» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9883 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700054 នាក់

កាស៊ីណូ យីហោ អិ​ល ភី ភី ស្លាយ ក្រុង​ប៉ោយប៉ែត បាន​បើកដៃ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែងស៊ីសង ប្រឆាំង​បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន

​ខេត្តបន្ទាយមានជ័យ ៖​ប្រជាពលរដ្ឋ​ខ្មែរ​ញៀន​ល្បែង​បាននាំគ្នា​ចូល​ល្បែង​ក្នុង កាស៊ីណូ យីហោ អិ​ល ភី ភី ស្កា​យ (​ហៅ​កាស៊ីណូ​ស្កា​យ​) មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​ការទប់ស្កាត់ និង​បង្ក្រាប ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មហាផ្ទៃ​និង​ក្នុង​មូលដ្ឋាន​ដែលជា​ភ្នេ​ក​ច្រមុះ​របស់​រដ្ឋាភិបាល​នោះឡើយ​។ បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​យីហោ អិ​ល ភី ភី ស្លាយ (​ហៅ​កាស៊ីណូ ស្លាយ ) បានអោយដឹងថា កាស៊ីណូ យីហោ អិ​ល ភី ភី ស្កា​យ​នេះ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ធ្វើការ​បង្ក្រាប​សោះឡើយ បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ដាក់បទបញ្ជា​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​និង​ហាម​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំងប្រទេស​មិន​ឲ្យ​ចូល​លេង​ក៏ដោយ ។​a casino 2 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​កាស៊ីណូ​ខាងលើ មាន​ជនបរទេស ចូលទៅ​លេង​មាន​ចំនួន​ប្រហែល​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនោះ​សុទ្ធសឹងតែ​ជា​ជនជាតិខ្មែរ​ទាំងអស់ បាន​ចូល​ទៅលេង​ល្បែងស៊ីសង ដោយ​មិន​ញញើត​និង​ទោសទណ្ឌ​បន្តិច​ណា​សោះឡើយ​។​​ប្រជាពលរដ្ឋនៅក្នុង ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា ការដែល​ការ​ស៊ី​ណូ​យីហោ អិ​ល ភី ភី ស្លាយ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង ពពាក់ពពូន​ដោយ​ខុសច្បាប់​បែបនេះ​បើ​មិនមាន​ការបិទ​ភ្នែក បិទ​ត្រចៀក ពី​សំណាក់​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ពិសេស​សម​ត្ត​កិច្ច​នៃ​នាយក​រដ្ឋា​ន​ល្បែងស៊ីសង​និង​ពត៍​មាន​ក្រសួងមហាផ្ទៃ​ទេ គឺ​មិនអាច​ធ្វើទៅកើត​ទេ​ព្រោះ​បើតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​មិនមាន​ការអនុញ្ញាត​បែន​ហ្នឹង​ឡើយ ។​ប្រជាពលរដ្ឋ​ថាបើ​លោក បើ​លោក​អ៊ុំ​រាត្រី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ជា ពិសេស​គណៈកម្មការ​បង្ក្រាប​ល្បែងស៊ីសង លោក សិទ្ធិ ឡោះ​ស្នងការ​ខេត្តបន្ទាយមានជ័យដែលបង្ក្រាបប្រជាពលរដ្ឋលេងល្បេងតិចតួចហើយ មិន​ធ្វើការ​ទប់ស្កាត់កាស៊ីណូនេះ​តើ​ឲ្យ​អ្នកណា​មក​ធ្វើ​?​។​តើ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​គណៈកម្មការ​ថ្មី​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង ដែលមាន​ឯកឧត្តម សុខ ផល ជា​ប្រធានមាន​ប្រយោជន៍​អី​?៕a casino pl a casino pl1 

​