះ រយៈពេល ២៩​ឆ្នាំ រហូតដល់​លោក​ទទួលមរណភាព​នៅ​ឆ្នាំ​២០០០​។ តែ​របប​ដឹកនាំ​របស់លោក​នៅតែ​បន្ត​រស់រានមានជីវិត ក្រោម​ការដឹកនាំ​ដោយ​កូនប្រុស​របស់លោក គឺ​លោក Bashar al-Assad​។ ក្នុង​ឆ្នាំ​១៩៩៤ កូនប្រុស​ច្បង​របស់លោក Hafez al-Assad និង​ដែល​គេ​ជឿជាក់ថា​អ្នក​បន្តវេន​ពី​រូបលោក មាន​ឈ្មោះថា Basel បាន​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​។

ក្រោយ​បងប្រុស​ទទួលមរណភាព លោក Bashar al-Assad ត្រូវបាន​កោះហៅ​ឱ្យ​ត្រឡប់​មកកាន់​ប្រទេស​ស៊ី​រី​វិញ​ពី​ចក្រភព​អង់គ្លេស​ជាទី​ដែល​លោក​កំពុង​ទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​វេជ្ជសាស្ត្រ​នៅពេលនោះ ដើម្បី​មក​ទទួល​តំណែង​ជា​ប្រធានាធិបតី​ជំនួស​ឪពុក​របស់លោក​។ ដើម្បី​រក្សា​អំណាច លោក Bashar al-Assad បាន​ប្រើប្រាស់​នយោបាយ​កណ្ដាប់ដៃ ជាពិសេស​ក្រោយ​មាន​បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​របប​ដឹកនាំ​របស់លោក កាលពី​ឆ្នាំ​២០១១​។​

​ក្នុង​ល្បែង​ប្រជាធិបតេយ្យ​គ្នា​គូប្រជែង​លោក Bashar al-Assad បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ស៊ី​រី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០០០ នៅក្នុង​ការបោះឆ្នោត​មួយ​ដែល​គ្មាន​នរណា​ប្រជែង​ជាមួយ​រូបលោក​។ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០០៧ លោក បាន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ជាថ្មី ហើយ​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មិនមាន​នរណា​ឈរឈ្មោះ​ប្រជែង និង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​២ មាន​រយៈពេល ៧​ឆ្នាំ​។ រហូតដល់​ឆ្នាំ​២០១១ បដិវត្តន៍​អារ៉ាប់​បាន​ផ្ទុះឡើង​នាំឱ្យមាន​បាតុកម្ម​តវ៉ា​នៅក្នុង​ប្រទេស​ស៊ី​រី អំពាវនាវ​ឱ្យ​លោក Assad ចុះ​ចេញពី​តំណែង​។ ប៉ុន្តែ​លោក​បាន​បញ្ជា​ឱ្យ​កងកម្លាំង​របស់លោក​ប​ង្ក្រា​ប​យ៉ាង​ហិង្សា លើ​ក្រុមបាតុករ រហូត​ប​ណ្ដោ​ល​ឱ្យ​មានការ​ងើបឡើង​បះបោរ​ប្រដាប់អាវុធ​ប្រឆាំងនឹង​របប​របស់លោក និង​ផ្ទុះ​ទៅជា​សង្គ្រាមស៊ីវិល​។ ដោយមាន​ការគាំទ្រ​ពី​រុ​ស្ស៉ី អ៉ី​រ៉ង់ និង​ក្រុម​ហេស​បូ​ឡា ព្រមទាំង​កងជីវពល និកាយ​ស៊ី​អ៉ី​ត​នៅក្នុង​តំបន់ របប​ដឹកនាំ​លោក Assad អាច​រក្សា​អំណាច និង​កាន់​ទឹកដី​ស៊ី​រី​មួយផ្នែកធំ​។​

​ក្រោយមកទៀត នៅ​ឆ្នាំ​២០១៤ លោក Assad បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ស៊ី​រី ដោយ​ទទួលបាន​សំឡេងគាំទ្រ ៨៨.៧​ភាគរយ​នៃ​សំឡេងឆ្នោត​សរុប​។ នេះ​បើតាម​សេចក្ដីរាយការណ៍ របស់​ទូរទស្សន៍​រដ្ឋ​ស៊ី​រី​។ នេះ​ក៏​ជាការ​បោះឆ្នោត​ដំបូង​បំផុត​របស់​ស៊ី​រី​ផងដែរ ចាប់តាំងពី​សង្គ្រាមស៊ីវិល​ស៊ី​រី​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០១១​។ នៅ​ឆ្នាំ​២០២១ លោក Assad នៅតែ​បន្ត​ជាប់ឆ្នោត ជា​ប្រធានាធិបតី​ស៊ី​រី ដោយ​ទទួលបាន​សំឡេងគាំទ្រ ៩៥.១​ភាគរយ​នៃ​សំឡេងឆ្នោត​សរុប​។ ប៉ុន្តែ សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អ៉ី​តា​លី បានចេញ​សេចក្ដីថ្លែងការណ៍​រួម មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​ពួកគេ​ចោទថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​.។

