» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9595 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699766 នាក់

យោធា​ភូមិភាគ​៥​បើក​កកាយ​ឈ្មោះ មី ដា​រ៉ា អ្នកញុះញង់​ឲ្យ​យុវជន​ធ្វើបាតុកម្ម​ ជា​អតីត​ទាហាន​ប្រព្រឹត្ត​កំហុស​ជាច្រើនលើក រួច​រត់ចោលជួរ


​ភ្នំពេញ ៖ អង្គភាព​យោធភូមិភាគ​ទី​៥ សូម​គោរព​ជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន បុគ្គល​ដែលមាន ការពាក់ព័ន្ធ មេត្តា​ជ្រាបថា ដោយ​មួយរយៈ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះ Mey Dara (https://www.facebook.com/dara.may.98) បាន​បង្ហោះ​ខ្លឹមសារ ផ្សាយ​ផ្ទាល់ និង​ធ្វើការ​បកស្រាយ​លើ បណ្តាញ​ព័ត៌មាន (Cambodia Daily និង​បណ្តាញ​ព័ត៌មាន​ប្រឆាំង​មួយចំនួនទៀត​) ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​កងយោធពល​ខេមរភូមិន្ទ​យ៉ាងធ្ងន់ធ្ងរ ក៏ដូចជា​បាន​ញុះញង់ លាប​ពណ៌ បំ​ភ្លើ​ស​បំភ្លៃ​ព័ត៌មាន​មិន​ពិត វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​។​a medara 

​អង្គភាព​យោធភូមិភាគ​ទី​៥ សូម​ជម្រាបជូន​ថា បុគ្គល​ឈ្មោះ មី ដា​រ៉ា ពិតជា​ធ្លាប់​ធ្វើជា​យោធិន នៅ​អង្គភាព​យោធភូមិភាគ​ទី​៥ ពិតប្រាកដ​មែន ដោយបាន​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០២៣ ជា​វរសេនីយ៍ នាយរង​ការិយាល័យ​អភិវឌ្ឍន៍​យោធភូមិភាគ​ទី​៥ ក្នុងកំឡុងពេល​បំពេញភារកិច្ច​ក្នុង​អង្គភាព បុគ្គល​នេះ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ល្មើស និង​បទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ ជាច្រើនលើក ច្រើនសារ និង​បានធ្វើ​ការអប់រំ​ណែនាំ​ពី​សំណាក់ នាយការិយាល័យ​អភិវឌ្ឍន៍ ក៏ដូចជា​ថ្នាក់ដឹកនាំ​យោធភូមិ ភាគ​ទី​៥ ផងដែរ​។​

-​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ បុគ្គល មី ដា​រ៉ា បាន​ប្រព្រឹត្ត​នូវ​កំហុស​យ៉ាងធ្ងន់ធ្ងរ ខុស​ពីបទ​វិន័យ ទូទៅ នៃ​កងយោធពល​ខេមរភូមិន្ទ ដោយបាន​ឆបោក​ទឹកប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​៧០០០​ដុល្លារ​អាមេរិក (​ប្រាំ​ពីរពាន់​) ពី​ឈ្មោះ សិន វិន័យ​ប៉ូ​រ៉ា ដោយ​សន្យា​នាំចូល​ក្របខ័ណ្ឌ​បម្រើកងទ័ព នៅ​បញ្ជាការដ្ឋាន​យោធ ភូមិភាគ​ទី​៥ ដោយសា​ម៉ី​ខ្លួន ឈ្មោះ សិន វិឆ័យ​ប៉ូ​រ៉ា រងចាំ​យូរ​មិន​ទទួលបាន​ក្របខ័ណ្ឌ​តាម​ការសន្យា ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​មក យោធភូមិភាគ​ទី​៥ ដើម្បី​ដោះស្រាយ​។​

-​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង អង្គភាព​បាន​ចាត់តាំង​ក្រុមការងារ ដោះស្រាយ​ដោយ​ឲ្យ​បុគ្គល មី ដា​រ៉ា ប្រគល់​ប្រាក់​ចំនួន​៧០០០​ដុល្លារ​អាមេរិក (​ប្រាំ​ពីរពាន់​) ជូន​ជនរងគ្រោះ វិញ និង​ធ្វើ​កិច្ចសន្យា​ជា​លើកចុងក្រោយ​ជាមួយ​អង្គភាព​យោធភូមិភាគ​ទី​៥​។​

-​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ បុគ្គល មី ដា​រ៉ា បានស្នើ​សុំ​ទៅ​រៀន វគ្គ​បណ្តុះបណ្តាល​សេនាធិការ បច្ចេកទេស​យោធា​ជំនា​ន់ទី​១៣ នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ ហ៊ុន សែន ព្រៃ​ផ្តៅ រយះពេល​១​ឆ្នាំ ក្រោយពី​ទទួលបាន​លិខិត​ផ្ទេរ​ជីវភាព​ផ្តាច់​ចេញពី​អង្គភាព​យោធភូមិភាគ​ទី​៥ ទៅ​ក្រោម​ការគ្រប់គ្រង​របស់ វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ បុគ្គល មី ដា​រ៉ា បាន​លួច​ទាក់ទង​ជាមួយ​ពួក​ឧទ្ទាម​ក្រៅច្បាប់​ប្រឆាំង និង​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ទទួលបាន​ឱកាស​ទៅ​រស់នៅ​ប្រទេស​ស្ត្រា​លី ឆ្នាំ រូបភាព​រង​ការកៀបសង្កត់​ផ្នែក​នយោបាយ​ពី​សំណាក់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​។​
​ក្រោយពេល​បោះបង់ចោល​អ​ង្គ​ភាព ទៅដល់​ប្រទេស​អូស្ត្រាលី នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៣ បុគ្គ​លា មី ដា​រ៉ា បាន​បន្ត​វាយប្រហារ​កាន់តែខ្លាំង​ឡើង មកលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ ក៏​ដូច ជា​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បាន​បន្ត​សិទ្ធិ​រស់ក្នុង​ប្រទេស​អូស្ត្រាលី ក្រោម​ការរៀបចំ​របស់​ក្រុម​ខ្មែរ​ប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី​។​

-​ក្រៅពី​ប្រព្រឹត្ត​កំហុស​នៅក្នុង​អង្គភាព បុគ្គល មី ដា​រ៉ា ក៏បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ឆបោក​មួយចំនួន ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ផងដែរ​។​​ផ្អែក​តាម​មូលដ្ឋាន ទង្វើ និង​ការ​ញុះញង់ បំបែកបំបាក់ ឲ្យ​មានការ​រើសអើង បំ​ភ្លើ​ស​បំភ្លៃ​ការពិត ក្នុង​ជួរ​កងទ័ព នៃ​កងយោធពល​ខេមរភូមិន្ទ របស់​បុគ្គល មី ដា​រ៉ា ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន មេត្តា​ជ្រាប​ជា​ព័ត៌មាន បុគ្គល មី ដា​រ៉ា នេះ​មិនមែនជា យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ​នោះទេ​៕a medara1 a medara2 

​