» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 110 នាក់

ម្សិលមិញ 11076 នាក់

សរុប 19710586 នាក់

អាជីវកររាយការណ៍ថាមេពេទ្យសត្វខេត្តកណ្ដាល កំណត់យកលុយប្រចាំខែពីអ្នកលក់សាច់ជ្រូក សាច់គោក្នុង១ជ្រុញៗពី៧ម៉ឺនរៀលទៅ១០ម៉ឺនរៀលក្នុង១ខែដោយគ្មានវិក័យបត្រ័?

 

កណ្តាល៖ រឿងអាស្រូវពុករលួយមួយទើបបែកធ្លាយករណីពេទ្យខេត្តកណ្ដាលបានប្រមូលលុយ ពីអាជីវករអ្នកលក់សាច់ជ្រូកសាច់គោតាមផ្សារ និងតាមភូមិ.ក្នុងស្រុកខ្សាច់កណ្ដាល ដោយ១ខែៗចាប់ពី៧០.០០០រៀលទៅ១០០.០០០រៀល ក្នុង១ជ្រុញ។a animal money1 

លោក ស្រ៊ុន លាងហួរ ប្រធានកសិម្មស្រុកខ្សាច់កណ្ដាល បានថ្លែងទទួលស្គាល់ថា មន្ត្រីពេទ្យសត្វខេត្តកណ្ដាល ពិតជាបានប្រមូលលុយ ពីអាជីវករអ្នកលក់សាច់ជ្រូក.សាច់គោ តាមផ្សារ និងតាមភូមិ.ក្នុងស្រុកខ្សាច់កណ្ដាល ដោយ១ខែៗចាប់ពី៧០.០០០រៀលទៅ១០០.០០០រៀល ក្នុង១ជ្រញ់ប្រាកដមែន..!!។ លោក ស្រ៊ុន លាងហួរ បន្តថា ការប្រមូលលុយរាល់ខែ ពីអ្នកលក់សាច់ជ្រូក.សាច់គោបែបនេះ គឺមានរយៈពេលជាង២០ឆ្នាំមកហើយ!។

តាមលោក ស្រ៊ុន លាងហួរ ការកំណត់យកលុយពីអាជីវករដូចចំនួនខាងលើ ពីសំណាក់មន្ត្រីពេទ្យសត្វ អាចជាការបង់ពន្ធចូលរដ្ឋ.!គ្រាន់តែមន្ត្រីពេទ្យសត្វ យកលុយពីគេរាល់ខែ ដោយមិនចេញវិក្កយបត្រនិងបង្កាន់ដៃបង់ពន្ធប៉ុណ្ណោះ?។ បើដូចសម្តីលោកស្រ៊ុនលាងហួរចឹងមែនវាជាទង្វើបង្កឲ្យមានសកម្មភាពពុ្រលួយព្រោះគ្មានតម្លាភាព។ចំពោះសំណួរថា តើការបង់ពន្ធថ្លៃ”ឡសត្តឃាត”ដោយជ្រូក១ក្បាល៥.០០០រៀលនោះយ៉ាងម៉េចវិញ..?។លោក ស្រ៊ុន លាងហួរ បានឆ្លើយថា ការបង់ថ្លៃកុងស៊ី”ឡសត្តឃាត”ផ្សេងទៀតដាច់ដោយឡែកពីគ្នា.!។

លោក ស្រ៊ុន លាងហួរ បញ្ជាក់ថា ខ្ញុំពុំបានប្រមូលលុយខែ ពីអាជីវករនោះទេ ហើយអ្នកដែលប្រមូលជាក់ស្ដែងគឺខាងការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល.!។

ករណីនេះ អាជីវករអ្នកលក់សាច់ជ្រូក ក្នុងផ្សារព្រែកតាមាក់.ផ្សារវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្ដាល បានរអ៊ូថា ខ្លួនលក់រាល់ថ្ងៃសឹងតែរកប្រាក់ចំណេញលែងបានហើយ ព្រោះត្រូវចំណាយច្រើនពេកសព្វបែបយ៉ាង។ កាប់ជ្រូក១ក្បាល បង់ឱ្យ”ឡសត្តឃាត”(កុងស៊ី)ចំនួន៥.០០០រៀលជាកំហិតនិងបង់ថ្លៃភាស៊ីប្រចាំថ្ងៃថែមទៀត.!។