​សូមបញ្ជាក់ថា​ទាក់ទង​ស​ភាំ​ព​ការណ៍​នេះ​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​កាតា​បានរៀបចំ​ការប្រជុំ​បន្ទាន់​មួយ រវាង​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី រុស្ស៊ី និង​អ៊ីរ៉ង់ ដើម្បី​និយាយ​អំពី​ស្ថានការណ៍​អាសន្ន​នៅ​ស៊ី​រី​។ ប្រទេស​ទាំង​៣​នេះ គឺ​សុទ្ធតែជា​ភាគី​មាន​ចំណែក​ពាក់ព័ន្ធ នៅក្នុង​ដំណើរការ​ដោះស្រាយ​វិបត្តិ​ស៊ី​រី ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​អាស​តា​ណា កាលពី​ឆ្នាំ​២០១៧​។​នៅ​ដូ​ហា លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ បានបញ្ជាក់​ថា​មុន​ការប្រជុំ​ត្រីភាគី លោក​បាន​ជួប​ជាមួយ​សម​ភាគី​តួ​ក​គី និង​បាន​និយាយ​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក​ស្តីពី​ស្ថានការណ៍​នៅ​ស៊ី​រី​។ លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ បាន​ប្រាប់​អ្នកកាសែត​ថា ឆ្លងកាត់​ការប្រជុំ ភាគី​ទាំង​៣​បាន​យល់ស្រប​ដូចគ្នា ថា​ត្រូវតែមាន​ការចរចា​នយោបាយ​ជាបន្ទាន់ រវាង​រដ្ឋាភិបាល​ស៊ី​រី និង​ក្រុម​ឧទ្ទាម​ស្របច្បាប់​។

ចំណែក លោក​ប្រមុខ​ការទូត​រុស្ស៊ី Sergueï Lavrov បាន​លើកឡើងថា វា​ជា​រឿង​ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត ដែល​ប្រទេស​ស៊ី​រី ត្រូវ​ធ្លាក់​ទៅក្នុង​ដៃ​ពួក​ឧទ្ទាម​ជី​ហាត​ភេរវកម្ម​។​
​ដោយឡែក លោក​ប្រធានាធិបតី​តួ​គី អ៊ែរ​ដូ​ហ្កា​ន់ បាន​ថ្លែងថា លោក​សង្ឃឹមថា ស៊ី​រីនឹង​បាន​សុខសន្តិភាព​ស្ថិរភាព ដូច​អ្វីដែល​ប្រជាជន​ស៊ី​រី​បាន​ស្រ​ម៉ៃ​ចង់បាន​១៣​ឆ្នាំ​មកហើយ​។ សំដី​នេះ គឺ​លោក​អ៊ែរ​ដូ​ហ្កា​ន់ ចង់​សំដៅ​ទៅដល់​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​លោក​បា​ស្ហា អាល់​អាសាដ កាលពី​ឆ្នាំ​២០១១ ហើយ​ដែល​ទីបំផុត​ត្រូវបាន​រលាយ​សាបសូន្យ​ទៅវិញ ដោយសារតែ​លោក​បា​ស្ហា អាល់​អាសាដ បានទទួល​ជំនួយ​ពី​រុស្ស៊ី​និង​អ៊ីរ៉ង់​ដើម្បី​បង្ក្រាប​ប្រជាជន​ស៊ី​រី​។​

​ផ្អែក​តាម​ដំណឹង​ចុងក្រោយ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៧​ធ្នូ កម្លាំង​ក្រុម​ឧទ្ទាម បាន​រុល​ដល់​កៀក ស្ថិតនៅ​ចម្ងាយ​តែ​ជាង​២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​រដ្ឋធានី​ដា​ម៉ាស ហើយ​កំពុង​ពង្រាយ​កម្លាំង​ឡោមព័ទ្ធ​។ Ahmed al-Chareh មេ​ធំ​របស់​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម Hayat Tahrir al-Sham (HTS) ដែល​ដឹកនាំ​ប្រតិបត្តិ​ការប្រយុទ្ធ​នេះ បាន​ថ្លែងប្រាប់​កូនចៅ​ខ្លួន ឲ្យ​ត្រៀម​សំរុកចូល​រដ្ឋធានី​ដា​ម៉ាស ដើម្បី​ផ្តួលរំលំ​របប​ផ្តាច់កា​របា​ស្ហា អាល់​អាសាដ​។​ទោះបីយ៉ាងណា​កិច្ចប្រជុំ​មិនអាច​សង្គ្រោះ​ស្ថានការណ៍​បានឡើយ​!a  asad sirya1 a sirya