» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12274 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702445 នាក់

មេ​គយ​ធំ​ប្រចាំខេត្ត កោះកុង លោក ទុំ ណូ​បង្ក​ការក្តៅក្រហាយ​ដល់​អាជីវករ ក្នុងខណ​:​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ ខិតជិត​មកដល់

​ខេត្តកោះកុង​៖​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៣ ក្រុមអាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ថៃ​ប្រមាណ​ជិត​៥០​នាក់ បានធ្វើ​ការតវ៉ា និង​បិទផ្លូវ​នៅត្រង់​រង្វង់​មូល​ស្ពាន​កោះកុង ដើម្បី​ស្នើ​សុំឱ្យ​អាជ្ញាធរខេត្ត និង​មន្ត្រី​គយ ដោះ ស្រាយ​ឲ្យ​មានការ​បញ្ចុះតម្លៃ​ពន្ធ​លើ​ការ នាំចូល​បន្លែ​ផ្លែឈើ ពី​ប្រទេស​ថៃ បន្ទាប់ពី​មានការ​តម្រូវឱ្យ​បង់ពន្ធ​កើនឡើង​ច្រើន​លើសលប់​ជាង​មុន ។​a custom koh 

​ក្រុមអាជីវករ​បាន​និយាយថា ការដំឡើង​ពន្ធ​របស់​គយ ធ្វើឱ្យ​ពួកគាត់​មិនអាច​រត់​រួច និង​ការធ្វើ​អាជីវកម្ម​ដឹក​ជ​ញ្ចូ​នប​ន្លែ​ផ្លែឈើ​ទៅកាន់​រាជធានី​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​ដទៃ ហើយ​ខាង​មន្ត្រី​គយ និង​រដ្ឋាករ ក៏​ពុំបាន​ជូន ដំណឹង​ពី​ការឡើង​ថ្លៃ​ពន្ធ​ខាងលើ​នេះដែរ ។​​ក្រុមអាជីវករ​បា​នប​ន្ត​ឲ្យ​ដឹងថា កន្លងមក​ការបង់ពន្ធ​របស់​ពួកគាត់​គឺ រថយន្ត​ដឹក​បន្លែ​ផ្លែ ឈើកង់​៤ ត្រូវ​បង់ពន្ធ​ចំនួន ១៨​ម៉ឺន​រៀល ឥឡូវ​តម្រូវឱ្យ​បង់ពន្ធ​ចំនួន ៣៨​ម៉ឺន​រៀល​។ ចំពោះ​រថយន្ត​កង់​៦ ត្រូវ​បង់ពន្ធ​ចំនួន ៦៤​ម៉ឺន​រៀល ឥឡូវ​តម្លៃ​ពន្ធ​ឡើងដល់​ចំនួន ១​លាន ៣៦​ម៉ឺន​រៀល និង​រថយន្ត​កង់​១០ ត្រូវ​បង់ពន្ធ​ចំនួន ៩៦​ម៉ឺន​រៀល ឥឡូវ​តម្លៃ​ពន្ធ​ឡើងដល់​ចំនួន ២​លាន ៥៦​ម៉ឺន​រៀល អាច​ចាត់ទុកថា ជា​តម្លៃ​កប់​ពពក​តែម្តង​។

ដូច្នេះ ហើយ ទើប​ក្រុមអាជីវករ​មានការ​តវ៉ា ដើម្បី​ស្នើសុំ​ឲ្យ​មានការ​អន្តរាគមន៍ និង​ដំណោះស្រាយ​ករណីនេះ ។ សូម បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៣ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ជួប​ជាមួយ​ក្រុមអាជីវករ ដែល​កំពុងធ្វើការ​តវ៉ា និង​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​រួមជាមួយ​រដ្ឋបាលខេត្ត និង​មន្ត្រី​គយ និង​រដ្ឋាករ​ចាំ​យាម ។ ក្រោយ​ស្តាប់​ការស្នើសុំ​របស់​ក្រុមអាជីវករ​រួចមក តំណាង​មន្ត្រី​គយ​ក្រោម​ឱវាទ លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកោះកុង​បាន​សន្យាថា នឹង​នាំយក​ព័ត៌មាន​នេះ​សុំ​គោលការណ៍ ពី អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ដោះ ស្រាយ ជូន​បងប្អូន​ប្រជា ពលរដ្ឋ ជា​អាជីវករ ។ ជុំវិញ ករណីនេះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ www.meatophoum.com កាលពី​ព្រឹក​ថ្ងៃទី ១៦ ឧសភា ២០២៣ បានធ្វើការ​ទំនាក់ទំនង តាម​ទូរស័ព្ទដៃ​ទៅ​

​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង តាមរយ​: លេខ ០១២ ៣០០ ៨៨៨ តែ​ត្រូវបាន​អ្នក លើក​ទូរស័ព្ទ​ទទួល ឆ្លើយ​ប្រាប់ថា មិនមែន គាត់​ឈ្មោះ​ទុំ ណូ ទេ ហើយ​ថា លោក​តេ​ច្រឡំ លេខ​ទេ​ដឹង​! ។ ឯ​លោក​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម មិនអាច​ស្វែងរក​លេខ ទូរស័ព្ទ​ដើម្បី​សុំ​ការ បំភ្លឺ​បញ្ជាក់​បានទេ ពាក់ព័ន្ធ​ការដំឡើង​ពន្ធ លើ​ការ នាំចូល​បន្លែ​ផ្លែ ឈើ​ពី​ប្រទេស​ថៃ ។ មតិ​មហា ជន ពិសេស​មន្ត្រី​ចាស់ៗ​របស់​CPP នៅ​ខេត្ត កោះកុង​ជាច្រើន​បាន​លើកឡើងថា ជិត​ដល់ ថ្ងៃ​បោះឆ្នោត​ជ្រើសរើស តំ​ណា​រាស្ត្រ​អាណត្តិ​ទី​៧ ខាងមុខ​នេះហើយ មិនគួរណា​មន្ត្រី​គយ ពិសេស មេដឹកនាំ​គយ ខេត្តកោះកុង ធ្វើ​ព្យុះ ភ្លៀង បង្ក​ការ​ក្តៅ ក្រហាយ​ដល់​ប្រជាពលរដ្ឋ អាជីវករ បែបនេះ​សោះ ? តើ​បាន ផលចំណេញ​ប៉ុន្មាន ខណ​: ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត និង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ខិតខំ យកចិត្ត​ទុក ដាក់​ដោះស្រាយ​ទុក្ខ កង្វល់ និង​លួងលោម ចិត្ត​បង​បងប្អូន​ប្រជា ពលរដ្ឋ ដើម្បី​ចង់បាន​បេះដូង​ពួកគាត់ គាំទ្រ CPP ៕​ដោយ : សុផល​a custom koh1 

​