» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7825 នាក់

ម្សិលមិញ 7482 នាក់

សរុប 18544806 នាក់

ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់


កាណាដា​)៖ កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១៦ ខែមិថុនា ក្រុម​ប្រទេស​ឧស្សាហកម្ម​រី​កូត​លាស់​ហៅ​កាត់ G7 បានរួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ចំពោះ​អ៉ី​ស្រា​អែល ហើយ​ហៅ​អ៉ី​រ៉ង់​ថា​ជា ប្រភព​នៃ​អស្ថិរភាព​និង​អំពើ​ភេរវកម្ម នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a g iran1 

​ក្នុង​សេចក្តីថ្លែងការណ៍​រួម ក្រុម G7 ដែលមាន​សមាជិក​ដូចជា​សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ជប៉ុន បារាំង និង​អ៉ី​តា​លី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​សូមបញ្ជាក់ថា អ៉ី​ស្រា​អែល​មាន​សិទ្ធិ​ដើម្បី​ការពារ​ខ្លួនឯង ហើយ​យើង​គាំទ្រ​សន្តិសុខ​របស់​ប្រទេស​អ៉ី​ស្រា​អែល​។ អ៉ី​រ៉ង់​គឺជា​ប្រភព​ចម្បង​នៃ​អស្ថិរភាព​និង​អំពើ​ភេរវកម្ម​នៅក្នុង​តំបន់ ខណៈ G7 ប្រកាន់​ជំហរ​ច្បាស់​ណាស់​ថា គឺ​អ៉ី​រ៉ង់​មិន​អាចមាន​អាវុធ​នុយក្លេអ៊ែរ​ជាដាច់ខាត​»​។​​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ៉ី​ស្រា​អែល​បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​តាម​ផ្លូវអាកាស ក្រោម​ការ​អះអាងថា ដើម្បី​ទប់ស្កាត់​ជាមុន​កុំឱ្យ ទីក្រុង​តេ​ហេ​រ៉ង់​អភិវឌ្ឍ​បាន​អាវុធ​នុយក្លេអ៊ែរ​។ ចាប់តាំងពី​ថ្ងៃនោះ គូសត្រូវ​ទាំងពីរ​បាន​បន្ត​វាយ​ប្រយុទ្ធ​គ្នា​តាម​អាកាស ដោយ​ខាង​អ៉ី​រ៉ង់​រាយការណ៍ មាន​អ្នកស្លាប់​ជាង​២២០​នាក់ ៩០​ភាគរយ​ជា​ជន​ស៉ី​វិល ខណៈ​ខាង​អ៉ី​ស្រា​អែល​អះអាងថា ជន​ស៉ី​វិល​ខ្លួន ២៤​នាក់ បាន​ស្លាប់​។​

​អ៉ី​រ៉ង់​ទាត់ចោល​ម្តង​ហើយ​ម្តងទៀត​នូវ​ការចោទប្រកាន់​ដែលថា ខ្លួន​មាន​មហិច្ឆតា​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​បាន​និយាយថា ខ្លួន​មាន​សិទ្ធិ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ សម្រាប់​បម្រើ​គោលដៅ​ស៉ី​វិល រួមបញ្ចូល​ទាំង​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ក្នុងនាម​ជា​ភាគី​ក្នុង​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ NPT​។ ដោយឡែក អ៉ី​ស្រា​អែល ដែល​មិនមែនជា​ភាគី​ក្នុង NPT គឺជា​ប្រទេស​តែមួយគត់​នៅ​មជ្ឈិមបូព៌ា ដែល​ត្រូវគេ​ជឿជាក់​យ៉ាង​ទូលំទូលាយ​ថា មាន​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​អ៉ី​ស្រា​អែល​មិនដែល​បដិសេធ ឬ​ទទួលស្គាល់​រឿងនេះ​ឡើយ​។​

​ទាក់ទង​និង​សង្គ្រាម​នេះដែរ​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែមិថុនា ចិន​បាន​ចោទប្រកាន់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ថា​ចាក់​សាំង​បន្ថែម​ទៅលើ​ភ្លើង ជុំវិញ​ការកើនឡើង​នៃ​ជម្លោះ​យ៉ាង​ក្តៅគគុក រវាង​អ៉ី​រ៉ង់​និង​អ៉ី​ស្រា​អែល បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​អ្នករស់នៅ​ក្នុង​រដ្ឋធានី​របស់​អ៉ី​រ៉ង់ ឱ្យ​ជម្លៀស​ខ្លួន​ចេញពី​បន្ទាន់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Guo Jiakun បាន​និយាយ​ដូច្នេះ​ថា «​ការ​បក់​ភ្លើង​ឱ្យ​កាន់តែ​ឆេះ​ខ្លាំង ចាក់​សាំង​បន្ថែម​ទៅលើ​ភ្លើង ប្រើ​ពាក្យសម្តី​គំរាមកំហែង ហើយ​បង្កើន​ការដាក់​សម្ពាធ នឹងមិន​អាចជួយ​លើកកម្ពស់​ការបន្ធូរបន្ថយ​ស្ថានការណ៍​មកវិញ​ឡើយ ប៉ុន្តែ​នឹងមាន​តែ​ធ្វើឱ្យ​ជម្លោះ​កាន់តែ​តានតឹង និង​រីក​រាលដាល​កាន់តែ​ធំ​ប៉ុណ្ណោះ​»​។​