បង់ឱ្យពេទ្យសត្វ ថ្លៃបន្តអាជ្ញាប័ណ្ណ លក់សាច់ជ្រូកក្នុង១ជ្រញ់ៗ ចាប់ពី១.០០០.០០០រៀល ទៅ១.៣០០.០០០រៀលក្នុង១ឆ្នាំម្ដងយ៉ាងទៀងទាត់..!។មន្ត្រីពេទ្យសត្វ បានកំណត់ឱ្យពួកគាត់ ដែលជាអ្នកលក់សាច់ជ្រូក បង់លុយចូលហោប៉ាវ ក្នុង១ខែចាប់ពី៧០.០០០រៀលទៅ១០០.០០០រៀលជាកំហិត! ដោយការបង់លុយទាំងនេះ យូរឆ្នាំមកហើយរហូតក្លាយជាទម្លាប់ ដែលមិនអាចកែប្រែបាន..!។អ្នកលក់សាច់ជ្រូកបន្តថា អាជីវករផ្សេងៗទៀត ក៏មានវាសនាមិនខុសពីខ្លួនដែរ ដោយត្រូវបង់លុយ ឱ្យពេទ្យសត្វប្រចាំខែ និងបង់ថ្លៃបន្តអាជ្ញាប័ណ្ណ១ឆ្នាំជាង១.០០០.០០០រៀល..!។

រីឯអាជីវករអ្នកលក់សាច់គោ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួនលក់រាល់ថ្ងៃ គឺត្រូវបង់លុយឱ្យពេទ្យសត្វក្នុង១ខែ ចំនួន១០០.០០០រៀលជាកំហិត!។ ចំពោះការបន្តអាជ្ញាប័ណ្ណ លក់សាច់គោគឺ១ឆ្នាំ បង់អស់ចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារឯណោះ!។ពោលគឺ អ្នកលក់សាច់គោដទៃទៀត នៅផ្សារ ក៏ត្រូវបង់លុយឱ្យពេទ្យសត្វខេត្តកណ្ដាល ដូចតែគ្នាហ្នឹង.!!។

ការបង់លុយដូចចំនួនខាងលើ គឺសម្រាប់អាជីវករចាស់ៗ ដែលលក់ដូរក្នុងផ្សាររាប់ឆ្នាំមកហើយ។ សម្រាប់អ្នកសុំច្បាប់អាជីវកម្មលក់សាច់ជ្រូក.សាច់គោថ្មីវិញ គឺបង់អស់ចាប់ពី៥០០ដុល្លារ ទៅ៧០០ដុល្លារឯណោះក្នុង១ជ្រញ់..!!។ទាកទង់ព័ត៌មាននេះអ្នកកាសែត នៅថ្ងៃទី២៦ មេសា ២០២៦ បានព្យាយាមសុំការបំភ្លឺពីលោក ហេង ផាត មន្ត្រីពេទ្យសត្វខេត្តកណ្តាល ទទួលបន្ទុកស្រុកខ្សាច់កណ្ដាល ប៉ុន្តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន.!។

ឯលោក អ៊ុច សុវណ្ណ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកណ្ដាលដែលជាសាម៉ីខ្លួនវិញ បានចោទជាសំណួរបកមកកាន់អ្នកកាសែតវិញថា តើលោកបានតួរលេខនៃការបង់លុយទាំងហ្នឹង ពីណាមក.តើអាជីវករម្នាក់ណា ដែលនិយាយ…!!?។

ចំណែកលោក លឹម ងួនគ្រុយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកណ្តាលស្ដីទីបានថ្លែងថា ខ្ញុំពុំបានដឹងទេចំពោះការបង់លុយទាំងហ្នុង.!។ ចំពោះការបន្តអាជ្ញាប័ណ្ណ លក់សាច់ជ្រូកសាច់គោ ក្នុង១ឆ្នាំម្ដង លោក លឹម ងួនគ្រុយ អះអាងថា ពុំមានការបង់ប្រាក់ច្រើនបែបនេះឡើយ…!!។លោក លឹម ងួនគ្រុយ បន្តថា ការយកលុយខែដូចចំនួនខាងលើ សង្ស័យថៅកែផ្សារឬម្ចាស់ភាស៊ីផ្សារ ជាអ្នកយក.ពុំមែនជាពេទ្យសត្វនោះឡើយ.!។សម្រាប់លោក ឌឹម បូរ៉ា អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលមិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល.!។

អាជីវករនិងមជ្ឈដ្ឋានខាងក្រៅសុំស្នើយ៉ាងទទូចដល់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ជួយមើលចាត់វិធានការវះកាត់ ចំពោះមន្ត្រីខិលខូចដែលបន្លំនិងសំងំប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយគាបសង្កត់កំណត់យកលុយប្រចាំខែ ពីអ្នកលក់សាច់ជ្រូកសាច់គោ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលផង! ដើម្បីធ្វើឲ្យកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានជោគជយ័៕a animal money a animal money2