» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6074 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696245 នាក់

ឈ្មោះ សុខ អាង ជើង​ខ្លាំង​បើក​បន​ល្បែងស៊ីសង ទូ​ហ្គេម​បាញ់​ត្រី នៅតែ​គឃ្លើន​ប្រឆាំង​បទបញ្ជា នាយករដ្ឋមន្ត្រី នាំ​គូកន ប្រើ​ហិង្សា​លើ​អ្នកកាសែត ចំនួន​៣​នាក់ បង្ក​អោយ​រងរបួស​ធ្ងន់ធ្ងរ តែ​អាជ្ញាធរ និង មេៗ​សមត្ថកិច្ច​នៅក្នុង​ខេត្ត បន្ទាយមានជ័យ ឈឹង​!?


ខេត្តបន្ទាយមានជ័យ​: អ្នកកាសែត​ចំនួន​៣​នាក់ ត្រូវបាន​ឈ្មោះ សុខ អាង ថៅកែ​បើក​ល្បែងស៊ីសង​ខុសច្បាប់ ( ទូ​ហ្គេម​បាញ់​ត្រី​) និង​គូកន​បាន​វាយ​ធ្វើបាប​បណ្តាលអោយ មាន​គ្រោះថ្នាក់​យ៉ាង ធ្ងន់ធ្ងរ និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យ​ផ្ទាល់ ខ្លួន​អស់​ជាច្រើន ខណ​: ពួកគាត់​ចុះទៅ​ថត​ផ្តិត​យក​រូបភាព​នៅ​កន្លែង បទល្មើស ។ ហេតុការណ៍​នេះ បាន​កើតឡើង​ស្ថិតនៅ​ចំណុច ភូមិ ប្រជា​ធម្ម​ខាងលិច សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែ​តនៃ​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង ៨:៣០​នាទី យប់​ថ្ងៃទី​០២ ខែ​មិនា​ឆ្នាំ​២០២៤ ។a beat jour1 

ជនដៃដល់​ជា​ម្ចាស់​ទីតាំង​បន​ល្បែង ឈ្មោះ ក្រូច ឃឿន ភេទ​ស្រី អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិ ប្រជា​ធម្ម​លិច សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត នឹង​ឈ្មោះ សុខ អាង ជា​ម្ចាស់​ទូ​បាញ់​ត្រី ដែលជា​ជនដៃដល់ បាន​នាំ​បក្ខពួក​មក​វាយ លើ​ក្រុម​អ្នកសារព័ត៌មាន អោយ​រងរបួស​ធ្ងន់ មាន​ចំនួន​៣​នាក់ ។ អ្នក​សារ​ព័​ត៍​មាន​រងគ្រោះ​រួមមាន : ១- ឈ្មោះ សំ អ៊ាង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ចោម ចៅ​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ មាន​តួនាទី ជា​ចាងហ្វាង​ការផ្សាយ " គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍ " ២- លោក ស៊ុន ម៉ាញ់ អ្នកយក​ពត៌មាន​គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍ ៣- លោក លួ​ន ភា​រិ​ន ជា​អ្នកយកព័ត៌មាន​ឲ គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍ ។​

