» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9835 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700006 នាក់

សម្តេច​តេ​ជោ ប្រាប់​និស្សិត​ខ្មែរ​នៅ​ប្រទេស​តួ​គី​ពី​រឿង​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​


​ប្រទេស​តួ​គី​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​ក្មួយ​យុវជន សិស្ស និង​និស្សិត​ប្រមាណ​ជាង ៦០ នាក់ ដែល​កំពុង​រស់នៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​តួ​គី​។​a hun turky3 

​សម្តេច​តេ​ជោ ហ៊ុនសែន​បាន​ឲ្យ​ដឹង​ថា៖ កម្ពុ​ជាមាន​កិត្តិយស​ដែល​ត្រូវ​ទទួលបាន​សិទ្ធិ​ក្នុង​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ដែល​នេះ​ជា​មោ​ទ​ភាព​មួយ​ដ៏​ធំ​បំផុត ព្រោះ​កិច្ចប្រជុំ​កំពូល​នេះ​នឹងមាន​ជាង​៥៣​ប្រទេស​ដែល​នឹងត្រូវ​មក​ចូលរួម​នៅ​កម្ពុជា​។ កន្លងមក​កម្ពុជា​ក៏​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​២​ដង​រួចទៅហើយ​គឺ​នៅ​ឆ្នាំ ២០០២ និង​២០១២​។ សម្តេច​តេ​ជោ​បាន​ថ្លែងថា ភារកិច្ច​ចម្បង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ត្រូវ​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ និង​សន្តិភាព ដើម្បី​ឈានទៅ​សម្រេច​កំណើនសេដ្ឋកិច្ច ៧.២%​យូរអង្វែង​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​កូនក្មួយ​និស្សិត​រស់​ក្រៅប្រទេស​ដែល​បាន​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​ដោយបាន​ទៅ​បោះឆ្នោត​ខ្លួនឯង​ផង និង​បាន​អំពាវនាវ​អោយ​ក្រុមគ្រួសារ​ទៅ​បោះឆ្នោត​ផងដែរ​។ ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ មានន័យថា ជាការ​បោះឆ្នោត​ជ្រើស​រើសយក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ និង​បន្ត​រក្សា​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ជី​ដូន​ជីតា​របស់ខ្លួន​យើង​ម្នាក់ៗ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ឲ្យ​សិស្ស​និស្សិត​ទាំងអស់​ដែល​បានទទួល​អាហារូបករណ៍​មក​សិក្សា​នៅ​ប្រទេស​តួ​គី​នេះ គោរព​ច្បាប់​ប្រទេស​គេ ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ ជាពិសេស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​មុខជំនាញ និង​ភាសាបរទេស​ឲ្យ​បាន​ច្រើន​ភាសា ជាពិសេស​ភាសា​អង់គ្លេស ដែល​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​អនាគត​របស់​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​។​

​នៅក្នុង​ឱកាស​នេះដែរ ដើម្បី​ជាការ​លើកទឹកចិត្ត​សម្រាប់​កូនក្មួយ​យុវជន​សិស្ស និស្សិត​ទាំងអស់​ដែល​កំពុង​រស់នៅ​សិក្សា​រៀនសូត្រ​នៅក្នុង​ប្រទេស​តួ​គី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្ដល់​នូវ​ថវិកា​ឧបត្ថម្ភ​ដល់​និស្សិត​ទាំង 68 នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​500​ដុល្លារ​។a hun turky1 a hun turky2

សូមបញ្ជាក់ថា​កាលពី​ឆ្នាំ ១៩៩៥ តួ​គី​បានផ្តល់​អាហារូបករណ៍​ដំបូង​ឲ្យ​កម្ពុជា​សម្រាប់​និស្សិត​៤ រូប​។ នៅ​ឆ្នាំ ១៩៩៧ មាន​ចំនួន ៤ រូប​ទៀត ហើយ​នៅ​ថ្ងៃទី ០៤ ខែមេសា ឆ្នាំ​២០១៨ សមាគមនិស្សិត​កម្ពុជា​-​តួ​គី​ក៏បាន​បង្កើតឡើង​ដោយមាន​សមាជិក​ចំនួន​៦៨ នាក់ ដែល​ក្នុងនោះ​មាន​ថ្នាក់បណ្ឌិត​២​នាក់​, បរិញ្ញាបត្រ​ជាន់ខ្ពស់​៧​នាក់​, បរិញ្ញាបត្រ​១៨​នាក់​, សាសនា​អ៊ីស្លាម​៣០​នាក់ និង​វិទ្យាល័យ​១១ នាក់​។

ក្នុងចំណោម​នេះ​សិស្ស និស្សិត​អាហា​រូប​ករ​ណ៏​រដ្ឋាភិបាល​មាន​ចំនួន​៣៥ នាក់​, អាហារូបករណ៍​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៣០​នាក់ និង​បង់ថ្លៃ​៣​នាក់​។ និស្សិត​ដែល​បាន​សិក្សា​នៅ​ប្រទេស​តួ​គី​មាន​ជំនាញ​ដូចជា វិស្វកម្ម​កុំព្យូទ័រ​, រដ្ឋបាល​អប់រំ​, ទំនាក់ទំនង​ការបរទេស​, សំណង់​ស៊ីវិល​, គ្រប់គ្រង​បុគ្គលិក​, ច្បាប់​, សេដ្ឋកិច្ច​, ទេសចរណ៍​, ពេទ្យ​, ឱសថ​, វិទ្យាសាស្ត្រ​នយោបាយ​, ពាណិជ្ជកម្ម​អន្តរជាតិ​, សុខភាព​សាធារណៈ និង​សាសនា​អ៊ីស្លាម​។​ប្រភព​ហ្វេ​ស​ប៊ុ​ក​តេ​ជោ​!


​