» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 809 នាក់

ម្សិលមិញ 8911 នាក់

សរុប 18579656 នាក់

លោកអភិបាលស្រុកមេសាង និងបក្ខពួកជាប់សង្ស័យរឿងធ្វើឲ្យបាត់លុយជំនួយកងទ័ព និងជនភៀសសឹកនិងចងមុងដេញថ្លៃ

 

ព្រៃវែង៖ តាំងពីថ្ងៃ២៤ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីអធិការកិច្ច នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ កំពុងសួរនាំលោក ហ៊ន សុផាត អភិបាលស្រុកមេសាង ខេត្តព្រៃវែង.លោក ហ៊ាង ផល្លី ប្រធានអង្គភាពលទ្ធកម្មស្រុកមេសាង និងបក្ខពួក.!ពាក់ព័ន្ធករណី ដេញថ្លៃគម្រោងដោយមានការរៀបចំទុកមុន និងបានឱ្យក្រុមហ៊ុន ទ្រី ហ៊ែន ធ្វើអគារមុនការដេញថ្លៃ!។និងករណី១ទៀត គឺគៀងគរថវិកាពីប្រជាពលរដ្ឋតាមបណ្ដាឃុំ ដើម្បីជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក!។a pv coruption 

រដ្ឋបាលស្រុកមេសាង ប្រមូលបានសរុបចំនួន១១៧.០៣២.៨០០រៀល ដោយឮថា រដ្ឋបាលស្រុក ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង តែជាង២០លានរៀលប៉ុណ្ណោះ!។ពោលគឺ នៅសល់លុយខ្ទង់៩០លានទៀត មិនដឹងលោកអភិបាលស្រុកមេសាង យកទៅណានិងប្រើការលើអ្វីខ្លះ..!?។

ករណីនេះលោក អន ភារៈ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែង បានថ្លែងប្រាប់កាសែតថា ពាក់ព័ន្ធរឿងលុយជាង១១៧លាននោះរដ្ឋបាលស្រុក បានប្រគល់មកឱ្យ ខេត្តជាង២០លាន សម្រាប់ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹកប្រាកដមែន.!។

ក្នុងនោះ លុយជាង៣០លានរៀលទៀត គឺរដ្ឋបាលស្រុក រក្សាទុកមិនឱ្យបាត់បង់ទៅណាទេ.!។លោក អន ភារៈ បន្តថា សម្រាប់លុយជាង៥០លានរៀលទៀត គឺបានយកមកចំណាយ លើការដឹកជញ្ជូនពលករចំណាកស្រុកជាង២ម៉ឺននាក់ ដែលពួកគាត់ បានចាកចេញពីប្រទេសថៃ កាលពីកន្លងទៅ!។

លោក អន ភារៈ បញ្ជាក់ថា លុយជាង១១៧លានរៀល ដែលរដ្ឋបាលស្រុកមេសាង ប្រមូលពីប្រជាពលរដ្ឋ គឺបានយកមកប្រើការទាំង៣មុខ ដូចការរៀបរាប់នេះហើយ មិនបានបាត់ទៅណាទេ...!!។

យើងនឹងរង់ចាំមើលការពិត និងលទ្ធផលជាក់ស្ដែងទាំងអស់គ្នា ក្រោយធ្វើអធិការកិច្ចរួច.!!។ប៉ុន្តែគេនៅតែឆ្ងល់ថា ហេតុអ្វីបានជារដ្ឋបាលស្រុក មិនព្រមបញ្ជូនលុយជាង៣០លានរៀលនោះ ទៅជួយកងទ័ពជួរមុខ និងជនភៀសសឹក.?បែរជារក្សាទុកទៅវិញ..??។

ជាគោលការណ៍ដំបូង.ប្រមូលលុយពីពលរដ្ឋ ថាមកជួយកងទ័ពនិងជនភៀសសឹក.!។លុះបានលុយហើយ បែរជាមួយផ្នែកធំយកមកចាត់ចែងចំណាយ លើការដឹកជញ្ជូនពលករចំណាកស្រុក.និងមួយផ្នែកធំទៀត យកមករក្សាទុកទៅវិញ?។លុយខ្លួនឯងគ្មានទេឬបានយកលុយជំនួយប្រើដោយមិនប្រកាសប្រាប់ប្រជាពលរដ្ឋ?តើមានបង្កប់គំនិតទុច្ចរិតដែរអត់បើតាមផ្លូវច្បាប់?។ a pv coruption1 a pv coruption2 a pv coruption3