
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1301 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348436 នាក់
ភ្នំពេញៈលោក ពេជ្រ ស្រស់ ដែលគេហៅថាបណ្ឌិតដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីបានចេញលិខិតស្នើម្តេចនាយករដ្ឋមន្ត្រីបញ្ចប់សមាជិកភាពទាំង៦រូបនៃគណបក្សយុវជនកម្ពុជា ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីបានឲ្យដឹងថាគណបក្សយុវជនកម្ពុជារបស់លោកនឹងរំលាយចោលដោយគ្មានស្តាយស្រណោះដល់សកមកម្មជននាពេលខាងមុខ។
លោក ពេជ្រ ស្រស់ បានប្រាប់ពីមូលហេតុនៃការរំលាយបក្សយុវជនកម្ពុជាថាជាការរពតាមការសន្យារបស់លោក ដែលប្រកាសធ្វើនយោបាយតែ១០ឆ្នាំប៉ុណ្ណោះ។នេះបានចំជាការធ្វើនយោបាយបំបង់បាយមែនបើលែងមានសមត្តភាពដឹកនាំម៉េចមិនបើកឲ្យមានអ្នកបន្តវេន?។ចឹងនៅឆ្នាំបោះឆ្នោត២០២៧និង២០២៨ខាងមុខនឹងលែងមានវត្តមានគណបក្សយុវជនកម្ពុជាទៀតហើយ។ឡូវចាំមើថាបន្ទាប់លែងធ្វើមេបក្សតើលោកពេជ្រស្រស់ទៅវត្តឬទៅបារ?ព្រោះថាបើទៅបារមាន័យថាលោកបណ្ឌិតពេជ្រស្រស់នៅមានកាមកេលេសដដែលទេ។
សូមបញ្ជាក់ថាប្រធានគណបក្សយុវជនកម្ពុជារូបនេះជាគឺជាមេគណបក្សដែលចូលរួមជាមួយគណបក្សហ្វុនស៊ិនប៉ិចប្តឹងតុលាការកំពូលឲ្យរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។កាលនោះគណបក្សហ្វុនស៊ិនប៉ិចទទួលបានជយ័ភណ្ឌពីគណបក្សសង្គ្រោះជាតិជាតំណាងរាស្ត្រជាង៥០កៅអី។មិនដឹងថាតើគណបក្សយុវជនបានជយ័ភណ្ឌជាអ្វីទេតែឃើញតែមានការបែកបាក់។ដូចជាលោកផនផល្លារបានប្រកាសដើរចេញពីអនុប្រធានគណបក្សយុវជនដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់មានឋានៈស្មើរដ្ឋមន្ត្រីមកធ្វើការងារជួយសង្គមតាមរយះអង្គការមែកឈើដោយគ្មានស្តាយស្រណោះទៅវិញ។