​លោក សំ អ៊ាង បានផ្តល់​បទសម្ភាសន៍​មក​លោក ទេស វិបុល ប្រធាន​សមាគម​សេរី ភាព​អ្នកសារព័ត៌មាន​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៤​ខែ​មិនា​ឆ្នាំ​២០២៤ តាម​បណ្តាញ​ផ្សព្វផ្សាយ "​តេ​ឡេ​ក្រាម​" ថា​: លោក បាន​រងរបួស​ចំក្បាល និង​បាន​វាយ​មក លើ​រូប រាងកាយ​យ៉ាងធ្ងន់ធ្ងរ ហើយ លោក ស៊ុន ម៉ាញ់ បាន​រងរបួស​ធ្លាក់​ឆ្អឹង​ស្មា និង លោក លួ​ន ភា​រិ​ន បាន​រងរបួស​បែក​មាត់​ធ្លាយ​ពី​ក្រៅ​ដល់​ខាង​ក្នុងនៃ​មាត់​ទៀតផង ។​
​ក្នុង​ហេតុការណ៍​ដ៍​សាហាវ​ឃោ​ឃៅ​ពី​សំណាក់​ពួក​ជនដៃដល់​បាននាំគ្នា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកកាសែត​ទាំង​៣​នាក់​រួមមាន​:- ទូរ​សព្ទ​ដៃ oppo ចំនួន​២​គ្រឿង-​ដង​ឡាយ​ចំនួន​២ គ្រឿង​
- អាយ​ឌី​ចំនួន​២​គ្រឿង ហើយ​បាន​វាយកំទេច​រថយន្ត​ចំនួន​២​គ្រឿង បាន​បណ្តាលអោយ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ 01 រថយន្ត ប្រូស​សេរី​ឆ្នាំ 2004 បែក​កញ្ចក់​ផ្នែក​ខាងមុខ​និង​កំពិត​ផ្នែក​ខាង​ចំហៀង ។ 02- រថយន្ត ប្រូស សេរី​ឆ្នាំ 2005 បែក​នៅ​ផ្នែក​ខាងក្រោយ​យ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីរ​ឈ្មោះ សុខ អាង នឹង​ប៉ាក​ពួក វាយ​អ្នកសារព័ត៌មាន យ៉ាង​ឃោរឃៅ ក្រុម​អ្នក សារព័ត៌មាន​ដែល​រងគ្រោះ បាន​ទៅ​ដាក់​បណ្តឹង​នៅ ប៉ុស្តិ៍​សង្កាត់​ផ្សារកណ្តាល លោក​មេ​ប៉ុស្តិ៍ បាន​ឆ្លើយថា ទាល់​តែមាន​បទបញ្ជា​ពី​ថ្នាក់លើ ទើប​លោក​ទទួល​។​បន្ទាប់មកទៀត ក្រុម​អ្នក សារព័ត៌មាន​ក៏បាន​ខ​ល​ទៅ​លោក អធិការរង​ក្រុង​ប៉ោយប៉ែត លោក​ពិ​សិត លោ​កថា​កំពុង​ជាប់រវល់ កម្មវិធី​គេ ។​​គិត​មកដល់ពេលនេះ មាន​រយ​:​ពេល ជិត​១ អាទិត្យ​ហើយ ចំពោះ​ករណី​១​នេះ ទាំង​លោក អ៊ុំ រាត្រី ចៅហ្វាយខេត្ត​បន្ទាយ មានជ័យ លោក សិទ្ធិ ឡោះ មេ​ធំ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក នៅ សា រឿន មេ​នគរបាល​ក្រុង​ប៉ោយប៉ែត ស្ងាត់​មាត់​ជ្រាប សម្ងំ​ឈឹង​មិនមាន​ចំណាត់ការ បង្ក្រាប ឬ ចាប់​ជនដៃដល់ ឈ្មោះ សុខ អាង និង​គូកន ដែល​ប្រើ​ហុ​ង្សា​លើ​អ្នកកាសែត​៣​នាក់​នោះ យក ទៅ​ផ្តន្ទាទោស​តាមច្បាប់​នៅឡើយ​ទេ ។

មហាជន និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយ មានជ័យ អត់​ជំនឿ​លើ​មេៗ​ដឹកនាំ​ខេត្ត​-​ស្រុក នៅ​ប៉ោយប៉ែត​នេះ​ទេ រឿង បង្ក្រាប​បន​ល្បែង​សុ៏​សង​ខុសច្បាប់ ព្រោះ អស់​លោកធំៗ​ទាំងនោះ មិន​យក​ត្រចៀក ស្តាប់ បទបញ្ជា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ស្តីពី ការបង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស ។ ជុំវិញ ករណីនេះ ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ www.meatophoum.com បាន​ទំនាក់ទំនង​តាម​ទូរ​ស៍ព្ទ និង តេ​ឡេ​ក្រាម ទៅ​លោក សិទ្ធ ឡោះ មេ​ធំ នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក សៅ សារឿន មេ​នគរបាល​ក្រុង​ប៉ោយប៉ែត សុំ​ការបំភ្លឺ តែ​ពុំមាន​ចម្លើយ​ឆ្លើយតប​ទេ ៕ ដោយ​: សុផល​Tel:012953824/016953222a beat jour a beat jour3 a beat jour4 a beat joura a beat joura1 

​