​លោក Guo បាន​បន្ថែមថា «​ភាគី​ចិន​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រទេស​ដែលមាន​ឥទ្ធិពល​លើ​អ៉ី​ស្រា​អែល អនុវត្ត​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ហើយ​ចាប់យក​ចំណាត់ការ​បន្ទាន់ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍ និង​រារាំង​កុំឱ្យ​ជម្លោះ​រីក​រាលដាល​កាន់តែ​ធំ​»​។ ទោះជា​យ៉ាងណា​នៅ​ថ្ងៃ​អង្គារ​នេះ ស្ថានទូត​ចិន​ប្រចាំ​នៅ​អ៉ី​ស្រា​អែល ក៏បាន​អំពាវនាវ​ផងដែរ​ឱ្យ​ពលរដ្ឋ​ខ្លួន​ទាំងអស់ ចាក​ចេញពី​ប្រទេស​អ៉ី​ស្រា​អែល ឱ្យបាន​ឆាប់ៗ​តាមតែ​អាចទៅរួច បន្ទាប់ពី​អ៉ី​ស្រា​អែល​និង​អ៉ី​រ៉ង់ បន្ត​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងៗ ចូលដល់​ថ្ងៃទី​៥​។​

​ទាក់ទង​និង​សង្គ្រាម​នេះ​ប្រទេស​ប៉ា​គី​ស្ថាន បាន​បិទ​ច្រកព្រំដែន​គោក​ទាំងអស់​របស់ខ្លួន ជាមួយ​អ៉ី​រ៉ង​ដែលជា​ប្រទេសជិតខាង ដោយ​មិន​កំណត់ពេល ខណៈដែល​ប្រទេស​នេះ កំពុងមាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​អ៉ី​ស្រា​អែល ជាមួយនិង​ការគំរាមកំហែង​វាយប្រហារ​គ្នា​បន្ថែមទៀត​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែមិថុនា ឆ្នាំ ២០២៥​។​​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត Balochistan ដែល​នៅជាប់​ព្រំដែន​អ៉ី​រ៉ង់ លោក Qadir Bakhsh Pirkani បាន​ប្រាប់ AFP ថា «​ច្រកព្រំដែន​នៅក្នុង​ស្រុក​ទាំង ៥ គឺ Chaghi, Washuk, Panjgur, Kech និង Gwadar ត្រូវបាន​ផ្អាក​ដំណើរការ​»​។ ចំណែក មន្ត្រី​នៅ​ព្រំដែន​ស្រុក Chaghi បាន​និយាយថា ការឆ្លង​ចូលទៅក្នុង​ប្រទេស​អ៉ី​រ៉ង់​ត្រូវ​ផ្អាក រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​។ យ៉ាងនេះ​ក្តី មិនមាន​ការបិទ​សក​ម្ម​ភាព​ពាណិជ្ជកម្ម​នៅ​ព្រំដែន​ទេ ហើយ​ពលរដ្ឋ​ប៉ា​គី​ស្ថាន ដែល​ត្រូវ​ចេញពី​អ៉ី​រ៉ង​ចូលមក​ប្រទេស​វិញ អាច​ឆ្លងកាត់​បាន​។

តាម​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន លោក Ishaq Dar អ្នកធ្វើ​ធម្ម​យាត្រា​ប៉ា​គី​ស្ថាន​ចំនួន ៤៥០​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​អ៉ី​រ៉ង់ ដោយមាន​ច្រើន​ទៀត​ត្រូវ​អនុវត្តតាម ដូចជា​មកពី​អ៉ី​រ៉ា​ក់ ខណៈ​ប្រទេស​ពីរ​នេះ កំពុង​រៀបចំ​ពិធី​សាសនា​ឥស្លាម Shiite​។​ទោះបីយ៉ាងណា​ប្រទេស​ប៉ា​គិ​ស្ថាន​ជាំ​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ធំៗ​ដូចជា​ចិន​រុស្ស៊ី​អារ៉ាប៊ីសាអ៊ូឌីត​កូរ៉េខាងជើង​តួ​គី​បាន​ឈរ​ខាង​ប្រទេស​អ៊ីរ៉ង​។​ប្រទេស​ប៉ា​គិ​ស្ថាន​មាន​ព្រុំដែន​ជាំ​ប់​ចិន​និង​អ៊ីរ៉ង​ដែលជា​ច្រក​សម្រាប់​អ៊ីរ៉ង​ទទួលបាន​ជំនួយ​និង​ជំនួញ​ជាមួយ​ចិន​។​ជាក់ស្តែង​អាវុធ​ដែល​ប្រទេស​អ៊ីរ៉ង់​អាច​បាញ់​ចូល​ប្រទេស​អ៊ីស្រាអែល​ដែលមាន​ប្រព​ន្ធ័​ការពារ​ដែនអាកាស​រឹង​មាំ​គេ​សង្ស័យថា​មានការ​គាំទ្រ​ពី​រុស្ស៊ី​និង​ចិន​។​a g iran a iran oakistan a iran pakistan2