» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9551 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699722 នាក់

អេង​ហ៊ី​៖​ជន​យក​កាំភ្លើង​ភ្ជង់​គេ​នៅ​ខណ្ឌដូនពេញ មិនមែនជា​អាវុធហត្ថ​ទេ​!

 

​ភ្នំពេញ​៖ ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេ​ស​ប៊ុ​ក មាន​គណនី​ឈ្មោះ “​ព័ត៌មាន​ទាន់​ហេតុការណ៍​” បាន​សរសេរ​អត្ថបទ​មួយ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ថា “​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​សោះ​លោក​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​ដក​កាំភ្លើង​គំរាម​យុវជន​ម្នាក់​”​។​a fake pm2 

ករណី​យ៍​នេះ​នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បំភ្លឺ​អោយដឹងថា​,៖​ខ្ញុំបាទ ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថ បានធ្វើ​ការចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ​ករណី​រឿងហេតុ​ខាងលើនេះ ដល់​កន្លែងកើតហេតុ​តាម​នីតិវិធី​។ មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​បញ្ជាក់ថា បុគ្គល​ដែល​បង្កហេតុ​ដក​កាំភ្លើង​នៅ​ផ្តុំ​ផ្សារ​ថ្មី ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ វេលា​ប្រមាណ​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ មានឈ្មោះ សុខ ណា​ម៉ាលី​ដូ ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ១៧-០៨-១៩៩៣ មាន​ទីលំនៅ​ផ្ទះ​លេខ​១២​អឺ​សូន្យ ផ្លូវ​លេខ​៨៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បុគ្គល​ឈ្មោះ សុខ ណា​ម៉ាលី​ដូ មិនមាន​ឈ្មោះ​នៅក្នុង​ក្របខ័ណ្ឌ​របស់​កងរាជអាវុធហត្ថ និង​អាវុធ​ខ្លីម៉ាក​កា​៥៩ លេខ​២៩៩៩ ក៏​មិនមាន​នៅក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ផងដែរ​។ កម្លាំង​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ កំពុងធ្វើការ​ស្រាវជ្រាវ​រក​បុគ្គល​ខាងលើនេះ ដើម្បី​បញ្ជាក់​ការពិត និង​អនុវត្ត​តាមច្បាប់​។​

​ក្រោម​ការដឹកនាំ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​គោលជំហរ បុគ្គលិក​នៃ​កងរាជអាវុធហត្ថ​រូប​ណា​ដែល​ប្រព្រឹត្ត​នូវ​កំហុសឆ្គង ល្មើស​វិន័យ​កងទ័ព ត្រូវតែ​អនុវត្ត​ទណ្ឌកម្ម​វិន័យ ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​នៃ​បទ​វិន័យ​ទូទៅ និង​លក្ខន្តិកៈ​ទូទៅ​សម្រាប់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។

ក្នុងករណី​បុគ្គល​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវតែ​បញ្ជូន​បុគ្គល​នោះ​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ដូច​ទិស​ស្លោក​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងទៅ “​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​” ។​បើ​ចឹ​ង​មែន​នោះ​ម៉េច​ក័​មកដល់ពេលនេះ​ជនគ​ម្រាម​មិនត្រូវ​ចាប់​ខ្លួ​នា​មក​ផ្តន្ទាទោស​?៕a fake pm a fake pm1 a fake pm3 

​